Monday, September 23, 2024
Homeតារាខ្មែរនាយចឺម ៖ងាកទៅចាប់ដៃជាមួយសង្សារទី១និង៣

នាយចឺម ៖ងាកទៅចាប់ដៃជាមួយសង្សារទី១និង៣

ភ្នំពេញ៖នាយចឺម អាយុ២៧ឆ្នាំបានប្រេះឆាសង្សារជាតារាស្រីស្អាតអស់ដល់​ទៅ៤នាក់ក្នុង​រយៈ​ពេល​តែ៥ឆ្នាំ​ប៉ុ​ណ្ណោះ ទើបធ្វើឲ្យលោកមេសា ដេកស្ដាយសាច់សខ្ចីរបស់សង្សារចាស់គ្មានថ្ងៃ​អាចភ្លេចបានឡើយ​។​យ៉ាង​ណា​ទាំងអ្នកនៅក្នុងនិងក្រៅសិល្បៈបានមើលឃើញថានាយចឺម ជាមនុស្សពូកែវោហារ​ស័ព្ទ​មិន​ធម្មតា​ម្នាក់ដែល​ក្រោ​យ​បែកបាក់សង្សារហើយនាយនៅតែ​មាន​ទំនាក់​ទំនងល្អជាមួយ​ដៃ​គូ​ចាស់ដោយគ្មាន​ជម្លោះឬក្លាយ​ទៅ​ជា​គូប​ដិ​បក្សខ្លួន​ឡើយ។

ជាក់​ស្ដែ​ង​ថ្មីៗនេះនាយចឺម បានងាកមកធ្វើការងារជាមួយអតីតសង្សាររបស់ខ្លួនដល់​ទៅ២នាក់​ក្នុង​នោះ​​គឺសង្សារ​ទី១៖នាងអៀ ម៉េងលិ​ ដោយឃោសនាលក់ធុងបាស់រួមគ្នា ខណៈដែលសង្សារ​ទី២៖​នាងហ្វា ហ្វា ហៅ​ស្រី​យី វិញ​នាយឡង់សេផលិតផល។នេះគឺជាយុទ្ធសាស្រ្ដ​របស់ម្ចាស់​ផលិតផលខាងលើ​ដែល​ចង់ឲ្យនាយចឺម ចាប់ដៃគ្នា​ជាមួយសង្សារចាស់​ជាថ្មីដើម្បីឲ្យ​មហា​ជន​ចាប់អារម្មណ៍ តែ​Fan រប​ស់​​លោកមេសា ភាគច្រើនលើក​ឡើងថា​នាយ​ចឺម ចង់បញ្ឆេះ​ភ្លើង​ស្នេ​ហ៍ចាស់ឲ្យឆាប​ឆេះជាថ្មី​ឡើ​ង​វិញ។ប៉ុន្ដែនាយចឺម បាន​ប្រាប់​អ្នកយកព័តមានយើងថា​នាយ​គ្មាន​​ផែនការ​វិលទៅរកការត្រូវរ៉ូវគ្នា​ជាមួយស្រីស្អាតទាំងពីរវិញនោះទេ ហើយ​ការ​ជួបគ្នា​នា​ពេលកន្លង​មកគ្រាន់តែ​ជាការចៃដន្យ ធ្វើ​ការងារឲ្យក្រុមហ៊ុនគេតម្រូវចប់​ការងារទៅ​ផ្ទះរៀង​ៗខ្លួន។

 តាមរយៈសកម្មភាពរបស់នាយចឺម នាពេលនេះអាចចាត់ទុកថាជាគំរូល្អមួយនៅក្នុង​សិ​ល្បៈព្រោះ​មានតារាច្រើន​ណាស់ដែលពេលស្រលាញ់គ្នាបង្ហាញភាពផ្អែមល្ហែមអស់ពីពោះ តែ​ពេលចែក​ផ្លូវ​​គ្នាក៍ហែកហួរផ្អើល​ពេញផ្ទៃប្រ​ទេសក៍មាន។ចំពោះនាយ​ចឺម វិញក្រោយបែកពី​សង្សារ​​ចាស់​​ទាំង៤នាយក៍មិនដែលទម្លាក់កំហុសទៅនាងៗដែរ ខណៈដែលស្រីស្អាតទាំង​នោះ​​​ក៍មិនធ្លាប់វាយប្រហារទៅលើលោកមេសា ដូចគ្នា។យ៉ាងណាគេចាំមើលថាក្រោយ​នាយ​ចឺម ងាក​មក​ចាប់ដៃសង្សារទី១៖នាងអៀ ម៉េងលិ ហៅអូនម៉ី និងសង្សារទី៣៖នាងហ្វា ហ្វា ហៅស្រីយី ជាថ្មី​នោះតើអតីតសង្សារ២ដួងផ្សេងទៀតរបស់របស់លោកមេសា គឺសង្សារទី២​៖នាងពុធ ស្រីខួច និង​សង្សារទី​៤៖នាង​សេង សុខឃីម នោះនឹងអាចវិលមកចាប់ដៃជាមួយ​នាយ​ចឺម ដូចអូនម៉ី និងស្រីយី បានដែរឬទេ?

RELATED ARTICLES