ភ្នំពេញ៖តារាក៍ដូចជាមិនមែនតារាដែរពោលគឺក្រោយមានស្វាមីនិងកូនស្រីស្អាតទាំងនោះចាប់ផ្ដើមមានសម្រស់ប្រែប្រួលទៅតាមវ័យដែលនោះគឺជាច្បាប់ធម្មជាតិ។យ៉ាងណាគេឃើញតារា៤ដួងដែលរក្សារបានសម្រស់មិនឲ្យប្រែប្រួលខ្លាំងក្រោយពួកគេមានស្វាមីនិងខ្លះមានកូន ដើទើបទីផ្សារសិល្បៈរបស់ពួកគេមិនធ្លាក់ចុះ…។
១៖សារ៉ាយ សក្ខណាៈតារាសម្ដែងដែលលេចធ្លោខ្លាំងមុនឆ្នាំ២០១២ រូបនេះបានដឹកដៃអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី រៀបការកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយពេលនេះមានកូន២នាក់(ស្រី១) ខណៈដែលនាងនាំប្ដីមកលេងស្រុកចុងក្រោយនេះបានដល់ទៅជាង១ឆ្នាំ ទើបវិលទៅវិញនៅខែ១១ នេះ។សក្កណា បានរក្សាររូបរាងមិនឲ្យប្រែប្រួលខ្លាំងនោះទេ បើប្រៀបធៀបនាងកាលនៅលីវនិងពេលនេះទោះជានាងមានកូនដល់ទៅ២នាក់ក្ដី ស្របពេលនាងក៍មានគ្លីនិកកែសម្ផស្សមួយផងដែរ។ដោយសារតែរូបរាងមិនបែកសាច់ ឬឡើងគីឡូជ្រុលនេះហើយទើបថៅកែLD នៅតែផ្ដល់តំណែងតួឯកឲ្យសក្កណា តទៅទៀត ខណៈដែលអតីតFreshie រូបនេះក៍មានផែនការណ៍យកកូនថែមទៀតដែរ តែនាងថាចង់បានកូនភ្លោះ ព្រោះកុំឲ្យពិបាកបង្កើតច្រើនដង។


២៖សុគន្ធ និសាៈអ្នកនាងប៊ុន សុគន្ធា មានស្វាមីជិត៥ឆ្នាំទៅហើយក្រោយនាងដឹកដៃលោកចៅ សម្បត្តិ អាណិកជនខ្មែរមកមកពីរដ្ឋBoston សហរដ្ឋអាមេរិករៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ តែពេលនេះមិនទាន់មានកូន១គ្រាប់ឡើយ។និសា ព្យាយាមរក្សារសម្រស់មិនឲ្យប្រែប្រួលច្រើនទេ ហើយនាងក៍មិនសូវបែកសាច់ និងអត់ឡើងគីឡូនោះឡើយ នាំឲ្យទីផ្សារចម្រៀងនិងស្ពតរបស់នាងនៅតែរក្សារបានលំនឹងបានដូចមុន តែអាជីពចម្រៀងនាងហាក់នៅទ្រឹងតាំងពីមានស្វាមីមក។ដើម្បីរក្សារចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតសុគន្ធ និសា បានអះអាងថានាងបានសម្រេចចិត្តយកកូននៅឆ្នាំ២០២២ នេះ ក្រោយអាកខានកាលពីឆ្នាំ២០២១ ព្រោះតែពេលនោះនាងកើតកូវីដ។យ៉ាងណារហូតមកដល់ពេលនេះគេនៅតែមិនទាន់ឃើញនិសា ពពោះកូនដំបូងនោះទេ ហើយនាងបែជាកាន់តែមមាញឹកការងារសិល្បៈច្រើនជាងមុនទៅវិញ បន្ទាប់ពីវិលមកធ្វើជាគ្រូបង្វឹក(Coach) The Voice Kids Cambodia រដូវកាលទី៣ និងចេញច្រៀងតាមឆាកតន្រ្ដីធំៗ រួមទាំងកម្មវិធីមង្គលការផងដែរ។


៣៖ពេជ្រ សូលីកាៈអតីតតារាចម្រៀងហាងបុប្ផាជាយដែន ,ផលិតកម្មRock និងM រូបនេះបានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោកគឹម ហាន រយៈពេល៣ឆ្នាំ ក្រោយពួកគបានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយប្រេះឆានៅឆ្នាំ២០២២ ។សូលីកា បន្សល់ចំណងដៃស្នេហ៍ឆ្លងទ្វីពនេះនូវកូនប្រុស១អាយុជាង២ឆ្នាំ ហើយក្រោយធ្លាក់ខ្លួនមេម៉ាយទាំងមិននឹកស្មាននេះស្រីពេជ្រ បានលេងខ្លួនកាន់តែឆើតឆាយ ខណៈដែលសម្រស់នាងក៍នៅតែមិនខុសគ្នាខ្លាំងពីកាលមុនមានកូនដែរទើបធ្វើឲ្យអាជីពសិល្បៈរបស់នាងទាំងអាជីពចម្រៀងនិងស្ពតនៅតែមានហាងឆេង។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះត្រូវបានប្រុសជាច្រើនតាមត្រងស្នេហ៍តែនាងបែជាបង្ហាញស្និតស្នេហ៍ជាមួយកូនមន្រ្ដីធំផ្កាយ២ថុល សុភិទិ ទៅវិញ។


៤៖សុខ ស្រីនាងៈសុខ ស្រីនាងបានប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេលជិត១២ឆ្នាំទៅហើយ ក្រោយនាងចែកផ្លូវជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ។ស្រីនាង មិនត្រឹមតែសម្រស់មិនធ្លាក់ចុះនោះទេ តែនាងរឹតតែខ្ញង់ថែមទៀតផងទើបធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ជ្រួលជ្រើមដោយសារតែរូបនាង។យ៉ាងណាជាង១ទសវត្សន៍មកនេះស្រីនាង បិតជិតគូស្នេហាថ្មីគឺនាងមិនដែលបណ្ដើរឲ្យគេស្គាល់ម្ដងណាឡើយ តែគេជឿរថានាងមិនមែនបេះដូងនៅទំនេរឡើយ។ដោយឡែកការថែសម្រស់បានផូផង់របស់ស្រីនាង នាពេលនេះធ្វើឲ្យនាងត្រូវប៉ាន់ថតភាពយន្ដជាតួឯកនៅហង្សមាស ខណៈដែលអាជីពចម្រៀងនាងមធ្យម តែស្ពតពាណិជ្ជកម្មនាងបែជាបាត់បង់ឱកាសទៅវិញ៕

