ភ្នំពេញ៖អ្នកនិពន្ធល្បីឈ្មោះលោកស្រីម៉ីសន សុធារី និងលោកស្រីទីវ ចាន់ដេត ដែលជាម្ចាស់រោងពុម្ពIPMI បាន ចាប់ដៃគ្នាបោះពុម្ពសៀវភៅ ”ស្រទន់មន្ដស្នេហ៍” ដល់ទៅចំនួន ៣០០០ក្បាល មាន៣តំណាក់កាលដែលមួយលើ កៗចំនួន១០០០ក្បាល បន្ទាប់ពីអ្នកទាំងពីរបានយល់ព្រមសហការណ៍គ្នាឡើង ខណៈដែលលោកស្រីសុធារី មាន មាតិការឿង ចំណែកលោកស្រីចាន់ដេត មានរោងពុម្ពហើយការលក់សៀវភៅបានទឹកប្រាក់ប៉ុន្មាននិងចែកគ្នាពាក់កណ្ដាលម្នាក់។ការព្រៀមព្រៀងគ្នាផលិតសៀវភៅ”ស្រទន់មន្ដស្នេហ៍”នេះឡើងក្រោយពីលោកស្រីទីវ ចាន់ ដេត បានពេញចិត្តនូវស្នាដៃរបស់លោកស្រីម៉ីសន សុធារី ជាយូមកហើយតាមរយៈការនិពន្ធរឿងល្បីៗជាច្រើន រឿងរបស់លោកស្រី ខណៈដែលលោកស្រីសុធារី ក៍ពេញចិត្តនូវការធ្វើការនិងគុណភាពនៃរោងពុម្ពរបស់លោក ស្រីចាន់ដេត ទើបអ្នកទាំងពីរចាប់ដៃគ្នាឡើងនៅពេលនេះ។ប៉ុន្ដែសម្រាប់ស្នាដៃផ្សេងៗទៀតរបស់លោកស្រី សុធារី នឹងត្រូវចាប់ដៃជាមួយស្រីចាន់ដេត ជាបន្ដក្នុងការផលិតជាសៀវភៅឡើងទៀតដែរឬយ៉ាងណានោះនៅ មិន ទាន់មានការកំណត់ជាមុនពីភាគីទាំងសងខាងនោះទេព្រោះរងចាំមើលលទ្ធផលការសហការណ៍គ្នាលើកទី១នេះសិន។
អ្នកនិពន្ធម៉ីសន សុធារី បានថ្លែងនៅថ្ងៃសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៤ ធ្នូ ថារឿង”ស្រទន់មន្ដស្នេហ៍”លោកស្រីទទួលបានប្រាក់ពីការលក់ទៅ ឲ្យទូរទស្សន៍Ctn និងMytv ដែលផលិតជា៤៥ភាគ នូវតម្លៃដ៍ពេញចិត្តមួយទៅហើយ ហេតុនេះការចេញជាសៀវ ភៅនាពេលនេះមិនមែនផ្ដោតសំខាន់បំផុតទៅលើប្រាក់ចំណេញពីការលក់សៀវភៅនោះទេ តែជាការជួយដល់ សង្គម ព្រោះអ្នកដែលស្រលាញ់រឿងពិតនេះគេមើលវីដេអូហើយចង់បានជាសៀវភៅនេះសម្រាប់អានហើយ រឿងនេះលោកស្រីពេញចិត្តណាស់ព្រោះលោកស្រីចាន់ដេត គាត់បោះដៃមក។លោកស្រីក៍បានឲ្យដឹងដែរថារឿង”ស្រទន់មន្ដស្នេហ៍”និពន្ធនៅឆ្នាំ២០១៥ ហើយលោកស្រីបានចំណាយពេលនិពន្ធរឿងមួយនេះដល់ទៅ១ ឆ្នាំឯណ្ណោះទើបចប់ព្រោះលោកស្រីត្រូវការរៀបចំរចនាសម្ព័ន្ធសៀវភៅនេះឡើងដោយមាន៨ធាតុធំៗគឺ,ចឬក,តួអង្គ,ពេលវេលា,ទីកន្លែង(សម័យបារាំងឬសម័យនេះ)គុណតម្លៃ…ពោលគឺគ្រាន់តែរចនា សម្ព័ន្ធសៀវភៅចាយ ពេលដល់ទៅ៦ខែឯណ្ណោះ។
ដោយឡែកសម្រាប់លោកស្រីទីវ ចាន់ដេត វិញបានឲ្យដឹងថាលោកស្រីបានឭឈ្មោះលោកស្រីម៉ីសន សុធារី ជា អ្នកនិពន្ធល្បីឈ្មោះជាយូឆ្នាំមកហើយ ហេតុនេះទើបលោកស្រីពេញចិត្តនូវការសហការណ៍១នេះខ្លាំងណាស់។លោកស្រីបានឲ្យដឹងដែរថាសៀវភៅ ល្អជាងOnline ហើយសម្រាប់លោកស្រីការស្រលាញ់សៀវភៅមួយ បាន លុះត្រាតែលោកស្រីពេញចិត្តចំណងជើង,មាតិការ និងសេចក្ដីបញ្ចប់ ហើយចំណុចនេះ”ស្រទន់មានមន្ដស្នេហ៍”គឺមានទាំងអស់។ប៉ុន្ដែយ៉ាងណាលោកស្រីចាន់ដេត មិនហ៊ានធ្វើការសន្និដ្ឋានចំពោះការចេញលក់សៀវភៅ ”ស្រទន់មន្ដស្នេហ៍”ជាលើកដំបូងនេះនឹងទទួលបានលទ្ធផលយ៉ាងណាជាមុននោះទេ ប៉ុន្ដែលោកស្រីថានេះ ជាលើកទី១ហើយដែលខាងរោងពុម្ពលោកស្រីបានសហការណ៍ជាមួយអ្នកនិពន្ធល្បីឈ្មោះល្បីឈ្មោះរូបនេះ។
សូមរំឭកផងដែរថា អ្នកនិពន្ធម៉ីសនសុធារី មានបទពិសោធ លើផ្នែកតែងនិពន្ធនិងដឹកនាំការតែងនិពន្ធ រយៈពេល២៥ឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ១៩៩៧ម្ល៉េះ ប៉ុន្ដែកម្រដាក់ចេញនូវសៀវភៅបោះពុម្ពទៅលើទីផ្សារ ណាស់ដោយសារលោកស្រីកំពុងផ្តើមការលក់អនឡាញ meysansotheary.com ទើបពិបាកនៅក្នុងការស្វែងរកជាវសៀវភៅល្បីៗរបស់លោកស្រីបន្ដិច។ ប៉ុន្ដែលើកនេះលោកអ្នកអាចចូលទៅក្នុងហ្វេសប៊ុករបស់MSTwriter ឬមួយក៏អាចជាវសៀវៅភនូវស្តង់លេខ៣៤និង៣៥របស់តម្រាក្នុងកម្មវិធីពិព័រណ៍សៀវភៅជាតិលើកទី៩ថ្ងៃទី៩ដល់ថ្ងៃទី១០ខែធ្នូខាងមុខនេះនៅបណ្ណាល័យជាតិនារាជធានីភ្នំពេញដែលមានការសម្ពោធដោយមានដាក់ លក់នូវសៀវភៅ”ស្រទន់ស្នេហ៍ សៀវភៅអណ្ដូងខាងលិច និងសៀវភៅពេលវេលា ដែលជាសៀវភៅដ៏ល្អ លក់ដាច់បំផុតផងដែរ។សម្រាប់ស្រទន់មានស្នេហ៍ដែលមានកម្រាស់ជាង៥០០ទំព័រ អ្នកស្រីសុធារី និងចាន់ដេត បានព្រមព្រៀងគ្នាដាក់លក់១ក្បាលតម្លៃ៥ម៉ឺនរៀល ប៉ុន្ដែសម្រាប់ថ្ងៃពិព័ណនោះដាក់លក់តែ១០ដុល្លារទេ ខណៈដែល អ្នកកក់មុនតម្លៃត្រឹមតែ៣២០០០ប៉ុណ្ណោះ។
លោកស្រីម៉ីសន សុធារី បានបង្ហាញនិយមន័យផ្ទាល់ខ្លួនថាលោកស្រីមានសិទ្ធិសរសេរ ហើយក៍មាន ការទទួល ខុសត្រូវចំពោះសៀវភៅដែលលោកស្រីបាននិពន្ធឡើង ហើយលោកស្រីមានមោទនភាពនូវអ្វី ដែលលោក ស្រី បានធ្វើ។លោកស្រីបានបង្ហើបថាសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយទៅជាអ្នកនិពន្ធអាជីពគឺត្រូវតែចំបាច់ អានច្រើន អានសៀវភៅទាំងអស់នោះទើបអាចឈានទៅដល់គោលដៅនិងសម្រេចបំណងមួយនេះបាន៕