Monday, September 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖រំភើបថ្ងៃមង្គលការក្មួយ និងជួយអស់​៤​ម៉ឺនដុល្លារ

ពេជ្រ សោភា ៖រំភើបថ្ងៃមង្គលការក្មួយ និងជួយអស់​៤​ម៉ឺនដុល្លារ

ភ្នំពេញ៖ពេជ្រ សោភា បានបង្ហាញទឹកមុខរីករាយនៅថ្ងៃមង្គលការរបស់ក្មួយ​ប្រុស​នាង​លោកសុន ប៊ុនជេម និង​អ្នក​នាងឡាត់ រដ្ឋា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពិធីនោះ​ធ្វើ​នៅផ្ទះ​របស់នាងផ្ទាល់តែម្ដងនៅ​សង្កាត់​បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។សោភា បានឲ្យដឹងថាពិធីជប់លៀងមង្គលការរបស់​ក្មួយទាំងពីរ​របស់​នាងធ្វើចំនួន៥០តុ ដែលក្នុងនោះ​មានមិត្តភក្ដិអ្នកសិល្បករត្រូវបាននាងអញ្ជើញមានតិចតួចទេ ក្រៅពីនេះភ្ញៀវទូ​ទៅ​ដែល​ភាគ​ច្រើ​ន​​​​ជាមន្រ្ដីរាជការខាងបងស្រីនិងបងថ្លៃនាងអញ្ជើញ​និងអ្នករស់នៅបុរីជាមួយគ្នា​។ចំពោះ​មូល​ហេតុ​ដែលសោភា ហៅភ្ញៀវ​តារាតិចបំផុតឲ្យចូលរួមពិធីមង្គលការរបស់ក្មួយ​នោះត្រូវបាន​នាងបង្ហើបថា​ដោយ​សារតែនាងនៅមានកម្មវិធីពិសេសមួយទៀត តែនាងមិនប្រាប់ឲ្យចំថាជា​កម្មវិធីអ្វីឡើយ។

ទាក់ទងការចំណាយមង្គលការរបស់ក្មួយពេជ្រ សោភា នេះដែរតារាចម្រៀងហង្សមាស​រូបនេះបង្ហើបថាសរុប​ខ្ទង់​៧ម៉ឺន​ដុល្លារដែលក្នុងនោះគ្រាន់តែសម្អាងការអស់ចំនួនដល់ទៅ១២០០០ដុល្លារទៅហើយ។នាងថាពិធីនោះ​មិន​មែនគ្រួសារខាងប្រុសអត់លទ្ធភាពនោះទេ ប៉ុន្ដែ​ក្នុង​នាម​នាងជាមីងរបស់កូនកំលោះហេតុនេះ​ហើយនាងជួយ​ចេញ​ទៅលើពិធីនោះចន្លោះពី៣​ទៅ៤ម៉ឺនដុល្លារ ហើយនាងមានអារម្មណ៍រំភើបដែលឃើញក្មួយទាំង​ពីរមាន​អនា​គត ព្រោះពួកគេស្រលាញ់គ្នាជាង៥ឆ្នាំទើបរៀបការនាពេលនេះ។

  គេឃើញតារាសិល្បករដែលចូលរួមពិធីមង្គលការរបស់ក្មួយពេជ្រ សោភា មានតែសួស វីសា ,កែវ សុបញ្ញា ឆន សុណ្ណារាជ ,ថមមី,ឈាន ជាលឿយ និងអ្នករាំរបស់នាងប៉ុណ្ណោះ ខណៈដែលលោកជំទាវទ្រី ដាណា ក៍មានវត្ត​មាន​​​ចូលរួមផងដែរ ព្រោះលោកស្រីនិងសោភា រាប់អានគ្នាយ៉ាងស្និតស្នាល។​សោភា ក៍បានបង្ហើបប្រាប់​អ្នកយក​ព័ត​មាន​យើងដែរថា​ក្រៅពី​បានជួយដល់ក្មួយក្នុងការចំ​ណា​យ​ថវិការ​ផ្ទាល់ខ្លួនក្នុងថ្ងៃពិធីមង្គលការនោះ​កន្លងមក​នាង​ក៍ធ្លាប់​បានផ្គត់​ផ្គងដល់ការសិក្សារ​របស់ក្មួយ​ប្រុសនាងផងដែរ បើទោះជាក្មួយនាងមិនដែលទាមទារក្ដី តែ​នាង​​ពេ​ញ​ចិត្តជួយពួក​គេពិសេសគឺការរៀនសូត្រនេះតែម្ដង។

 ទស្សនិកជនរងចាំមើលថាក្រោយរៀបការឲ្យក្មួយរួចពេជ្រ សោភា នឹងចូលរោងការខ្លួន​ឯង​នាពេលណា?បុរស​ណា​ទៅជាកូនកំលោះរបស់នាង?

RELATED ARTICLES