សៀមរាប៖ការប្រកួតគូទី២ខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រ័ត្របង្គោលខៀវឈុត សេរីវ៉ាន់ថង កីឡាករមកពីក្លឹបរាហ៊ួកីឡា ខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០ គ.ក្រ បានយកឈ្នះដោយពិន្ទុទៅលើកីឡាករបង្គោលក្រហមឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ រៀបចំដោយប៉ុស្ដិ៍លេខ៥ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅទីរួមខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ វិចិ្ឆកា ឆ្នាំ២០២៤ ដោយមានចៅក្រមដល់ទៅ៥រូបឲ្យពិន្ទុទាំង៥ទឹកដល់គូនេះនោះគឺទី១៖លោកឃន ច័ន្ទគុណវតន៍ ឲ្យពិន្ទុបូរ៉ា៩៧,វ៉ាន់ថង៩៨,ចៅក្រមទី២៖ឡឹក ចំណាប់ ឲ្យពិន្ធុបូរ៉ា៩៨,វ៉ាន់ថង៩៧,ចៅក្រមទី៣៖នូ សុវណ្ណ ឲ្យពិន្ទុបូរ៉ា៩៧ ,វ៉ាន់ថង៩៨,ចៅក្រមទី៤៖ឡុង វណ្ណថង ឲ្យពិន្ទុបូរ៉ា៩៧,វ៉ាន់ថង ៩៨,ចៅក្រមទី៥៖លោកនូ វុទ្ធី ឲ្យពិន្ទុបូរ៉ា៩៨ វ៉ាន់ថង ៩៧ មានន័យថាបង្គោលខៀវ ឈ្នះក្រហម៣ទល់២។
ដោយឡែកសម្រាប់គូទី៣គូខ្សែក្រវ៉ាត់ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករបង្គោលក្រហមវ៉ាន់ វឿន មក ពីក្លឹបឃ្លាំងមឿងកីឡា ទម្ងន់៦០ គ.ក្រ បានឈ្នះដោយពិន្ទុទៅលើកីឡាករបង្គោលខៀវសូត្រ វាសនា មកពីក្លឹប បក្សីស្លាបដែក សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។រីឯគូអន្ដរជាតិទី១៖បង្គោលក្រហមកីឡាករឃួន ឡាំងកូស៊ីន មកពីក្លឹបសៅយ៉ាន់នាគា ខេត្តបនន្ទាយមានជ័យ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៧ គ.ក្រ បានឈ្នះនៅទឹកទី៣ទៅលើបង្គោលខៀវកីឡារកRAMBO(Thailand) ,គូអន្ដរជាតិទី៤៖បង្គោលក្រហមឈឿន ល្វៃ មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៧១ គ.ក្រ បានយកឈ្នះនៅទឹកទី២ ទៅលើបង្គោលខៀវNAMKHAMUON (Thailand) និងគូពិសេសទី៥៖បង្គោលក្រហមកីឡាករនីវណ្ណា មកពីក្លឹបសុភាពគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៥១ គ.ក្រ បានយកឈ្នះដោយពិន្ទុទៅលើកីឡាករបង្គោលខៀវ រិន្ទ ទេវតា មកពីក្លឹបគុហារព្រហ្មជ័យ ខេត្តសៀមរាប សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។
ឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថាការប្រកួតប្រដាល់គុនខ្មែរប្រភេទទម្ងន់៦០គ.ក្រ ពាងរង្វាន់ខ្សែក្រវ៉ាត់សម្ដេចពិជ័យសេនា បានបើកប្រកួតកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ ដោយចម្រាញ់កីឡាករជើងខ្លាំង៨រូបចូលរួមប្រកួតហើយប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី៦ វិចិ្ឆកា ២០២២ និងឈានមកវគ្គផ្ដាច់ព្រ័ត្រថ្ងៃ២៤ វិច្ឆិកា២០២២ ។សម្រាប់ពានរង្វាន់ជ័យលាភីលេខ១ទទួលបានខ្សែក្រវ៉ាត់១ ថវិការចំនួន៦លានរៀល និងផ្ទះវីឡារ១ខ្នងមានទំហ៊ុំដី10m x20m,លេខ២៖ ទទួលបានថវិការចំនួន៥លានរៀល ពាន១ និងដីទំហ៊ុំ10m x20m,លេខ៣ ទទួលបានពាន១ ថវិការ៤លានរៀល ដីទំហ៊ុំ5m x20m និងលេខ៤ ទទួលបានពាន១ ថវិការចំនួន៣លានរៀល និងដីទំហ៊ុំ5m x20m ។
ព្រឹត្តិការណ៍មិនធ្លាប់មានពីមុនដែលម្ចាស់ខ្សែក្រវាត់បានរង្វាន់ផ្ទះវីឡារភ្លោះតម្លៃដល់ទៅ១០ម៉ឺនដុល្លារនេះធ្វើឲ្យកក្រើកពិភពប្រដាល់គុនខ្មែរ ហើយមានទស្សនិកជនចូលរួមទស្សនាផ្ទាល់រាប់ពាន់នាក់ និងទស្សនាតាមប៉ុស្ដិ៍លេខ៥យ៉ាងជក់ចិត្ត ខណៈកម្មវិធីនេះឧបត្ថម្ភដោយភេជ្ជៈខារ៉ាបាវ។
សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបានមានប្រសាសន៍ដោយសម្ដែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជាតិលើកទី៣និងកីឡារពិការលើកទី១ ដែលទទួលបានមេដៃជាច្រើន ហើយសម្ដេចក៍បានបំពាក់ខ្សែក្រវាត់ជូនម្ចាស់ខ្សែក្រវាត់កីឡារឈុត សេរីវ៉ាន់ថង និងម្ចាស់ពានលេខ២,លេខ៣ និងលេខ៤ ផងដែរ៕