ភ្នំពេញ៖អ្នកចម្រៀងGalaxy លោកប៉ុន សុណារិន ហៅខេម បាននាំភរិយាអ្នកនាងស្រីកា ទៅអាមេរិកកាលពីថ្ងៃទី៤ តុលា ហើយទីបតែនៅថ្ងៃទី៧ខែធ្នូ ទើបលោកសុណារិន បាននាំម្ចាស់ចិត្តបង្ហួសទៅបារាំងដែលជាស្រុកកំណើតទី២របស់អ្នកនាងកា។ការស្នាក់នៅអាមេរិកជាង២ខែខេម បានចេញច្រៀងសម្ដែងជាច្រើនកន្លែងហើយមានអាណិកជនខ្មែរនៅទីនោះគាំទ្រច្រើនគូសម តែអ្វីដែលពិសេសនោះគឺលោកនិងអ្នកនាងស្រីកា បានរឹតចំណងស្នេហាកាន់តែរឹងមាំថែមទៀតជាមិនខាន ក្រោយពួកគចាប់ដៃគ្នាជាង៧ឆ្នាំតែមិនទាន់មានដំណឹងដឹកដៃគ្នាចូលរោងការនេះ។ចំពោះការទៅបារាំងវិញខេម និងប្រពន្ធបានចុះឡើងជាញឹកញាប់ណាស់ ហើយភាគច្រើនលោកទៅទីនោះគឺជាតំណើរកម្សាន្ដសុទ្ធសាធមិនមែនទាក់ទងការច្រៀងសម្ដែងនោះទេ។

គូរបញ្ជាក់ថាខេម ជាអ្នកចម្រៀងស្ថិតក្នុងចំណោមតារាជូរមុខរបស់Galaxy តែមិនអាចប្រៀបធៀបជាមួយលោកឧកញ៉ាព្រាប សុវត្ថិ បាននោះទេ ទើបខេម ថាកន្លងមកមានអ្នកច្រឡំថាលោកចាត់ទុកលោកសុវត្ថិ ថាជាឆ្អឹងទទឹងក តែការពិតលោកមិនដែលគិតបែបនោះទេព្រោះតារាGalaxy ស្រលាញ់គ្នាណាស់។ប៉ុន្ដែអំឡុងពេលដែលខេម កំពុងសប្បាយម៉ាអស់ដៃក្នុងការសាសងជាមួយគូស្នេហ៍នៅអ៊ឺរ៉ុបនេះមានព័តមានថាលោកខែម ប៊ុនថៃ ដែលអស់កុងត្រាជាមួយហង្សមាសកាលពីពេលថ្មីៗនេះលោកជាគោលដៅរបស់Galaxy ដែរ ហេតុនេះហើយបើផលិតកម្មផលិកម្មជើងថ្មីតែចាយលុយធំនេះទិញបានលោកប៊ុនថៃ ម្នាក់ទៀតនោះខេម នឹងប្រាកដជាកាន់តែចង្អៀតជាមិនខាន បើទោះជាអ្នកជំនាញសិល្បៈបានលើកឡើងថាខេម ជាអ្នកចម្រៀងសំនៀងស្អកគ្មានតារាណាអាចដណ្ដើមតំណែងលោកបានក្ដី។

ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជាលោកនិងគូស្នេហ៍ទៅបារាំងជាញឹកញាប់ក៍ដោយតែលោកគ្មានបំណងចេញទៅរស់នៅបារាំងនោះទេ ខណៈដែលអ្នកនាងកា ក៍ធ្លាប់មករស់នៅខ្មែរជាច្រើនឆ្នាំមកហើយដែរ ហេតុនេះការទៅបរទេសគឺគ្រាន់តែដើរលេង និងច្រៀងសម្ដែងកម្មវិធីមួយចំនួនប៉ុណ្ណោះ។ដោយឡែកទាក់ទងរឿងរៀបការវិញលោកថានឹងរៀបចំឆាប់ៗព្រោះមិនចង់ទុកយូ ហើយលោកក៍មិនដែលខ្លាចថារៀបការទៅចុះខ្សោយអាជីពសិល្បៈនោះទេ ព្រោះថាមិត្តភក្ដិលោកមួយចំនួនក៍បានការប្រពន្ធសឹងគ្រប់គ្នាអស់ទៅហើយ៕

