ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជនអានាមិកផ្ញើរសារជាអក្សរផង,សម្លេង និងរូបភាពកំភ្លើងខ្លី និងអាកា ផងព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់។ករណីដ៍រសើបនេះបានកើតឡើងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ ហើយពេលនេះម៉ូលីកា ថានាងមិនខ្លាចការគម្រាមទាំងនោះទេ ព្រោះនាងកំពុងតែចង់វែកមុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះហើយពេលនោះនាងនឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ពោលគឺមិនឲ្យជនបាតសង្គមនោះរួចខ្លួនជាដាច់ខាត។
សារដែលជនអាណាមិកផ្ញើរជូនម៉ូលីកា តាមហ្វេសបុកឈ្មោះKim Sophary នោះមានដូចជាពាក្យ”មេតុងទីន ជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហ៊ឺហា ដេញតុងទីន មិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វាបើមិនជំពាក់គេវ័នក បើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យថាចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយ ហើយខ្ញុំយល់អារម្មណ៍”។
ក្រោយឃើញជនព្យាយាមចោទប្រកាន់នាងបែបនេះម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និយាយថាធ្វើចឹងបានអីមកវិញ ផុសនិងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។
នៅមានអាខោនFake មួយចំនួនទៀតដែលផ្ញើរសារមកគម្រាមម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួនឲ្យហើយទៅម៉ូលីកា…”។ក៍មានសារមួយចំនួនទៀតពីក្រុមអានាមិកផ្ញើរមកគម្រាមម៉ូលីកា ទាំងជាសម្លេង និងរូបកាំភ្លើងខ្លី,វែង ទៀតផងដោយខ្លះព្រមមានឲ្យនាងផ្ញើលុយបើមិនដូច្នេះទេគេនឹងសម្លាប់នាងជាដើម….។
ម៉ូលីកា បានចេញវីដេអូLive នៅរសៀលថ្ងៃទី៩ វិច្ឆិកា ថានាងមិនដែលស្គាល់ជនតាមបំផ្លាញនាងទាំងនោះដែរព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។យ៉ាងណានាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យច្បាស់មកថាតើនាងបោកលុយគេអស់ប៉ុន្មាន?នាងថាអាខោន Fake ទាំងនោះគម្រាមឲ្យនាងប្រគល់លុយបើមិនអីចឹងទេគេនឹងបាញ់ ឬសម្លាប់ចោល ហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំងអស់។ម៉ូលីកា បានព្រមានវិញថាអ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងគឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗពីអ្នកនៅក្រោយខ្នងជនបាតសង្គមទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថាជាអ្នកណាទេ ព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេតពីក្រុមការងាររបស់នាង។ប៉ុន្ដែនាងថាក្រោយមានជនមួយក្ដាប់តូចមកចោទប្រកាន់នាងដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះទង្វើរនោះមិនប៉ៈពាល់ដល់សេចក្ដីទុកចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿរមកលើនាងដូចដើមដដែល។
គូរបញ្ជាក់ថាម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃសុក្រទី២២ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយសម្រួលដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ហេតុនេះរាល់ពេលមានបញ្ហាវិវាទឬជនណាចង់ធ្វើឲ្យប៉ៈពាល់ដល់ក្រុមហ៊ុននាងនោះរឿងរ៉ាវទាំងនោះត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ករណីដែលមានក្រុមជនផ្ញើរសារទាំងអក្សរ,សម្លេង និងរូបភាពផងព្រមានដល់អាយុជីវិតនាងបែបនេះម៉ូលីកា ថាក្រុមនោះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ហើយនាងនឹងវែកមុខ លាតត្រដាងពួកគេនាពេលខាងមុខនេះហើយ៕