Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិប៉ាគីស្ថានដោះ លែង​ អ្នកនេសាទ ឥណ្ឌាពន្លត់ភ្លើង កំពុងក្តៅ ​ជាមួយញូវដេលី

ប៉ាគីស្ថានដោះ លែង​ អ្នកនេសាទ ឥណ្ឌាពន្លត់ភ្លើង កំពុងក្តៅ ​ជាមួយញូវដេលី

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌា៖ ប្រភពផ្លូវការឲ្យដឹង​ ថា​ប៉ាគីស្ថាន បាន​ដោះ​លែង​អ្នក នេសាទ​ឥណ្ឌា​ ចំនួន​២២០នាក់​ កាលពីថ្ងៃអាទិត្យ ដែលជា គោលបំណង​ មួយ​សំដែង​ ឲ្យ​ឃើញ​ពី ​ឥរិយាបថ​ បន្ធូរបន្ថយភាព​ តាន​​តឹង​ជា មួយនិង​ប្រជាជាតិ​ ជិតខាងរបស់ខ្លួន​ ។

អ្នកនេសាទ​ទាំង នោះ​ត្រូវបានចាប់ ខ្លួន​ជាងមួយឆ្នាំ មកហើយ​ ក្រោមបទចោទ ប្រកាន់លួច ​ចូល​ដែន​ទឹក​ របស់ប៉ាគីស្ថាន​ក្នុង​តំបន់មួយ​នៃសមុទ្រ​ Arabian ដែល​ស្ថិត នៅ​ចំណុច​ ព្រំដែន​នៅ​ ស្រពិច​ស្រពល នៅឡើយ រវាងប្រជា ជាតិទាំងពីរ ។

ឥណ្ឌាក៏​កំពុង​ឃាត់ ទុក​​អ្នក​ នេសាទ​ ប៉ាគីស្ថាន​ទាំងនោះ ​ក្រោម​ហេតុផល​ ដូចគ្នា​ផង ដែរ ហើយ​ប៉ាគីស្ថាន ​រំពឹងថា​ អាកប្បកិរិយា​របស់ខ្លួន​នៅ​ក្នុង ឱកាសនៃ​ថ្ងៃខួប​ បិតាជាតិ ​លោក Muhammad Ali Jinnah ​ដែល ព្រមគ្នា​នឹង​កា រ​ប្រារព្ធ​ថ្ងៃ ​បុណ្យ​ណូអែល​​នឹង​ត្រូវបានធ្វើ បដិការឬ ឆ្លើយតប​ត្រឡប់​​មក​វិញ​ ។

ជំនួយការ មេប៉ូលិស​ម្នាក់​លោក Shunail Husain Shah បានថ្លែង ប្រាប់សារព័ត៌មាន Reuters ថា​យើង​បាន សរុប​ចំនួន​ អ្នកនេសាទ​ឥណ្ឌា​៥១៨​នាក់​ ក្រៅពី​២២០នាក់ ​ដែលកំពុង​ត្រូវបាន ​ដោះ​លែង​​​នាពេល នេះដែលជា​ការ​ សំដែងពី​ ឥរិយាបថ ចង់​បន្ធូរបន្ថយ ភាព​តាន តឹង​របស់ រដ្ឋា​ភិ បាល​ប៉ាគីស្ថាន ។ នៅ​ដំណាក់​ កាលក្រោយ ​អ្នកនេសាទ​២១៩​នាក់ ​នឹងត្រូវបានដោះលែង​នៅ ​ថ្ងៃទី​៥មករា ។

​ទំនាក់ទំនង​រវាង ប៉ាគីស្ថាន​មាន ភាពអវិជ្ជមាន ច្រើនជាងធម្មតា ​ចាប់តាំងពី​មាន ការ​បង្ក្រាប​ពី​សំណាក់ កងកម្លាំងរបស់ឥណ្ឌា​លើការខ្វែង គំនិតគ្នា​ក្នុង ​តំបន់​កាស្មៀ​ ដែលគ្រប់គ្រង ​ដោយ​ឥណ្ឌា​ គិតចាប់ពី​ខែកក្កដា ។ កាលពីខែកញ្ញា ក្រុមសកម្មប្រយុទ្ធ​ បាន​សម្លាប់​ ទាហាន​ចំនួន ​១៨នាក់​នៅ​ មូលដ្ឋាន ទ័ពឥណ្ឌា ដែលជា ការវាយ ប្រហារ​លើ​រដ្ឋាភិបាល ​ក្រុងញូវដេលី​។

ចំណែក​ប្រធាន ​អង្គការ​សិទ្ធិអ្ន​ក នេសាទ​ Pakistan Fisher Folk បានថ្លែង ប្រាប់​សារព័ ត៌មាន​ Reuters ថា​យើង ​មើល​ ឃើញ​ពី​គុណតម្លៃ​នៃវត្ថុ បំណង​របស់ ​រដ្ឋាភិបាល ប៉ាគីស្ថាន​ ក្នុង ការ​ដោះ ​លែង​អ្នក​ នេសាទ​ឥណ្ឌា​ ប៉ុន្តែ​ យើង​រំពឹងថា​ នឹងមានការ​ ធ្វើបដិការ​ស្រដៀងគ្នានេះ ពីសំណាក់ ​ឥណ្ឌា​ ចំពោះ​អ្នក នេសាទ​ប៉ាគីស្ថាន​ ចំនួន​១៥៦​នាក់​ រាប់បញ្ចូល​ កុមារ​​១៣នាក់ ​​ដែល​កំពុង ​ជាប់​គុក​នៅ​ក្នុងប្រទេស​ឥណ្ឌា​។

​យោងតាម​សន្ធិសញ្ញាអង្គការ​ សហប្រជាជាតិ​ស្តី ពីនីតិសមុទ្រ​ UNCLOS បញ្ជាក់ថា​ អ្នក​នេសាទ ​ដែល​ឆ្លងកាត់ ដែនទឹក​ ខុសច្បាប់​អាច​នឹង​ត្រូវបាន​ ធ្វើការ​ព្រមាន ​និងមិន ត្រូវបានពិន័យ​ ចាប់​ឃុំ ​ខ្លួន​ឡើយ ហើយ​លោក​ Shah បាន​ស្នើ​ឲ្យ​ ប្រជាជាតិ​ទាំងពី​រ​ គោរពតាម​ច្បាប់នេះ ។

 

 

RELATED ARTICLES