ភ្នំពេញ៖ពេជ្រ សូលីកា រកបានដៃគូថ្មីនៅហង្សមាសនោះគឺបុរសលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ តាមរយៈការចាប់ដៃគ្នាច្រៀងសម្ដែងបទ”ហេតុអ្វីយើងបែកគ្នា?” ដោយមានឈុតពិសេសពួកគេអោបថើបគ្នាក្នុងអាងហែលទឹកទៀតផង។ចំពោះដៃគូថ្មីនេះសូលីកា ហាក់មានជំនឿរចិត្តខ្លាំងព្រោះថាតាំងពីនាងប៉ៈអតីតបេក្ខភាពCambodian Idol រដូវកាលទី៤មក ពេលនេះគេឃើញទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលច្រើន ពិសេសគឺតាមការប្រគុំតន្រ្ដីធំៗទាំងនៅតាមក្លឹប និងខេត្តនោះអ្នកមេម៉ាយរូបនេះបានលេចមុខជាបន្ដបន្ទាប់ហេតុនេះហើយទើបធ្វើឲ្យFan របស់នាង និងភិទិ ចាប់អារម្មណ៍តារាទាំង២ដួងនេះថែមមួយកម្រិតទៀត។

ដោយឡែកតាមព័តមានពីអ្នកដឹកនាំសម្ដែងភាពយន្ដម្នាក់នៅហង្សមាសក្នុងចំណោមក្រុមផលិតកុនដល់ទៅ៤នោះបានបង្ហើបឲ្យដឹងថាក្រៅពីធ្វើជាដៃគូចម្រៀងសូលីកា និងភិទិ ក៍ត្រូវបានក្រុមផលិតភាពយន្ដហង្សមាសដាក់ជាគោលដៅឲ្យពួកគេសម្ដែងរឿងជាមួយគ្នានាពេលខាងមុខនេះដែរ។អ្នកដឹកនាំដែលសុំមិនឲ្យដាក់ឈ្មោះនោះថាតារាចម្រៀងទាំង៤ដួងរបស់ហង្សមាសដែលរើសបានពីCambodian Idol រដូវកាលទី៤ នោះពួកគេត្រូវជ្រើសឲ្យថតភាពយន្ដក្នុងភាពយន្ដ១ជុំគ្នាគឺដូចជំនាន់F4 របស់តារាកូរ៉េដែរ។ប៉ុន្ដែសូលីកា និងភិទិ ត្រូវញែកចេញជាភាពយន្ដផ្សេង១ទៀតនាពេលខាងមុខគឺដូចសូលីកា ធ្លាប់សម្ដែងជាដៃគូជាមួយនីកូ អីចឹង តែនោះគ្រាន់តែជាគម្រោងរបស់លោកប៉ុណ្ណោះ ព្រោះអ្វីៗលោកត្រូវការឆ្លងកាត់ថ្នាក់ដឹកនាំផលិតកម្មជាមុនដែរទើបដឹងច្បាស់ ។

ពេជ្រ សូលីកា ទោះជានាងមានកូន១ក្ដី ប៉ុន្ដែរក្សារសម្រស់បានល្អមិនបែកសាច់ដូចតារាផ្សេងៗទៀតដែលមានកូនហើយនោះទេ ទើបក្រុមផលិតភាពយន្ដរបស់ហង្សមាសនៅតែដៅនាងជាតួឯកដដែល។Director ទាំងនោះថែមទាំងបានសរសើរនាងសូលីកា ថាមានទេពកោសល្យសិល្បៈនៃការសម្ដែងបានល្អ ហេតុនេះហើយទើបថៅកែហង្សមាសបានទទួលយកនាងធ្វើជាតារារបស់ខ្លួនជាលើកទី២។

ប៉ុន្ដែដោយសារតែនៅហង្សមាសប្រជុំទៅដោយតារាខ្លាំងៗជាច្រើនដួងទើបនាងសូលីកា មិនសូវលេចធ្លោខ្លាំងឡើយ ខណៈដែលFan ជាច្រើនតែងតែលើកទឹកចិត្តនាងព្រោះថាស្រីពេជ្រ រីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ប៉ុន្ដែនៅក្រៅឆាកនាងជួបវិបត្តិធ្ងន់ធ្ងបំផុត ក្រោយបែកបាក់គូណ្ដឹងធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយកូន១ ហើយម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់គុកដល់ទៅ១២ឆ្នាំឯណ្ណោះ ហេតុនេះហើយបានជាកន្លងមកសូលីកា ស្នើរសុំកុំឲ្យអ្នកលេងបណ្ដាញសង្គមដាក់សម្ពាធផ្លូវចិត្តលើនាងខ្លាំងពេក ព្រោះថានាងត្រូវរកលុយចិញ្ចឹមកូនផង ប្អូនផង។

មហាជនរងចាំមើលថាទំនាក់ទំនងរបស់អ្នកមេម៉ាយពេជ្រ សូលីកា និងបុរសលេងម៉ូដសាក់លោកភិទិ គ្រាន់តែជាដៃគូធម្មតា ឬមិនធម្មតា?