Monday, September 23, 2024
Homeព័ត៌មានសិល្បៈតារាល្បីថៃនាងPitchanart Sakhakorn មកកម្ពុជា​ផ្អើល​នៅអ៊ីអនម៉ល សែនសុខ

តារាល្បីថៃនាងPitchanart Sakhakorn មកកម្ពុជា​ផ្អើល​នៅអ៊ីអនម៉ល សែនសុខ

ភ្នំពេញ៖តារាល្បីថៃនាង Pitchanart Sakhakorn បានលេចមុខនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ កាល​ពីល្ងាច​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលALLNESS COLLAGEN ដែល​មានការចូល​រួម​ពីថ្នាក់ដឹកនាំក្រុមហ៊ុនមកពីថៃ សិល្បករ អាជី​វ​ករ និងអ្ន​កសារព័តមានជាច្រើនស្ថាប័នផងដែរ។

 តារាសម្ដែងថៃ នាងPitchanart Sakhakorn បានឲ្យដឹងថានាងបានក្លាយជាទូតសុឆន្ទៈ(BA)របស់ផលិត​ផលខាង​លើនេះជាច្រើនឆ្នាំមកហើយ និងជាអ្នកប្រើប្រាស់ផលិតផលនេះផ្ទាល់ផងដែរ ខណៈនៅថៃគេនិយមទទួលទាន ALLNESS COLLAGEN កាន់តែច្រើន។នាងបានបង្ហា​ញ​​អារ​ម្មណ៍រំភើបដែលបានធ្វើតំណើរមកកម្ពុជា​ដើម្បីចូល​រួម​ពិធីសម្ពោធផលិតផលខាងលើ ហើយនាង​បានស្នើរឲ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើ​ប្រាស់ផលិត​ផល​នេះដើម្បីឲ្យដឹងច្បាស់ពីគុណតម្លៃហើយទទួលបានលទ្ធផលនូវសុខភាពសម្រស់និងរូបរាងកាយ ។

 សូមបញ្ជាក់ថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើម​ស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាម និងការកើតមុន ហើយធ្វើឲ្យស្បែកសរលោង និង​ក្មេង​ជាង​​វ័យ។ ALLNESS COLLAGEN ជាផលិតផលមានសុវត្ថិភាពតាមមាតដ្ឋានស្ដង់ដាអន្ដរជាតិ។សម្រាប់នាង Pitchanart Sakhakorn ក៍បានបង្ហើបថានាងមានគម្រោងមកកម្ពុជាសារជាថ្មី​នាពេលខាងមុខដើម្បីចូលរួម​បំពេញ​ការងារ នឹងថតសកម្មភាពសិល្បៈមួយចំនួននៅកម្ពុជាផងដែរ៕

RELATED ARTICLES