ចាន់ កែវនិមល ៖ស្ដាយលុយធំ

ភ្នំពេញ៖ជារឿងមួយគូរឲ្យចាប់អារម្មណ៍ដែលអ្នកនាងចាន់ កែវនិមល នៅសល់ពេលតែ២​សប្ដា​ហ៍​ទៀតប៉ុណ្ណោះ​អ្នកនាងត្រូវសម្រាលកូនប្រុសដែល​បានដាក់ឈ្មោះទុករួចជាស្រេចថា​”ចេ​ស្ដា”​​នោះប៉ុន្ដែកាលពីថ្ងៃទី៦ ធ្នូ អ្នកនាង​នៅតែចេញធ្វើជាMC ក្នុងពិធីមង្គលការដ៍ធំមួយ ហើយ​នាងនិយាយថារូបនាងញញឹមជានិច្ច ទោះជាកូននៅក្នុង​ពោះធាក់ខ្លាំងយ៉ាងណាក៍ដោយ។​តារារួមអាជីពខ្លះបានលើកឡើងថាកែវនិមល ស្ដាយលុយធំ​ទើបកាន់តែ​កៀក​ថ្ងៃសម្រាល​កូនមែន​ទែនហើយនាងនៅតែទទួលការធ្វើជាពិធីការិនីតាមបណ្ដារ​កម្មវិធីធំៗបែបនេះ។

ប៉ុន្ដែ​តារា​ដែលបានរួមការងារចុងក្រោយជាមួយអ្នកនាងកែវនិមល ថាពិធីការិនីហង្សមាស​រូបនេះ​ប្រឹងធ្វើការងារ​ដែលគេកក់នាងពីមុនឲ្យអស់ ព្រោះក្រោយសម្រាលនាងក៍បាត់មុខមួយ​រយៈ​ធំដែរ រងចាំឲ្យមានសុខ​ភាពល្អ​ដូច​ដើមទើបវិលវិញ។ពួកគេបាន​លើកឡើងថាការងារ​ដែល​និមល ធ្វើនាពេលនេះគឺមិនមែននាងទើបតែទទួល​នា​នោះទេ ប៉ុន្ដែគេកក់មុនជាយូខែ​មក​ហើយ ហេតុនេះមិនអាចអាកខានបានទេ។

 ចាន់ កែវនិមល បានក្លាយទៅជាជំទាវក្រោយស្វាមីនាងលោកសូវ៉ាត សីលា ឡើង​ឋានៈ​ជាឧត្តមនិងថ្មីនេះ​លោក​ត្រូវបានសសយក បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត​ក្លាយជាសមា​ជិក​​គណៈកម្មាការកណ្ដាលនៃនៃ​ស្ថាប័នមួយនេះ​ទៀត​ផង។សម្រាប់និមល វិញនាងបាន​បដិ​សេធ​មិនទទួលកម្មវិធីថ្មីៗជាច្រើនដើម្បី​ត្រៀមខ្លួនសម្រាលកូនមុន​ដំ​ណាច់ឆ្នាំ២០២២ ខាង​មុខ​នេះ ខណៈនាងបានសន្យាចំពោះFan នាងថានឹងវិលរកអាជីពចាស់វិញនៅក្រោយពេល​សម្រា​លកូនរួចហើយមានសុខភាពប្រកតីវិញវិញដែលអាចមុនចូលឆ្នាំខ្មែរ២០២៣ ខាងមុខនេះ។​

មហា​ជន​កត់សម្គាល់ថាការសម្រេចចិត្តយកកូនទី២របស់អ្នកនាងកែវនិមល នាពេលនេះ​ដោយ​​សារ​តែកូនស្រី​ច្បង​របស់នាងមានអាយុជាង១០ឆ្នាំទៅហើយ តែរឿងដែលរឹតតែសំ​ខាន់ជាងនេះទៅទៀតគឺ​ក្រោយនាងពពោះ​កូនប្រុសនេះរឿងដែលគេសង្ស័យថាចំណងស្នេហានាងជាមួយស្វាមីឯកឧត្តមមានភាពរង្គោះរង្គើរក្រោយនាងប៉ៈស្នេហ៍ស្វាមីសុជាតិ គឺលោក​វិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញ​បន្ដិចម្ដង​ៗ ហើយ​ទស្សនិកជនជឿរជាក់ថាស្វាមីនាងទុកចិត្តនិមល ដូចដើមនិងមិនក្វល់ពីព័តមានផ្ទុះផ្អើល​ពេញ​ផ្ទៃ​ប្រ​ទេ​ស​ជា២ឆ្នាំមុននោះឡើយ។

  ក្រៅពីចាន់ កែវនិមល តារាដែលមានស្វាមីជាឯកឧត្តមមានដូចជាអ្នកនាងផាន់ ម៉ូនីកា ,នៅ សុនិតា និងកែវ ពិសី ជាដើម៕