ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានត្រៀមចេញបទថ្មីរួមគ្នាជាមួយតារាចម្រៀងHip Hop ជាអ្នករ៉េបល្បីឈ្មោះម្នាក់ដែរនោះគឺខ្មែរមួយជីវិត ដែលពួកគេបានជួបគ្នាលើទឹកដីអាមេរិកកាលពីពេលថ្មីៗនេះ។សម្រាប់ខេម វិញបាននាំភរិយាលោកអ្នកនាងស្រីកា ទៅអាមេរិកតាំងពីថ្ងៃទី៤ តុលា ដែលលោកទៅដើរលេងផង ច្រៀងផង ខណៈដែលខ្មែរមួយជីវិតវិញបានទៅអាមេរិកតាមរយៈSponsor មួយដើម្បីធ្វើការងារសិល្បៈ។ក្នុងវីដេអូមួយខ្មែរមួយជីវិតបានឲ្យដឹងថាលោកបានដកខ្លួនពីសិល្បៈមួយរយៈព្រោះជាប់កិច្ចការផ្ទាល់ខ្លួន ហើយពេលទៅដល់អាមេរិកនេះក៍បានជួបតារាចម្រៀងល្បីម្នាក់មកពីកម្ពុជានឹងត្រៀមធ្វើការងារថ្មីជាមួយគ្នាទៀតផង។

បើទោះជាខ្មែរមួយជីវិតមិនបញ្ជាក់ថាអ្នកចម្រៀងមកពីកម្ពុជាដែលលោកគ្រោងចេញបទថ្មីរួមគ្នានោះជាតារារូបណាក៍ដោយតែតាមព័តមានថាម្នាក់នោះគឺលោកសុណារិន ហៅខេម តែបទចម្រៀងតារាទាំងពីរចាប់ដៃគ្នានោះនឹងចេញនៅក្រៅផលិតកម្មGalaxy ។ក្រោយមានដំណឹងថាខេម ចាប់ដៃជាមួយខ្មែរមួយជីវិតនោះក៍មានFan មួយចំនួនបានគាំទ្រហើយចង់ឃើញតារារ៉េប រូបនេះក្លាយទៅជាតារាGalaxy ទៀតផង ខណៈដែលកន្លងមកមហាជនបានស្គាល់និងចាប់អារម្មណ៍ខ្មែរមួយជីតដែលច្រៀងវាយប្រហារ(Diss Track)ចំៗទៅលើ លោក ងួន ចាន់ដេវីត ជាបន្ដបន្ទាប់តែលោកបានបាត់ខ្លួនទៅវិញអស់៣ឆ្នាំ ហើយទើបតែពេ លនេះចេញមុខធ្វើជាដៃគូរបស់លោកខេម តែម្ដង។

ទស្សនិកជនរងចាំមើលថាខេម ដែលជាតារាសំនៀងស្អកនេះមានសម្ថភាពអាចច្រៀងរ៉េប ជាមួយខ្មែរមួយជីវិតនឹងជាដៃគូគ្នាដ៍សាកសមដែរឬទេ ព្រោះថាកន្លងមកលោកសុណារិន ក៍ជាតារាម្នាក់ដែលអាចច្រៀងបានជាច្រើនទម្រង់ផងដែរ តែលោកមិនដែលសាកល្បងបទហ៊ីបហបនោះទេ គឺទើបតែពេលនេះពួកគេជួបគ្នានៅក្រៅស្រុកស្រាប់តែចង់សាងភាពផ្ញាក់ផ្អើលតាមរយៈការច្រៀងរ៉េប រួមគ្នាជាលើកដំបូងតែម្ដង។

ប្រសិនបើកសារសាកល្បងរបស់ខេម និងខ្មែរមួយជីវិតចេញបើកឆាកទៅបានជោគជ័យនោះគេជឿរថាតារាចម្រៀងរ៉េប រូបនេះនឹងត្រូវGalaxy ផ្ដល់ឱកាសឲ្យធ្វើជាសមាជិកថ្មីរបស់ខ្លួនជាមិនខាន។ចំពោះខេម វិញបានរិតចំណងស្នេហាជាមួយអ្នកនាងស្រីកា ជិត២ខែ ទៅហើយលើដីអាមេរិកនិងមិនទាន់មានព័តមានថាលោកសុណារិន បណ្ដើរនារីអាណិកជនខ្មែរបារាំងរូបនោះមកស្រុកវិញនៅពេលណានោះទេ ព្រោះពួកគេអាចនឹងបង្ហួសទៅដើរលេងនៅប្រទេសជិតខាងអាមេរិកថែមទៀត៕

