ព័ត៌មានទាន់ហេតុការណ៍បំផុត
កូរ៉េខាងត្បូង៖ គេហទំព័រ Straitstimes.com បានបង្ហើប កាលពីថ្ងៃអាទិត្យ នេះថាអគ្គលេខាធិការ អង្គការសហ ប្រជាជាតិលោក បាន គីមូន ដែលស្ថិតក្នុង ចំណោមបេក្ខជន នាំមុខក្នុង តំណែងប្រធានាធិបតី កូរ៉េខាងត្បូង បន្ទាប់ពីលោក ស្រី Park Geun-hye មានរឿងអាស្រូវ នោះបានធ្វើ ការបដិសេធ នឹងការចោទ ប្រកាន់លោកថាបានទទួលយកសំណូក២៣ម៉ឺន ដុល្លារពី មហាសេដ្ឋីម្នាក់កាលពីឆ្នាំ២០០០ នៅពេលដែល លោកកាន់ តំណែងជា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង ។
ទស្សនាវដ្តីប្រចាំ សប្តាហ៍ Sisa Journal បានអះអាង នៅក្នុងរបាយការណ៍ មួយដែល ចេញផ្សាយ កាលពីថ្ងៃ សៅរ៍ថា លោក បាន រងការចោទ ប្រកាន់ទទួលយក សំណូកពីអ្នក ជំនួញម្នាក់គឺ លោក Park Yeon-cha នៅមជ្ឈមណ្ឌល រឿងអាស្រូវ ពុករលួយ ដែលជាប់ពាក់ព័ន្ធនិង អ្នកជំនិតរបស់ ក្រុមគ្រួសារ លោកប្រធានា ធិបតី Roh Moo-hyun ។
នៅក្នុងសេចក្តីថ្លែង ការណ៍ព័ត៌មាន មួយដែលចេញ ផ្សាយកាលពី ថ្ងៃសៅរ៍ លោកបាន គីមូន បានបដិសេធ យ៉ាងខ្លាំង ទៅនឹងការចោទប្រកាន់នេះ ដោយលើក ឡើងថាគ្មានមូល ដ្ឋានច្បាស់លាស់ ហើយក៏ជា រឿងមិនពិត ឡើយលោក ថែមទាំងទាមទារ ឲ្យទស្សនាវដ្តីដែល ចេញផ្សាយរឿង នេះសុំទោស លោកជាផ្លូវការ ទៀតផង ។
ចំណែកអ្នកនាំពាក្យ លោកបាន គីមូន បានថ្លែងក្នុងនាម លោកថាលិខិត ផ្លូវការមួយនឹង ត្រូវបានបញ្ជូន ទៅកាន់ និពន្ធនាយក របស់ទស្សនាវដ្តី Sisa Journal ដើម្បីស្នើឲ្យ មានការ សុំទោស លោកជាផ្លូវការ ។
តាមការស្រង់សម្តីពី ប្រភពមួយ ចំនួនដែលស្និទ្ធនិង លោក Park Yeon Cha និងសុំមិន បញ្ចេញឈ្មោះឲ្យ ដឹងថា ទស្សនាវដ្តីនេះបានដកស្រង់ សម្តីលោក Park ដោយលើក ឡើងថាលោកបា នប្រគល់ថង់ ក្រដាសដែល មានផ្ទុក ប្រាក់សុទ្ធ២០ម៉ឺន ដុល្លារ ដល់លោកបាន នៅ និវេសដ្ឋានរបស់ រដ្ឋមន្ត្រីការ បរទេស ក្នុង តំបន់ Hannam-dong ភាគខាងត្បូង ក្រុងសេអ៊ូលកាល ពីឆ្នាំ២០០៥ ក្នុង អំឡុងពេល ដែលលោក កាន់តំណែងជា ប្រមុខការ ទូតកូរ៉េខាងត្បូង ។
ទស្សនាវដ្តីនេះ ថែមទាំងបាន រាយការណ៍ដោយ សំអាងលើអ្នក សិទ្ធនិងលោក Park ថាលោក Park បានស្នើ ឲ្យម្ចាស់ ភោជនីយដ្ឋានមួយក្នុងទីក្រុង ញូវយ៉កជួយ ហុចប្រាក់ ចំនួន៣ម៉ឺន ដុល្លារដល់ លោកបាន ទៀតផង កាលពីដើម ឆ្នាំ២០០៧ បន្ទាប់ពី លោកត្រូវបានជាប់ឆ្នោតជា អគ្គលេខាធិការអង្គការ សហប្រជាជាតិ ។