ភ្នំពេញ៖តាមរយៈការលេចមុខនៅវេទិការរួមគ្នារវាងឱក សុគន្ធកញ្ញា និងអ្នកចម្រៀងHip Hop លោកម៉ាន់ វណ្ណដា ក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣កាលពីពេលថ្មីៗនោះគេឃើញសុគន្ធកញ្ញា បានបង្ហាញភាពស្និតស្នាលជាមួយសិស្សប្អូនវណ្ណដា ក្នុងនាមនាងជារៀមច្បងម្នាក់ហើយបើទោះជាអ្នកទាំងពីរនៅផលិតកម្មផ្សេងគ្នាក្ដី ប៉ុន្ដែរូបភាពនោះគេចាប់អារម្មណ៍កញ្ញា បានលើកទឹកចិត្តអ្នកចម្រៀងរ៉េបរូបនោះដូចជានាងបានទៅបន្ទប់តែងខ្លួនរបស់វណ្ណដា ហើយអោបគ្នាដោយក្ដីស្រលាញ់ព្រោះជាអ្នកសិល្បៈដូចគ្នា។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុគន្ធកញ្ញា ថែមទាំងបានឈមើលវណ្ណដា ច្រៀងសម្ដែងបទ”Time To Rise “ទៀតផង ធ្វើឲ្យFan របស់នាងកាន់តែសរសើរនូវសកម្មភាពរបស់នាង។

សូមបញ្ជាក់ថាឱក សុគន្ធកញ្ញា ដែលល្បីល្បាញក្នុងអាជីពចម្រៀងជាង១០ឆ្នាំមកនេះនាងមិនធ្លាប់ច្រៀងចង្វាក់រ៉េប ឬHip Hop ដូចពេជ្រ សោភា នោះទេ បើទោះជាកន្លងមកនាងអាចច្រៀងបានគ្រប់ទម្រង់ ហើយធ្វើឲ្យលោកថៅកែហង្សមាសដែលជាបងថ្លៃនាងពេញចិត្តសម្ថភាពនាងជាខ្លាំងក្ដី។តារាកូន១រូបនេះបានលេចមុខបង្ហាញខ្លួនតាមឆាកតន្រ្ដីធំៗនារយៈពេលចុងក្រោយនេះជាបន្ដបន្ទាប់ដែលបញ្ជាក់ឲ្យឃើញថាទោះជានាងមានស្វាមីនិងកូន១ក្ដី ប៉ុន្ដែនៅរក្សារតំណែងជាតារាស្រីលំដាប់មុខរបស់ហង្សមាសបានដដែល ខណៈដែលពេជ្រ សោភា ,សួស វីសា និងសុគន្ធ និសា ហាក់នៅទ្រឹង។ប៉ុន្ដែការមិនធ្លាក់ចុះរបស់សុគន្ធកញ្ញា នាពេលនេះត្រូវបានទស្សនិកជនលើកឡើងថាដោយសារតែនាងចេញមុខធ្វើជាគ្រូបង្វឹក(Coach) និងគណៈកម្មាការ(Judge )កម្មវិធីប្រលងចម្រៀងធំៗនៅហង្សមាសដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹង សុខលី នោះច្រើនជាងតារារួមទ្រនុំ ទើបទោះជាពេលនេះនាងលែងសូវមានបទល្បីៗដូចមុនតែអាចរក្សារលំនឹងបានដដែល។

អ្វីដែលតារាផ្សេងៗមិនអាចធ្វើបានដូចសុគន្ធកញ្ញា នោះពេលនេះនាងក្លាយទៅជាតារាដ៍មានឥទ្ធិពលបំផុតនៅហង្សមាសដែលប្រៀបបានជាថៅកែឬម្ចាស់ផលិតកម្មធំនេះទៅហើយ ទោះជានាងមិនធ្លាប់ប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធលើតារារួមទ្រនុំម្ដងណាក៍ដោយ។តែអ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធកញ្ញា នឹងនៅតែអាចប្រឈមចុះខ្សោយបន្ដិចម្ដងៗបានប្រសិនណានាងគ្មានអ្វីថ្មីយកមកបង្ហាញដើម្បីធ្វើឲ្យទីផ្សារសិល្បៈមានការប្រែប្រួលនោះទេ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះសុគន្ធកញ្ញា បានបាត់បង់ដៃគូពិសេសរបស់នាងលោកខែមរៈ សិរីមន្ដ ទៅហើយព្រោះអតីតតារាU2 រូបនេះផុតកុងត្រារយៈពេល៥ឆ្នាំនៅហង្សមាស ហេតុនេះហើយគេពិបាកសម្លឹងឃើញថាតើតារាប្រុសរូបណានឹងក្លាយទៅជាដៃគូដ៍សាកសមជាមួយនាងនាពេលបន្ទាប់ បើទោះជានាងធ្លាប់ច្រៀងសម្ដែងជាមួយលោកឆន សុវណ្ណារាជ ជាច្រើនឆ្នាំក្ដី។

តារាស្និតឱក សុគន្ធកញ្ញា បានបង្ហើបឲ្យដឹងថាប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងយកកូនទី២ឆាប់ៗនេះដើម្បីឲ្យចំណងស្នេហានាងកាន់តែមានភាពកក់ក្ដៅថែមទៀត ព្រោះនៅថ្ងៃខួបគម្រប់៣ឆ្នាំកូនប្រុសនាងឈ្មោះអ៊ឹង បញ្ញាបុត្រ កាលពីថ្ងៃទី១១ ខែ១១ នោះមិត្តភក្ដិនិងFan សុទ្ធតែជម្រុញឲ្យនាងយកកូនថែមហើយគេដឹងថានាងស្រលាញ់និងចង់បានកូនស្រីណាស់ ហេតុនេះហើយបើកូន១

ស្វាមីនាងស្រលាញ់ទ្វេដងបែបនេះហើយចុះទម្រាំបានកូន២ តើសុគន្ធកញ្ញា នឹងត្រូវប្ដីថ្នមដល់កម្រិតណា ទៅ? ប៉ុន្ដែគេជឿរថាសុគន្ធកញ្ញា ដឹងច្បាស់ថាពេលនាងយកកូនថែមនោះអាជីពចម្រៀងរបស់នាងមានការ ប្រែប្រួល ជាងមានកូន១នេះជាមិនខាន ព្រោះទីផ្សារហាក់កាន់តែចង្អៀត ខណៈដែលពេលនេះរឿងចាំបាច់បំផុតបើសិនជានាងចង់ប្រជែងទីផ្សារចម្រៀងសារជាថ្មីនោះគឺដាច់ខាតត្រូវតែសម្រកទម្ងន់ថែមទៀតទើបអាចទៅរួច។ដោយ ឡែកក្រោយសុគន្ធកញ្ញា ជួបវណ្ណដា ដោយបង្ហាញសកម្មភាពពេញចិត្តសម្ថភាពតារារ៉េបរូបនេះមក គេនៅមិន ទាន់ដឹងថានាងអាចនឹងចេញបទHip Hop លើកដំបូងក្នុង អាជីព ឬយ៉ាងណានោះទេ ខណៈដែលមុននេះអំឡុង ពេលដែលវណ្ណដា និងដេវីត ផ្ទុះសង្រ្គាមDiss Track គ្នាខ្លាំងពេក លោកឧកញ៉ាព្រាប សុវត្ថិ និងអ៊ីណូ ក៍បានចេញ បទរ៉េប ទប់ទល់ភ្លាមៗផងដែរ៕
