Sunday, September 22, 2024
Homeព័ត៌មានសិល្បៈអ្នកនិពន្ធម៉ីសន សុធារី ៖ចាប់ដៃលោកស្រីទីវ ចាន់ដេត បោះពុម្ពសៀវភៅ”ស្រទន់មន្ដ​ស្នេហ៍” នឹងត្រៀមចូល រួមពិព័ណសៀវភៅជាតិលើកទី៩

អ្នកនិពន្ធម៉ីសន សុធារី ៖ចាប់ដៃលោកស្រីទីវ ចាន់ដេត បោះពុម្ពសៀវភៅ”ស្រទន់មន្ដ​ស្នេហ៍” នឹងត្រៀមចូល រួមពិព័ណសៀវភៅជាតិលើកទី៩

ភ្នំពេញ៖អ្នកនិពន្ធល្បីឈ្មោះលោកស្រីម៉ីសន សុធារី និងលោកស្រីទីវ ចាន់ដេត ដែល​ជាម្ចាស់រោងពុម្ពIPMI បាន ចាប់ដៃគ្នាបោះពុម្ពសៀវភៅ ”ស្រទន់មន្ដស្នេហ៍” ដល់ទៅចំនួន ៣០០០ក្បាល មាន៣តំណាក់កាលដែលមួយលើ កៗចំនួន១០០០ក្បាល បន្ទាប់ពីអ្នកទាំងពីរ​បាន​យល់​ព្រម​សហការណ៍គ្នាឡើង ខណៈដែលលោកស្រីសុធារី មាន មាតិការឿង ចំណែកលោក​ស្រី​​ចាន់​ដេត មានរោងពុម្ពហើយការលក់សៀវភៅបានទឹកប្រាក់​ប៉ុន្មាននិងចែកគ្នា​ពាក់​កណ្ដា​ល​​ម្នាក់។ការព្រៀមព្រៀងគ្នាផលិតសៀវ​ភៅ”ស្រទន់មន្ដស្នេហ៍”នេះឡើងក្រោយពីលោកស្រីទីវ ចាន់ ដេត បានពេញចិត្តនូវស្នាដៃរបស់លោកស្រីម៉ីសន សុធារី ជាយូមកហើយតាមរយៈ​ការ​និ​ពន្ធ​រឿងល្បីៗជាច្រើន រឿងរបស់លោកស្រី ខណៈដែលលោកស្រីសុធារី ក៍ពេញចិត្តនូវការធ្វើ​ការ​និងគុណភាពនៃរោងពុម្ពរបស់លោក ស្រីចាន់ដេត ទើបអ្នកទាំងពីរចាប់ដៃគ្នាឡើងនៅ​ពេល​នេះ។ប៉ុន្ដែសម្រាប់ស្នាដៃផ្សេងៗទៀតរបស់លោកស្រី សុធារី នឹងត្រូវចាប់ដៃជាមួយស្រី​ចាន់​ដេត ជាបន្ដក្នុងការផលិតជាសៀវភៅឡើងទៀតដែរឬយ៉ាងណា​នោះនៅ មិន ទាន់មានការ​កំ​ណត់​​​ជាមុន​ពីភាគីទាំងសងខាងនោះទេព្រោះរងចាំមើលលទ្ធផលការសហការណ៍គ្នាលើក​ទី១នេះ​សិន។

 អ្នកនិពន្ធម៉ីសន សុធារី បានថ្លែងនៅថ្ងៃសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៤ ធ្នូ ថារឿង”ស្រទន់មន្ដស្នេហ៍”លោកស្រី​ទទួល​បានប្រាក់ពីការលក់ទៅ ឲ្យទូរទស្សន៍Ctn និងMytv ដែលផលិតជា៤៥ភាគ នូវតម្លៃដ៍ពេញចិត្ត​មួយ​ទៅ​ហើយ ហេតុនេះការចេញជាសៀវ ភៅនាពេលនេះមិនមែន​ផ្ដោតសំខាន់បំផុតទៅលើ​ប្រាក់​ចំណេញពីការ​លក់សៀវភៅនោះទេ តែជាការជួយដល់ សង្គម ព្រោះអ្នកដែលស្រ​លាញ់​រឿង​ពិត​នេះ​គេមើលវីដេអូ​ហើយចង់​បានជាសៀវភៅនេះសម្រាប់អានហើយ រឿងនេះ​លោក​ស្រី​​ពេញ​ចិត្ត​ណាស់ព្រោះលោកស្រីចាន់ដេត គាត់បោះ​ដៃមក។លោកស្រីក៍បានឲ្យដឹងដែរថា​រឿង”ស្រ​ទន់​មន្ដស្នេហ៍”និពន្ធនៅឆ្នាំ២០១៥ ហើយលោកស្រីបាន​ចំណាយ​ពេលនិពន្ធរឿងមួយ​នេះដល់​ទៅ១ ឆ្នាំឯណ្ណោះទើបចប់ព្រោះលោកស្រីត្រូវ​ការរៀបចំរចនាសម្ព័ន្ធសៀវ​ភៅនេះ​ឡើង​​ដោយមាន៨ធាតុធំៗគឺ,ចឬក,តួអង្គ,ពេលវេលា,ទីកន្លែង(សម័យបារាំងឬសម័យនេះ)គុណ​តម្លៃ…ពោល​គឺគ្រាន់តែរចនា សម្ព័ន្ធសៀវភៅចាយ ពេលដល់ទៅ៦ខែឯណ្ណោះ។

 ដោយឡែកសម្រាប់លោកស្រីទីវ ចាន់ដេត វិញបានឲ្យដឹងថាលោកស្រីបានឭឈ្មោះ​លោកស្រីម៉ីសន សុធារី ជា អ្នកនិពន្ធល្បីឈ្មោះជាយូឆ្នាំមកហើយ ហេតុនេះទើបលោក​ស្រី​ពេញ​ចិត្តនូវការសហការណ៍១នេះខ្លាំងណាស់។លោកស្រីបានឲ្យដឹងដែរថាសៀវភៅ ល្អជាង​Online ហើយសម្រាប់លោកស្រីការស្រលាញ់សៀវភៅមួយ បាន លុះ​ត្រាតែលោកស្រីពេញចិត្ត​ចំណងជើង,មាតិការ និងសេចក្ដីបញ្ចប់ ហើយចំណុចនេះ”ស្រទន់មានមន្ដស្នេហ៍”គឺមានទាំង​អស់។ប៉ុន្ដែយ៉ាងណាលោកស្រីចាន់ដេត មិនហ៊ានធ្វើការសន្និដ្ឋានចំពោះការចេញ​លក់សៀវ​ភៅ ”ស្រ​ទន់​មន្ដស្នេហ៍”ជាលើកដំបូងនេះនឹងទទួលបានលទ្ធផលយ៉ាងណាជាមុននោះទេ ប៉ុន្ដែ​លោកស្រីថានេះ ជាលើក​ទី១​ហើយដែលខាងរោងពុម្ពលោកស្រីបានសហការណ៍ជាមួយអ្នកនិពន្ធល្បីឈ្មោះល្បីឈ្មោះរូបនេះ។

 សូមរំឭកផងដែរថា អ្នកនិពន្ធម៉ីសនសុធារី មានបទពិសោធ លើផ្នែកតែងនិពន្ធនិងដឹក​នាំការតែងនិពន្ធ រយៈពេ​ល២៥ឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ១៩៩៧ម្ល៉េះ ប៉ុន្ដែកម្រដាក់​ចេញនូវ​សៀវភៅបោះពុម្ពទៅលើទីផ្សារ ណា​ស់​ដោយ​សារលោកស្រីកំពុងផ្តើម​ការលក់​អន​ឡាញ meysansotheary.com  ទើបពិបាកនៅក្នុងការស្វែងរកជាវ​សៀវភៅល្បីៗរបស់លោក​ស្រីបន្ដិច។ ប៉ុន្ដែលើកនេះលោកអ្នកអាចចូលទៅក្នុងហ្វេសប៊ុករបស់MSTwriter ឬមួយ​ក៏​អាច​ជាវសៀវៅភ​នូវស្តង់លេខ៣៤និង៣៥របស់តម្រាក្នុងកម្មវិធីពិព័រណ៍​សៀវភៅជាតិលើកទី៩​ថ្ងៃទី​៩ដល់​ថ្ងៃ​ទី​១០ខែធ្នូខាងមុខនេះនៅបណ្ណាល័យជាតិនារាជ​ធានីភ្នំពេញដែលមានការសម្ពោធ​ដោយមានដាក់ លក់នូវ​សៀវ​ភៅ”ស្រទន់ស្នេហ៍ សៀវភៅអណ្ដូងខាងលិច និងសៀវភៅ​ពេល​វេលា ដែលជា​សៀវ​ភៅដ៏ល្អ លក់ដាច់បំ​ផុត​ផង​ដែរ។សម្រាប់ស្រទន់មាន​ស្នេហ៍ដែលមាន​កម្រាស់​​ជាង៥០០ទំព័រ អ្នកស្រីសុធារី និងចាន់ដេត បានព្រមព្រៀង​គ្នា​ដាក់លក់​១ក្បាល​តម្លៃ​៥ម៉ឺនរៀល ប៉ុន្ដែសម្រាប់ថ្ងៃពិព័ណនោះដាក់លក់តែ១០ដុល្លារទេ ខណៈដែល អ្នកកក់មុន​តម្លៃ​ត្រឹមតែ៣២០០០ប៉ុណ្ណោះ។

  លោកស្រីម៉ីសន សុធារី បានបង្ហាញនិយមន័យផ្ទាល់ខ្លួនថាលោកស្រីមានសិទ្ធិសរសេរ ហើយក៍មាន ការទទួល ខុសត្រូវចំពោះសៀវភៅដែលលោកស្រីបាននិពន្ធឡើង ហើយលោក​ស្រី​មាន​មោទន​ភាពនូវអ្វី ដែលលោក ស្រី បានធ្វើ។លោកស្រីបានបង្ហើប​ថាសម្រាប់ប្អូនៗ​ជំនាន់​ក្រោយ​ដែលចង់ក្លាយទៅជាអ្នកនិពន្ធអាជីពគឺត្រូវតែចំបាច់ អានច្រើន អានសៀវភៅទាំង​អស់​នោះទើបអាច​ឈានទៅ​ដល់គោលដៅនិងសម្រេចបំណងមួយនេះបាន៕

RELATED ARTICLES