Friday, April 26, 2024
Homeកីឡាជាតិឈុត សេរីវ៉ាន់ថង ៖ឈ្នះខ្សែក្រវាត់ ពានរង្វាន់សម្ដេច​ពិជ័យសេនា និងបានរង្វាន់ផ្ទះវីឡារភ្លោះ តម្លៃ១០​ម៉ឺន​ដុល្លារ

ឈុត សេរីវ៉ាន់ថង ៖ឈ្នះខ្សែក្រវាត់ ពានរង្វាន់សម្ដេច​ពិជ័យសេនា និងបានរង្វាន់ផ្ទះវីឡារភ្លោះ តម្លៃ១០​ម៉ឺន​ដុល្លារ

សៀមរាប៖ការប្រកួតគូទី២ខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រ័ត្របង្គោលខៀវឈុត សេរីវ៉ាន់ថង កីឡាករមកពីក្លឹបរាហ៊ួកីឡា ខេត្ត​បាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០ គ.ក្រ បានយកឈ្នះដោយពិន្ទុទៅ​លើកី​ឡា​ករបង្គោលក្រហមឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡាប្រ​ដា​ល់​ក្រសួងការពារ​ជាតិ រៀបចំដោយប៉ុស្ដិ៍លេខ៥ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅទីរួមខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៥ វិចិ្ឆកា ឆ្នាំ២០២៤ ដោយមានចៅក្រម​ដល់​ទៅ៥រូបឲ្យពិន្ទុទាំង៥ទឹកដល់គូនេះនោះគឺទី១៖លោកឃន ច័ន្ទគុណវតន៍ ឲ្យពិន្ទុបូរ៉ា៩៧,វ៉ាន់ថង៩៨,ចៅក្រមទី២៖​ឡឹក ចំណាប់ ឲ្យពិន្ធុបូរ៉ា៩៨,វ៉ាន់ថង៩៧,ចៅក្រមទី៣៖នូ សុ​វណ្ណ ឲ្យពិន្ទុបូរ៉ា៩៧ ,វ៉ាន់ថង៩៨,ចៅក្រមទី៤៖ឡុង វណ្ណ​ថង ឲ្យពិន្ទុបូរ៉ា៩៧,វ៉ាន់ថង ៩៨,ចៅ​ក្រមទី៥៖លោកនូ វុទ្ធី ឲ្យពិន្ទុបូរ៉ា៩៨ វ៉ាន់ថង ៩៧ មានន័យថាបង្គោលខៀវ ឈ្នះ​ក្រហម៣ទល់២។

ដោយឡែកសម្រាប់គូទី៣គូខ្សែក្រវ៉ាត់ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករបង្គោលក្រហមវ៉ាន់ វឿន មក ពី​ក្លឹបឃ្លាំងមឿងកីឡា ទម្ងន់៦០ គ.ក្រ បានឈ្នះដោយពិន្ទុទៅលើកីឡាករបង្គោលខៀវសូត្រ វាសនា មកពីក្លឹប បក្សីស្លាបដែក សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។រីឯគូអន្ដរជាតិទី១៖បង្គោលក្រហមកីឡាករឃួន ឡាំង​កូស៊ីន មកពីក្លឹបសៅយ៉ាន់នាគា ខេត្តបនន្ទាយមានជ័យ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៧ គ.ក្រ បានឈ្នះនៅទឹកទី៣ទៅលើបង្គោលខៀវកីឡារកRAMBO(Thailand) ,គូអន្ដរជាតិទី៤៖បង្គោល​ក្រហម​ឈឿន ល្វៃ មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៧១ គ.ក្រ បានយក​ឈ្នះនៅទឹកទី២ ទៅលើបង្គោលខៀវNAMKHAMUON (Thailand) និងគូពិសេសទី៥៖បង្គោល​ក្រហមកីឡាករ​នីវណ្ណា មកពីក្លឹបសុភាពគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៥១ គ.ក្រ បានយក​ឈ្នះ​ដោយពិន្ទុទៅលើកីឡាករបង្គោលខៀវ រិន្ទ ទេវតា មកពីក្លឹបគុហារព្រហ្មជ័យ ខេត្តសៀមរាប សមាគមកីឡា​ប្រ​ដាល់ក្រសួងការពារជាតិ។

 ឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថា​ការប្រកួតប្រដាល់គុនខ្មែរប្រភេទ​​​​​​​​​​ទម្ងន់៦០គ.ក្រ ពាងរង្វាន់ខ្សែក្រវ៉ាត់សម្ដេចពិជ័យសេនា បានបើកប្រកួតកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្រាញ់កីឡាករជើងខ្លាំង៨រូបចូលរួមប្រកួតហើយប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី៦ វិចិ្ឆកា ២០២២  និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈានមកវគ្គផ្ដាច់ព្រ័ត្រថ្ងៃ២៤ វិច្ឆិកា២០២២ ។សម្រាប់ពានរង្វាន់ជ័យលាភីលេខ១ទទួលបានខ្សែក្រវ៉ាត់១ ថវិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦លានរៀល និងផ្ទះវីឡារ១ខ្នងមានទំហ៊ុំដី10m x20m,លេខ២៖ ទទួលបានថវិការចំនួន៥លានរៀល ពាន១ និង​​​​​​​​​​​​​​​​​​​​​​ដី​​​​​​​​​​​​ទំហ៊ុំ10m x20m,លេខ៣ ទទួលបានពាន១ ថវិការ៤លានរៀល ដីទំហ៊ុំ5m x20m  និងលេខ៤ ទទួលបាន​ពាន​១ ថវិការចំនួន៣លានរៀល និងដីទំហ៊ុំ5m x20m ។

          ព្រឹត្តិការណ៍មិនធ្លាប់មានពីមុនដែលម្ចាស់ខ្សែក្រវាត់បានរង្វាន់ផ្ទះវីឡារភ្លោះតម្លៃដល់ទៅ១០ម៉ឺនដុល្លារនេះធ្វើឲ្យ​កក្រើក​ពិ​ភពប្រដាល់គុនខ្មែរ ហើយមានទស្សនិកជនចូលរួមទស្សនាផ្ទាល់រាប់ពាន់នាក់ និងទស្សនាតាម​ប៉ុស្ដិ៍​លេខ​៥យ៉ាងជក់ចិត្ត ខណៈកម្មវិធីនេះឧបត្ថម្ភដោយភេជ្ជៈខារ៉ាបាវ។

 សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបានមានប្រសាសន៍​ដោយសម្ដែង​ការកោតសរសើរចំពោះកីឡាករ កីឡាការិនីកងយោធពលខេមរភូ​មិន្ទដែលបានចូលរួមក្នុងព្រឹត្តិការណ៍​ជាតិលើក​ទី៣និងកីឡារពិការលើកទី១ ដែលទទួលបានមេដៃជាច្រើន ហើយសម្ដេចក៍បានបំពាក់ខ្សែក្រវាត់ជូនម្ចាស់​ខ្សែក្រ​វាត់​កីឡារឈុត សេរីវ៉ាន់ថង និងម្ចាស់ពានលេខ២,លេខ៣ និងលេខ៤ ផងដែរ៕

RELATED ARTICLES