ភ្នំពេញ៖ជារឿងមួយគូរឲ្យចាប់អារម្មណ៍ដែលអ្នកនាងចាន់ កែវនិមល នៅសល់ពេលតែ២សប្ដាហ៍ទៀតប៉ុណ្ណោះអ្នកនាងត្រូវសម្រាលកូនប្រុសដែលបានដាក់ឈ្មោះទុករួចជាស្រេចថា”ចេស្ដា”នោះប៉ុន្ដែកាលពីថ្ងៃទី៦ ធ្នូ អ្នកនាងនៅតែចេញធ្វើជាMC ក្នុងពិធីមង្គលការដ៍ធំមួយ ហើយនាងនិយាយថារូបនាងញញឹមជានិច្ច ទោះជាកូននៅក្នុងពោះធាក់ខ្លាំងយ៉ាងណាក៍ដោយ។តារារួមអាជីពខ្លះបានលើកឡើងថាកែវនិមល ស្ដាយលុយធំទើបកាន់តែកៀកថ្ងៃសម្រាលកូនមែនទែនហើយនាងនៅតែទទួលការធ្វើជាពិធីការិនីតាមបណ្ដារកម្មវិធីធំៗបែបនេះ។

ប៉ុន្ដែតារាដែលបានរួមការងារចុងក្រោយជាមួយអ្នកនាងកែវនិមល ថាពិធីការិនីហង្សមាសរូបនេះប្រឹងធ្វើការងារដែលគេកក់នាងពីមុនឲ្យអស់ ព្រោះក្រោយសម្រាលនាងក៍បាត់មុខមួយរយៈធំដែរ រងចាំឲ្យមានសុខភាពល្អដូចដើមទើបវិលវិញ។ពួកគេបានលើកឡើងថាការងារដែលនិមល ធ្វើនាពេលនេះគឺមិនមែននាងទើបតែទទួលនានោះទេ ប៉ុន្ដែគេកក់មុនជាយូខែមកហើយ ហេតុនេះមិនអាចអាកខានបានទេ។

ចាន់ កែវនិមល បានក្លាយទៅជាជំទាវក្រោយស្វាមីនាងលោកសូវ៉ាត សីលា ឡើងឋានៈជាឧត្តមនិងថ្មីនេះលោកត្រូវបានសសយក បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្លាយជាសមាជិកគណៈកម្មាការកណ្ដាលនៃនៃស្ថាប័នមួយនេះទៀតផង។សម្រាប់និមល វិញនាងបានបដិសេធមិនទទួលកម្មវិធីថ្មីៗជាច្រើនដើម្បីត្រៀមខ្លួនសម្រាលកូនមុនដំណាច់ឆ្នាំ២០២២ ខាងមុខនេះ ខណៈនាងបានសន្យាចំពោះFan នាងថានឹងវិលរកអាជីពចាស់វិញនៅក្រោយពេលសម្រាលកូនរួចហើយមានសុខភាពប្រកតីវិញវិញដែលអាចមុនចូលឆ្នាំខ្មែរ២០២៣ ខាងមុខនេះ។

មហាជនកត់សម្គាល់ថាការសម្រេចចិត្តយកកូនទី២របស់អ្នកនាងកែវនិមល នាពេលនេះដោយសារតែកូនស្រីច្បងរបស់នាងមានអាយុជាង១០ឆ្នាំទៅហើយ តែរឿងដែលរឹតតែសំខាន់ជាងនេះទៅទៀតគឺក្រោយនាងពពោះកូនប្រុសនេះរឿងដែលគេសង្ស័យថាចំណងស្នេហានាងជាមួយស្វាមីឯកឧត្តមមានភាពរង្គោះរង្គើរក្រោយនាងប៉ៈស្នេហ៍ស្វាមីសុជាតិ គឺលោកវិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញបន្ដិចម្ដងៗ ហើយទស្សនិកជនជឿរជាក់ថាស្វាមីនាងទុកចិត្តនិមល ដូចដើមនិងមិនក្វល់ពីព័តមានផ្ទុះផ្អើលពេញផ្ទៃប្រទេសជា២ឆ្នាំមុននោះឡើយ។

ក្រៅពីចាន់ កែវនិមល តារាដែលមានស្វាមីជាឯកឧត្តមមានដូចជាអ្នកនាងផាន់ ម៉ូនីកា ,នៅ សុនិតា និងកែវ ពិសី ជាដើម៕