ភ្នំពេញ៖អ្នកមេម៉ាយរូបស្រស់សុខ ស្រីនាង ហាក់មិនចាប់អារម្មណ៍តារាចម្រៀងរួមទ្រនុំដែលមេម៉ាយដូចខ្លួនដល់ទៅ២ដួងត្រៀមរៀបការប្ដីថ្មីនៅឆ្នាំ២០២៣ ខាងមុខនេះគឺនាងពេជ្រ សោភា និងប៉ាច គីមមួយ នោះទេ ទើបទើបពេលនេះនាងនៅតែគ្មានសញ្ញាចូលរោងការជាលើកទី២ដូចពួគគេឡើយ។ស្រីនាង ដែលពេលនេះមានអាយុ៣៥ឆ្នាំទៅហើយនោះនាងមិនត្រឹមតែមិនទាន់ត្រៀមខ្លួនធ្វើជាកូនក្រមុំម្ដងទៀតនោះទេ ប៉ុន្ដែរូបនាងថែមទាំងកាន់តែព្យាយាមលាក់ស្នេហ៍ថ្មីរឹតតែខ្លាំងពោលគឺបិតជិតតែម្ដង។ការជ្រើសផ្លូវមិនព្រមលាតត្រដាងមុខម្ចាស់ថ្មីចិត្តបែបនេះហើយទើបស្រីនាង ត្រូវក្រុមស្រីស្រលាញ់ស្រី(Lesbian)រឹតតែតាមដាននាងថែមទៀត បន្ទាប់ពីអ្នកមេម៉ាយរូបស្រស់ហ៊ានលេងឈុតស្នេហាជាមួយប្អូនថ្លៃថៅកែហង្សមាសនាងឱក សុគន្ធកញ្ញា ជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”។ប៉ុន្ដែFan របស់ស្រីនាង នៅតែចាត់ទុកថាអ្នកមេម៉ាយផូផង់រូបនេះនឹងជ្រើសគូស្នេហ៍ថ្មីជាបុរសពេញលក្ខណៈមិនមែនជាស្រីភេទដូចគ្នាដូចក្នុងMV ឡើយ។

សុខ ស្រីនាង បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ដែលធ្វើឲ្យនាងក្លាយទៅជាស្រី្ដមេម៉ាយអស់ជាង១០ឆ្នាំមកហើយ។ប៉ុន្ដែគេជឿរថាស្រីស្អាតដែលមានរូបសម្រស់គូរឲ្យក្នក់ក្នាញ់ដូចនាងប្រាកដជាមានជម្រើសស្នេហ៍ច្រើន ព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុកចាំស្អំរបួសបេះដូងនាង ខណៈដែលថ្មីៗនេះស្រីនាង បានចេញទៅដើរលេងនៅបរទេសញឹកជាងមុនទើបគេសង្ស័យថាអ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួនរូបនេះកំពុងតែផ្ដល់សញ្ញានៃការពិសោធន៍ស្នេហ៍ថ្មី ហើយក្នុងនោះបុរសអាណិកជជនខ្មែរនៅបរទេស មានសង្ឃឹមខ្ពស់ តែនាងនៅតែបន្ដលាក់មុខម្ចាស់ចិត្តដដែលទៅវិញ ទើបរឿងចូលការម្ដងទៀតរបស់តារាហង្សមាសរូបនេះនៅតែគ្មានស្រមោល។

ក្រៅពីសុខ ស្រីនាង អ្នកមេម៉ាយដែលសាងស្នេហ៍ដោយមិនបើកចំហនិងគ្មានតម្រុយរៀបការប្ដីមានដូចជានាងកែវ និសា ,សុខ សោម៉ាវត្តី និងពេជ្រ សូលីកា ជាដើម។ប៉ុន្ដែសម្រាប់ស្រីនាង វិញទោះជាជាង១ទសវត្សន៍មកនេះនាងមិនធ្លាប់បណ្ដើរប្រុសស្នេហ៍ថ្មីជាសាធារណៈម្ដងណាក៍ដោយ តែគេសង្ស័យថានាងមានម្ចាស់ចិត្តថ្មីទៅហើយគ្រាន់តែមិនចង់ឲ្យគេស្គាល់។ ដោយឡែករឿងដែលគ្រប់គ្នាចាំអ៊ុតនោះថាចាំមើលអនាគតស្វាមីថ្មីរបស់ស្រីនាង គឺពិតជាមន្រ្ដីធំឬអ្នកមានអំណាចដូចអតីតប្ដីនាងបានដៅទុកនោះមែន ឬយ៉ាងណា?

