ភ្នំពេញ៖តារាល្បីថៃនាង Pitchanart Sakhakorn បានលេចមុខនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលALLNESS COLLAGEN ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនមកពីថៃ សិល្បករ អាជីវករ និងអ្នកសារព័តមានជាច្រើនស្ថាប័នផងដែរ។



តារាសម្ដែងថៃ នាងPitchanart Sakhakorn បានឲ្យដឹងថានាងបានក្លាយជាទូតសុឆន្ទៈ(BA)របស់ផលិតផលខាងលើនេះជាច្រើនឆ្នាំមកហើយ និងជាអ្នកប្រើប្រាស់ផលិតផលនេះផ្ទាល់ផងដែរ ខណៈនៅថៃគេនិយមទទួលទាន ALLNESS COLLAGEN កាន់តែច្រើន។នាងបានបង្ហាញអារម្មណ៍រំភើបដែលបានធ្វើតំណើរមកកម្ពុជាដើម្បីចូលរួមពិធីសម្ពោធផលិតផលខាងលើ ហើយនាងបានស្នើរឲ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើប្រាស់ផលិតផលនេះដើម្បីឲ្យដឹងច្បាស់ពីគុណតម្លៃហើយទទួលបានលទ្ធផលនូវសុខភាពសម្រស់និងរូបរាងកាយ ។



សូមបញ្ជាក់ថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាម និងការកើតមុន ហើយធ្វើឲ្យស្បែកសរលោង និងក្មេងជាងវ័យ។ ALLNESS COLLAGEN ជាផលិតផលមានសុវត្ថិភាពតាមមាតដ្ឋានស្ដង់ដាអន្ដរជាតិ។សម្រាប់នាង Pitchanart Sakhakorn ក៍បានបង្ហើបថានាងមានគម្រោងមកកម្ពុជាសារជាថ្មីនាពេលខាងមុខដើម្បីចូលរួមបំពេញការងារ នឹងថតសកម្មភាពសិល្បៈមួយចំនួននៅកម្ពុជាផងដែរ៕



