ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ លោកថុល សុភិទិ ដែលរបូតពានព្រោះមិនអាចយកឈ្នះលីម តិចម៉េង នៅវគ្គផ្ដាច់ព្រ័ត្រនោះមន្ដស្នេហ៍របស់អ្នកលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២រូបនេះមិនធម្មតានោះទេព្រោះមានទាំងក្រមុំនិងមេម៉ាយធ្លាក់អន្លង់ស្នេហ៍លោក។ប៉ុន្ដែគេឃើញភិទិ ហាក់បង្ហាញភាពស្វាក់ស្នេហ៍តែជាមួយអ្នកមេម៉ាយជាងក្រមុំទៅវិញព្រោះក្នុងពេលតែមួយនេះលោកត្រូវមេម៉ាយសាច់សខ្ចីដល់ទៅ២នាក់បង្ហាញការពេញចិត្តបុរសសំបុរស្រអែមរូបនេះនោះគឺអ្នកមេម៉ាយកូន១នាងពេជ្រ សូលីកា ដែលត្រូវបានគេសង្ស័យថានាងមានទំនាក់ទំនងស្នេហាជាមួយកូនលោកផ្កាយ២រូបនេះតាមរយៈភាពស្និតស្នាលរវាងនាងនិងភិទិ តាំងពីដើមខែសីហា ឆ្នាំ២០២២ តែស្រីពេជ្រ បែជាថានាងគ្រាន់តែជាFan របស់ភិទិ ទៅវិញ ខណៈដែលមុននេះពួកគេចាប់ដៃគ្នាថតសម្ដែងMV បទ”ហេតុអ្វីយើងបែកគ្នា?”ដោយសូលីកា បានក្លាយទៅជាអ្នកMake Up ឲ្យភិទិ និងលេងឈុតអោបថើបគ្នាក្នុងអាងទឹកទៀតផង។


អ្វីដែលគូរឲ្យចាប់អារម្មណ៍អំឡុងពេលសុភិទិ កាន់តែត្រូវបានគេចាប់អារម្មណ៍ក្រោយច្រៀងCover បទ”មិនអាចឃាត់ទេ”នោះមកស្រាប់តែពេលនេះលេចអ្នកមេម៉ាយសាច់សខ្ចីម្នាក់ទៀតដែលសម្រស់មិនចាញ់នាងពេជ្រ សូលីកា នោះទេ ហើយនាងបានបញ្ចេញរូបភាពកៀកកើយបែបជាគូសង្សារជាមួយភិទិ ជាច្រើនដែលជាលក្ខណៈផ្អែមល្ហែមនោះគឺអ្នកមេម៉ាយរូបស្អាតនាងឡុង ម៉ានីន ។អ្នកមេម៉ាយវ័យក្មេងតែមានទ្រព្យស្ដុកនិងចូលចិត្តស្លៀកឈុតប៊ីគីនីបង្ហាញសាច់ដូចម៉ែសំឡីនៅលើឆ្ឆេខ្សាច់រូបនេះបានបញ្ចេញរូបភិទិ ចាក់សាក់ឈ្មោះនាងនៅលើក្បាលពោះរបស់គេទៀតផង តែនាងថានោះគ្រាន់តែជារូបភាពចាស់ ឬអតីតកាលប៉ុណ្ណោះ ហើយនាងបានបដិសេធរឿងគេចោទប្រកាន់ថារូបនាងដណ្ដើមភិទិ ពីសង្សារចាស់គេដោយមេម៉ាយរូបស្រស់វ័យក្មេងរូបនេះថាមុនរូបនាងនិងភិទិ ក្លាយជាសង្សារគ្នាគឺទាំងសងខាងបានបែកអ្នកចាស់ដូចគ្នា។


បើតាមសកម្មភាពរបស់ថុល សុភិទិ នៅពេលនេះគេសង្កេតឃើញថាតារាចាក់សាក់រូបនេះពិបាកគេចរឿងបានប្រពន្ធមេម៉ាយ ព្រោះលោកច្រើនតែស្និតស្នេហ៍អ្នកមេម៉ាយជាចំហច្រើនជាងក្រមុំដែលសកម្មភាពបែបនេះហើយធ្វើឲ្យក្រមុំៗខ្លះដែលលង់ស្នេហ៍លោកចាប់ផ្ដើមដកខ្លួនថយទៅវិញ។Fan របស់ភិទិ ខ្លះនិយាយបែបលេងសើចថាដោយសារតែអ្នកមេម៉ាយមានបទពិសោធន៍ទើបភិទិ មើលរំលងក្រមុំបែបនេះ…៕
