Saturday, January 24, 2026
Homeតារាខ្មែរហ្វា ហ្វា បន្តតំណែងកំពូលសិចស៊ី

ហ្វា ហ្វា បន្តតំណែងកំពូលសិចស៊ី

ភ្នំពេញ ៖ កាលពីឆ្នាំ២០២៥ កញ្ញា គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី បានធ្វើឲ្យតារាសិចស៊ីផ្សេងៗទៀត អត់ហ៊ានងើបមុខ ឬធ្វើតាមនាងបានឡើយ ក្រោយពីនាងហ៊ានស្លៀកឈុតប៊ីគីនី លក់ផ្លែទុរេន តាម Online ធ្វើអតិថិជនប្រុសៗ មិនចាប់អារម្មណ៍ផ្លែទុរេន បែរជាចង់ភ្លក្សអ្នកលក់ទុរេន ទៅវិញ ខណៈដែលនៅដើមខែតុលា ឆ្នាំ២០២៥ ស្រីយី លេង ១ក្បាច់ទៀតគឺស្លៀកប៊ីគីនី អង្គុយផឹកកាហ្វេ នៅហាងមួយ។ តារាចាស់ក្មេងដែលចូលចិត្តលេងស្ទីលសិចស៊ីទាំងឡាយ បានលើកទង់ស សុំចុះចាញ់ ព្រោះមិនអាចយកឈ្នះបេឡា បានទេ ទើបនាងគ្រងតំណែងជាតារាសិចស៊ីដាច់គេ ឆ្នាំ២០២៥ ហើយសម្រាប់ឆ្នាំ២០២៦ នេះ ហ្វា ហ្វា អាចនឹងបន្តរក្សាតំណែងកំពូលសិចស៊ីនេះបានទៀត ព្រោះថ្មីៗនេះនាងនៅតែហ៊ានលេងខ្លួនសិចស៊ី ជាឈុតប៊ីគីនីពណ៌ស្បែកខ្លាធំ ស្ដើងៗ ដែលបង្ហាញច្បាស់ពីសាច់សខ្ចីរបស់នាង តាំងពីចុងជើង ដល់ក្បាល ។

 ហ្វាហ្វា ក៏ធ្វើឲ្យប្រុសៗកាន់តែចាប់អារម្មណ៍ថែមទៀត នោះគឺនាងពាក់ក្រវិលរូបតំណាងព្រះយេស៊ូគ្រិស្ដ នៅលើរន្ធផ្ចិតដ៏សិចស៊ីរបស់នាងតែម្ដង ។ អ្នកលេងបណ្ដាញសង្គម លើកឡើងថា បេឡា ពិតជាមិនអាណិតដល់តាតា ទាល់តែសោះ ព្រោះបើឲ្យតែស្លៀកពាក់យ៉ាងហ្នឹង ច្បាស់ជាតាតា ស្រឡេវភ្នែក ឈាមច្រមុះ និងខ្លះខ្សោយ ប្រឈមគាំងបេះដូង … ។ ប៉ុន្ដែ Top Fan របស់ហ្វា ហ្វា នៅតែតាមការពារនាង និងថែមទាំងលើក ឡើងថា «មានរបស់ល្អ គួរតែបង្ហាញអីចឹងហើយ!»។

ថ្វីដ្បិតតែ ហ្វា ហ្វា កាន់តែហ៊ានបង្ហាញគល់សុដន់ គល់ភ្លៅ មិនខ្វល់ពីអ្នកខ្លះរិះគន់ថានាងយកភាពសិចស៊ី ធ្វើជាដើមទុនឈរជើងក្នុងសិល្បៈ ប៉ុន្ដែគេសង្កេតឃើញថា នាងក៏ចេះស្លៀកពាក់ទៅតាមពេលវេលាផងដែរ ដូចជា កាលពីពាក់កណ្ដាលខែមករា ស្រីយី គ្រងឈុតរាជិនីហ្វូណន (អាណាចក្រភ្នំ) មើលទៅសុភាពជាងគេទៀតផង។ ចំណែកការលេងឈុតប៊ីគីនី ដោយជឿជាក់របស់នាង កន្លងមក តាមព័ត៌មានថា ភាគច្រើននាងធ្វើតម្រូវទៅតាមម្ចាស់Sponsors ចង់បាន ដើម្បីឲ្យត្រូវជាមួយផលិតផល ហើយពេលគេនឹកឃើញថា តារាណាហ៊ានលេងខ្លួនសិចស៊ីដល់កំពូលនោះ គេតែងតែចុចឈ្មោះហ្វា ហ្វា មុនគេ ។

 គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ក្រៅពីហ្វា ហ្វា តារាដែលហ៊ានលេងខ្លួនស៊ិចស៊ីដែរមានដូចជា នែប ព្រំរិទ្ធិកា និងអៀ ម៉េងលិ ហៅអូនម៉ី ជាដើម។ ចំពោះស្រីយី ការលេងស្ទីលសិចស៊ីនេះ មិនត្រឹមតែធ្វើឲ្យគេចាប់អារម្មណ៍នាងបានយ៉ាងរហ័សនោះទេ ប៉ុន្ដែនាងនៅតែរក្សាបានតំណែងជាពិធីការិនីកម្មវិធី «Rapper Fighter» នៅរដូវកាលទី២ របស់ PNN និងជា MC ការប្រគំតន្រ្ដីទេសចរណ៍របស់ស្រាបៀរ Ganzberg នៅរដូវក្ដៅនេះផងដែរ ។

សូមរំលឹកថា ហ្វា ហ្វា អាយុ៣០ឆ្នាំ បានបែកបាក់ស្នេហ៍នាយចឺម ជាង៣ឆ្នាំហើយ ពេលនេះមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីទេ ក្រោយបែកបាក់សង្សារទី២ ទាហានអាមេរិក នាចុងឆ្នាំ២០២២ ។ ប៉ុន្ដែស្រីយី ដែលហ៊ានសារភាពថា នាងបានកែពង្រីកដើមទ្រូង និងធ្លាប់រងការិះគន់ដូចទឹកបាក់ទំនប់ ពេលលេងរឿងក្ដៅសាច់ 18+ «ស្នេហាល្ងង់+ល្ងង់» ដោយបណ្ដោយឲ្យលោកឡៅ បញ្ញា ឱបថើបវក់វីសឹងតែគ្មានសល់កន្លែងណានោះ នាងមិនទាន់ហ៊ានលេងរឿងស្នេហារោលរាលបែបនេះទៀតទេ ។ ប្រភពថា ការពន្យារពេលថតរឿងស្នេហាសាហាវៗរបស់ហ្វា ហ្វា នាពេលនេះ អាចមកពីនាងខ្លាចដើរជាន់ដានចាស់ បណ្ដាលឲ្យចំណងស្នេហាថ្មី មិនអាចរក្សាបាន ឬ ពិបាកជ្រើសគូសង្សារ ។ ប៉ុន្ដែការថតផ្សព្វផ្សាយផលិតផលនានា ឬជា BA ស្រីយី មិនខ្លាចក្នុងស្លៀកពាក់ឈុតប៊ីគីនី ឡើយ ៕

RELATED ARTICLES