ភ្នំពេញ៖គ្រូបង្វឹកបង្ហាញម៉ូដមកពីប្រទេសឥណ្ឌា៤រូបគឺAlicia Raut (Traniner),Anjli Raut (Tainer),Sameer Khan (Choreographer) និងShobhana Dhiman (Show Director) និងគ្រូបង្ហាត់រាំRajiv Sharma ,Kiran Reddy បានមក ដល់ទឹកដីកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមបង្ហាត់បង្រៀនក៍ដូចជាពង្រឹងសម្ថភាពកញ្ញា ហង្ស ម៉ានីតា ម្ចាស់ពាន”Miss Universe Cambodia 2022”ដែលនឹងត្រៀមទៅប្រកួតលើឆាក អន្ដរជាតិគឺសហរដ្ឋអាមេ រិកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។នេះជាការពង្រឹងគុណភាពវិស័យបង្ហាញម៉ូដកម្ពុជាឲ្យ កាន់តែ មានការរីកចម្រើនស្របទៅតាមស្ដង់ដាអន្ដរជាតិហើយធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈអ្នកតំណាងកម្ពុជាកញ្ញាហង្ស ម៉ានីតា ដែលបានត្រៀមខ្លួនរូចជា ស្រេចសម្រាប់ព្រឹត្តិការណ៍ដ៍ធំនាពេល ខាងមុខនេះ។



គ្រូបង្វឹកបង្ហាញម៉ូដមកពីឥណ្ឌាទាំង៤រូបខាងលើបង្ហាញអារម្មណ៍រីករាយពេលបានមកដល់កម្ពុជា ហើយអះអាងថានឹងជួយបង្ហាត់បង្រៀនពង្រឹងសម្ថភាព”Miss Universe Cambodia 2022 “របស់កម្ពុជាកញ្ញាហង្ស ម៉ានីតា ឲ្យកាន់តែមានជំនឿរចិត្ត ភាពរឹងមាំ និងមានជំនាញលក្ខណៈស្ដង់ដាអន្ដរជាតិសម្រាប់ត្រៀមប្រកួតលើវេទិការដ៍អស្ចារ្យនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលបាននូវលទ្ធផលដែលខ្លួនចង់បាន។អ្នកជំនាញម៉ូដែលល្បីឈ្មោះខាងលើនេះថាពួកគាត់ពិតជាចង់ជួយលើកស្ទួយវិស័យបង្ហាញម៉ូដនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។



ក្នុងបទសម្ភាសន៍ជាមួយ”នគរធំ”នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីទទួលស្វាគមន៍គ្រូបង្ហាញម៉ូដមកពីឥណ្ឌទាំង៤រូបនោះលោកចិន សំណាង ម្ចាស់ហាងCSNJ ដែលជាអ្នកឧបត្ថម្ភធំ និងគាំទ្រយ៉ាងសកម្មកម្មវិធី”Miss Universe Cambodia “បានថ្លែងថាមូលហេតុដែលលោកអញ្ជើញអ្នកជំនាញបង្ហាត់បង្ហាញម៉ូដមកពីប្រទេសឥណ្ឌាមកបង្វឹកដល់កញ្ញាហង្ស ម៉ានីតា គឺដើម្បីឲ្យវិស័យម៉ូដែលកាន់តែរីកចម្រើននៅកម្ពុជា និងលេចធ្លោឡើងលើឆាកអន្ដរជាតិ។



លោកបន្ថែមថាគ្រូបង្វឹកទាំង៤រូបនេះគឺមកក្នុងនាមជាមនោសញ្ចេតនាខ្លះ និងការផ្ដល់ជូនថវិការខ្លះហើយពួកគាត់គឺសុទ្ធតែជាគ្រូបង្ហាញម៉ូដមានឈ្មោះដ៍ល្បីល្បាញនៅប្រទេសឥណ្ឌា និងធ្លាប់បង្ហាត់បង្រៀនឲ្យបេក្ខភាពកញ្ញាឯកប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោកកាលពីឆ្នាំ២០២១ ផងដែរ។លោកសំណាង មានជំនឿរចិត្តថាក្រោមការបង្ហាត់របស់គ្រូបង្វឹកឥណ្ឌាទាំង៤ខាងលើនេះយើងអាចនឹងទទួលបានលទ្ធផលល្អនិងធ្វើឲ្យវិស័យបង្ហាញម៉ូដរបស់កម្ពុជាយើងមានការអភិវឌ្ឍន៍កាន់តែឈានទៅម្រិតខ្ពស់ជាក់ជាមិនខាន ព្រោះពួកគាត់យកបទពិសោធន៍ចំណេះដឹងមកបង្ហាត់ដល់កញ្ញាឯករបស់យើង ដើម្បីឲ្យវិស័យមួយនេះរបស់កម្ពុជាមានការរីកចម្រើននៅលើឆាកអន្តរជាតិ ព្រោះពួកគាត់បានបង្ហាត់កញ្ញាឯករបស់ប្រទេសគាត់(Miss Universe Idia)រហូតទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោក ហេតុនេះឆ្នាំនេះពួកគាត់មកជួយយើងអីចឹងយើងនឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន។



លោកសំណាង បញ្ជាក់ថាចំពោះគោលបំណងធំដែលលោកជួលគ្រូបង្ហាញម៉ូដឥណ្ឌាមកបង្វឹកដល់បេក្ខភាពរបស់យើងនាពេលនេះគឺចង់ឲ្យMiss Universe Cambodia មានកេរ្ដិ៍ឈ្មោះបោះសម្លេងកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ និងដើម្បីឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀតតាមរយៈវិស័យមួយនេះ ហើយនៅពេលយើងមានសម្ថភាពខ្ពស់យើងក៍អាចឈានទៅទទួលបានពានរង្វាន់ដូចគេនៅថ្ងៃណាមួយជាក់ជាមិនខាន។ថៅកែហាងCSNJ រូបនេះបន្ថែមថាលោកមានជំនឿរចិត្តខ្ពស់លើកញ្ញាហង្ស ម៉ានីតា ដែលមានភាពក្លាហាន មានចំណេះដឹងខ្ពស់ មានសម្ថភាពពេញលេញជាពិសេសនាងអាចនិយាយបានទាំងភាសារអង់គ្លេស និងបារាំងបានយ៉ាងល្អ ហេតុនេះការបង្វឹករបស់គ្រូដែលមានជំណាញខ្ពស់មកពីបរទេសនាពេលនេះផ្គួបទាំងចំណេះដឹង ភាពក្លាហាន និងការខិតខំប្រឹងប្រែងអស់ពីសម្ថភាពនោះអាចនឹងធ្វើឲ្យគាត់នាំយកជ័យលាភីមកជូនជាតិបានជាមិនខាន។


គូរបញ្ជាក់ថាកញ្ញាហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភីMiss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ។បេក្ខភាពរូបនេះសាកសមខ្លាំងក្នុងការគ្រងតំណែងដ៍អស្ចារ្យនេះព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងក៍ខ្ពស់ ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង ហេតុនេះហើយការចេញទៅប្រកួតនៅអាមេរិកនាពាក់កណ្ដាលខែមករាឆ្នាំ២០២៣ ខាងមុខនេះមហាជនជឿរជាក់ថានាងនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងសម្ថភាពនិងទេពកោសល្យរបស់នាងជាមិនខានក្រោយមានការបង្វឹកពីគ្រូបរទេសទាំង៤រូប៕
