Monday, December 16, 2024
Homeព័ត៌មានសិល្បៈម៉ូលីកា៖ថាមិនឲ្យក្រុមតាមព្យាបាទនាងរួចខ្លួនឡើយ!

ម៉ូលីកា៖ថាមិនឲ្យក្រុមតាមព្យាបាទនាងរួចខ្លួនឡើយ!

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជន​អានាមិកផ្ញើរសារ​ជាអក្សរផង,សម្លេង និងរូបភាពកំភ្លើងខ្លី និងអាកា ផងព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់។ករណីដ៍រសើបនេះបានកើតឡើង​នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ ហើយពេលនេះម៉ូលីកា ថានាងមិនខ្លាចការគម្រាមទាំងនោះទេ ព្រោះនាងកំពុងតែ​ចង់វែក​មុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះហើយពេលនោះនាងនឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ពោ​ល​គឺ​មិនឲ្យជន​បាតសង្គមនោះរួចខ្លួនជាដាច់ខាត។

 សារដែលជនអាណាមិកផ្ញើរជូនម៉ូលីកា តាមហ្វេសបុកឈ្មោះKim Sophary នោះមានដូចជាពាក្យ”មេតុងទីន ជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់​ព្រមទេ វាយកលុយគេទិញឡានហ៊ឺហា  ដេញតុងទីន មិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វា​បើមិនជំពាក់គេវ័នក បើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យថាចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះ​អាណិត​អ្នក​ក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយ ហើយខ្ញុំយល់អារម្មណ៍”។

 ក្រោយឃើញជនព្យាយាមចោទប្រកាន់នាងបែបនេះម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និ​យា​យ​ថាធ្វើចឹង​បានអីមកវិញ ផុសនិងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។

 នៅមានអាខោនFake មួយចំនួនទៀតដែលផ្ញើរសារមកគម្រាមម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួន​ឲ្យហើយ​ទៅម៉ូលីកា…”។ក៍មានសារមួយចំនួនទៀតពីក្រុមអានាមិកផ្ញើរមកគម្រាមម៉ូលីកា ទាំងជាសម្លេង និងរូបកាំ​ភ្លើងខ្លី,វែង ទៀតផងដោយខ្លះព្រមមានឲ្យនាងផ្ញើលុយ​បើមិនដូច្នេះទេគេនឹងសម្លាប់នាងជាដើម….។

 ម៉ូលីកា បានចេញវីដេអូLive នៅរសៀលថ្ងៃទី៩ វិច្ឆិកា ថានាងមិនដែលស្គាល់ជនតាមបំផ្លាញនាងទាំង​នោះដែរ​ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។យ៉ាងណានាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យ​ច្បាស់​មកថាតើនាងបោកលុយគេអស់ប៉ុន្មាន?នាងថាអាខោន Fake  ទាំងនោះគម្រាមឲ្យនាងប្រគល់​លុយ​បើ​មិនអីចឹងទេគេនឹងបាញ់ ឬស​ម្លាប់​ចោ​ល ហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំងអស់។ម៉ូលីកា បាន​ព្រមាន​វិញថាអ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងគឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខា​ត ព្រោះអ្វីៗនឹងត្រូវធ្វើ​ទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗ​ពីអ្នកនៅក្រោយខ្នងជនបាត​សង្គម​ទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថាជាអ្នកណាទេ ព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេត​ពីក្រុមការងារ​របស់នាង។ប៉ុន្ដែនាងថាក្រោយមានជនមួយក្ដាប់តូចមកចោទ​ប្រកាន់នាងដោយគ្មានមូលដ្ឋាន​ច្បាស់លាស់​បែប​នេះទង្វើរនោះមិនប៉ៈពាល់ដល់សេចក្ដីទុក​ចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿរ​មក​លើ​នាង​ដូចដើមដដែល។

  គូរបញ្ជាក់ថាម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃសុក្រ​ទី២២​ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយ​សម្រួល​​ដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើ​ម្បី​ឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ហេតុនេះរាល់ពេលមានបញ្ហាវិវាទឬជន​ណាចង់​ធ្វើឲ្យ​ប៉ៈ​ពាល់ដល់ក្រុមហ៊ុននាងនោះរឿងរ៉ាវទាំងនោះត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ករណីដែលមានក្រុមជន​ផ្ញើរ​សារ​ទាំងអក្សរ,សម្លេង និងរូបភាពផងព្រមានដល់អាយុជីវិតនាងបែបនេះម៉ូលីកា ថាក្រុមនោះមិនអាច​គេចផុត​ពីសំណាញ់ច្បាប់បានឡើយ ហើយនាងនឹងវែកមុខ លាតត្រដាងពួកគេនាពេលខាងមុខនេះហើយ៕

RELATED ARTICLES