ភ្នំពេញ៖តារាចម្រៀងឱក សុគន្ធកញ្ញា បានបញ្ចេញកាលវិភាគ(schedule)នៃការច្រៀងសម្ដែងរបស់នាងនៅថ្ងៃបុណ្យអុំទូកខាងមុខនេះថាចាប់ពីថ្ងៃទី៦ដល់៩វច្ឆិកា ឆ្នាំ២០២២ គឺនាងជាប់ច្រៀងពេញទាំងអស់តែម្ដង។ការត្រូវបានគេកក់ថ្ងៃជាប់ៗគ្នាបែបនេះមានន័យថាសុគន្ធកញ្ញា នៅតែមានទីផ្សារចម្រៀងបើទោះជាពេលនេះនាងមានស្វាមីនិងកូន១ហើយគ្មានបទផ្ទុះខ្លាំងដូចមុនតាំងពីក្រោយរៀបការប្ដីក្ដី ប៉ុន្ដែនាងរក្សារតំណែងស្ថិតក្នុងចំណោមលំដាប់តារាជូរមុខនៅហង្សមាសដដែល។តែអ្នកខ្លះទៀតបែជាលើកឡើងថាទោះជាសុគន្ធកញ្ញា លែងចេញបទថ្មីៗទៀតក៍ដោយប៉ុន្ដែនាងនៅតែមានឱកាសបានច្រៀងសម្ដែងConcerts ធំៗទាំងនោះដូចមុនអីចឹងព្រោះថាគ្រប់ការប្រគុំតន្រ្ដីទាំងឡាយនៅហង្សមាសគឺស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នកដឹកនាំបញ្ជារនិងគ្រប់គ្របទាំងអស់។ប៉ុន្ដែការលើកឡើងបែបនេះត្រូវបានអ្នកដឹកនាំConcerts ផ្សេងៗទៀតបានជំទាស់ដោយសម្អាងថាបណ្ដារSponsors ជាអ្នកជ្រើសរើសតារាចម្រៀងមិនមែនអ្នកដឹកនាំប្រគុំតន្រ្ដីជាអ្នកដាក់តួតាមចិត្តនោះទេ។
![](https://norkorthom.com/wp-content/uploads/2022/11/z22-8-1024x769.jpg)
ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថានាងជាតារាចម្រៀងដែលជោគជ័យទាំងការងារសិល្បៈនិងស្នេហានៅឆ្នាំ២០២២ ព្រោះតំណែងជាគ្រូបង្វឹក(Coach) និងគណៈកម្មាការ (Judge)នៅហង្សមាសក្នុងកម្មវិធីប្រលងចម្រៀងធំៗនោះសុគន្ធកញ្ញា ឆក់បានច្រើនជាងតារារួមទ្រនុំ ខណៈដែលស្វាមីនាងលោកសុខលី តែងតែសម្របខ្លួនតាមនាងជានិច្ច ហើយកាន់តែពិសេសនោះប្អូនថៅកែហង្សមាសរូបនេះបានហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយា” ឬ”មាតាដៃ១០០”ទៀតផង។តែសម្រាប់ទីផ្សារចម្រៀងវិញសុគន្ធកញ្ញា ហាក់នៅទ្រឹងមិនខ្លាំងក្លាដូចកាលនាងនៅលីវឡើយ ស្របពេលដែលដំណឹងនៃការចាប់ដៃថតភាពយន្ដជាលើកដំបូងជាមួយលោកខែម ប៊ុនថៃ ត្រូវបានជាប់គាំងអស់ជាច្រើនឆ្នាំ។យ៉ាងណាការពន្យាពេលពពោះកូនទី២របស់សុគន្ធកញ្ញា ជាសញ្ញាមួយបញ្ជាក់ថានាងនៅតែចង់ប្រជែងទីផ្សារចម្រៀងដូចមុនមិនមែនបន្ធូដៃនោះទេ បើទោះជាពេលនេះនាងក្លាយទៅជាតារាមានឥទ្ធិពលជាងគេនៅហង្សមាសដែលប្រៀបបានជាម្ចាស់ឬថៅកែហង្សមាសក្ដី។
![](https://norkorthom.com/wp-content/uploads/2022/11/z21-4-1024x768.jpg)
មហាជនរងចាំមើលថាក្រោយឱក សុគន្ធកញ្ញា បញ្ចប់ការច្រៀងសម្ដែងក្នុងពិធីបុណ្យអុំទូកទាំង៤ថ្ងៃនោះនាងនៅតែចេញច្រៀងជាប់ៗគ្នាសម្រាប់Concerts ផ្សេងៗទៀតនារដូចក្ដៅខាងមុខនេះទៀតឬក៍រយាលៗវិញ?
![](https://norkorthom.com/wp-content/uploads/2022/11/z25-7-1024x755.jpg)
![](https://norkorthom.com/wp-content/uploads/2022/11/z30-1024x682.jpg)
![](https://norkorthom.com/wp-content/uploads/2022/11/z28-5-1024x682.jpg)