ភ្នំពេញ៖សុគន្ធ និសា បានបង្ហាញការជឿរជាក់ចំពោះការវិលត្រឡប់មកកាន់តំណែងធំជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣នេះដោយអះអាងថាកូនក្រុមរបស់នាងហាក់មានការរីកចម្រើនល្អដែលធ្វើឲ្យនាងមានក្ដីរំភើបរីករាយ ខណៈដែលFan តារាចម្រៀងរូបនេះបានជូនពរឲ្យនិសា នាំកូនក្រុមរបស់ខ្លួនលើកពានដូចបំណងទៀតផង។យ៉ាងណានិសា មិនទាន់ហ៊ានអះអាងថានាងនឹងដឹកដៃកូនក្រុមរបស់ខ្លួនយកឈ្នះទៅលើកូនក្រុមរបស់ ឱក សុគន្ធកញ្ញា និងហ្សូណូ នោះទេ។ប៉ុន្ដែគេអាចសន្និដ្ឋានបានថាភាពរីករាយរបស់និសា រដូវកាលទី៣នេះខុសពីរដូវកាលទី១ ព្រោះតែនាងមិនទាន់ជំពប់ការវាយប្រហាពីអ្នកលេងបណ្ដាញសង្គមរឿងពួកគេចោទនាងទម្លាក់កូនក្រុមខុសដូចឆ្នាំមុននោះទេ ខណៈដែលនិសា មកលើកនេះហាក់មានភាពជឿរជាក់ខ្លាំងជាមួយអារម្មណ៍ក៍ស្រស់ថ្លាផងដែរ។

ថ្វីត្បិតតែសុគន្ធ និសា ត្រូវអ្នកគាំទ្រសង្ឃឹមថានាងអាចនាំកូនក្រុមរបស់ខ្លួនលើកពានដូចបំណងក្ដី ប៉ុន្ដែតារាស្រគត់ស្រគុំរូបនេះក៍ប្រឈមការខកចិត្តរយៈពេលខ្លីទៀតជាមិនខានព្រោះផែនការណ៍នាងយកកូនប្រើនៅឆ្នាំ២០២២ នេះមិនទាន់បានសម្រេចដូចបំណងទេ ហើយនាងនៅតែចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយជាធម្មតា ខណៈដែលស្វាមីនាងលោកចៅ សម្បត្តិ វិញក៍មិនខុសពីស្វាមីរបស់មាស សុខសោភា ដែរពោលគឺលោកសម្របខ្លួនតាមភរិយា គ្រប់ពេលវេលាទាំងអស់។តែនិសា មានពេលវេលាជួបជុំគ្រួសារច្រើនជាងមុន តាំងពីនាងផ្អាកថតសម្ដែងភាពយន្ដមក។

អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា រក្សារភាពខ្លាំងរបស់ខ្លួនឲ្យនៅតែមានភាពទាក់ទាញរបស់មហាជនដដែលបើទោះជានាងមានសា្វមីជិត៥ឆ្នាំក្ដី ប៉ុន្ដែរូបរាងនាងនៅតែស្រស់ស្អាតមិនបែកសាច់ មិនឡើងគីឡូ ទើបនិសា ត្រូវប៉ាន់ទាំងការច្រៀងសម្ដែងនិងស្ពតពាណិជ្ជកម្មធំៗដូចកាលមិនទាន់មានប្ដី។ទោះជាយ៉ាងណាតំណែងជាតារាស្រីលំដាប់ជូរមុខនៅហង្សមាសរបស់និសា ហាក់កាន់តែពិបាក ព្រោះនាងមិនសូវមានបទចេញមកខ្លាំងៗដូចមុនទេហើយប្អូនថ្លៃថៅកែហង្សមាសនាងឱក សុគន្ធកញ្ញា នៅតែមានប្រៀបជាងគេ។ប៉ុន្ដែការតាំងចិត្តពពោះនាមុននេះបញ្ជាក់ថានិសា មិនចង់ប្រជែងទីផ្សារចម្រៀងដើម្បីទាមទារយកតំណែងសំខាន់នៅផលិតកម្មទៀតឡើយ ព្រោះថាពេលនេះនាងក៍មានអាយុច្រើនដែរអីចឹងបើនៅតែគិតគូខ្លាចរបូតកៅអីហើយពន្យាពេលយកកូនតទៅទៀតនោះច្បាស់ជានាងនឹងជួបបញ្ហាដូចមាស សុខសោភា ដែលភ័យរឿងអត់កូនពេលដែលសាងស្នេហ៍ជាង១៥ឆ្នាំគ្មានកូនង៉ានោះជាមិនខាន។

សូមបញ្ជាក់ថាសុគន្ធ និសា ធ្លាប់លេចឭថានាងត្រូវបានផលិតកម្មរាម ចាប់អារម្មណ៍ចង់បានទៅធ្វើជាសមាជិករបស់ខ្លួនក្រោយផលិតកម្មជើងថ្មីនោះបានយកឈ្នះហង្សមាសដោយដណ្ដើមបានមាស សុខសោភា និងទាញលោកដួង វីរៈសិទ្ធ ឲ្យចាកចេញពីផលិតកម្មធំបានដោយជោគជ័យ។តែការទទួលបានតំណែងលួងចិត្តThe Voice kids Cambodia រដូវកាលទី៣មកវិញនិងមានព័តមានថាថៅកែហង្សមាសគ្រោងឲ្យតំណែងសំខាន់ៗទៅនិសា ថែមទៀតនោះច្បាស់ណាស់ថាអតីតតារាថោន រូបនេះនឹងជ្រើសផ្លូវ”ផ្ទះចាស់ ឆាយឆ្ងាញ់”ជាមិនខានឡើយ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះនិសា ត្រូវស្វាមីបើកចិត្តឲ្យលេងសិល្បៈតាមចិត្តចង់ ប៉ុន្ដែថ្ងៃណាមួយបើនាងធុញទ្រាន់ពីអាជីពចាស់នេះ ប្រាកដជាលោកសម្បត្តិ នឹងដឹកដៃនាងទៅរស់នៅសហរដ្ឋអាមេរិកជាអចិនត្រេយ៍ជាមិនខាន។តែនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអាជីពចម្រៀងនាងបានតស៊ូរយៈពេលជាង១០ឆ្នាំមកហើយ ហេតុនេះមិនអាចបោះបង់បាននាពេលនេះទេ។នាងថាធ្លាប់ប្រាប់មូលហេតុទាំងនេះទៅស្វាមីដែរទើបចុងក្រោយប្ដីនាងយល់ចិត្តនាងកាន់តែច្បាស់ហើយលោកឲ្យនាងច្រៀងសម្ដែងតាមចិត្តដូចពេលនេះ។

គូរកត់សម្គាល់ដែរសុគន្ធ និសា បានខកខានយកកកូនម្ដងរួចទៅហើយកាលពីឆ្នាំ២០២១ ព្រោះពេលនោះនាងកើតកូវីដ ឥឡូវនៅឆ្នាំ២០២២ និសា នៅតែមិនទាន់ពពោះបានដូចបំណងប្រាថ្នានៅឡើយ។តែសង្ឃឹមថានៅឆ្នាំ២០២៣ អ្នកនាងប៊ុន សុគន្ធា នឹងមិនប្រឈមខកចិត្តជាលើកទី៣ឡើយ៕