ភ្នំពេញ៖ចំណងស្នេហាទេព បូព្រឹក្ស និងងួន ចាន់ដេវីត ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៍សាកសមព្រោះអ្នកទាំងពីរមានចិត្តត្រូវគ្នា,ចូលចិត្តការតុបតែងខ្លួនចម្លែកៗដូចគ្នា និងនិយមលេងម៉ូដសាក់ដូចគ្នាទៀតផង។នៅមុនថ្ងៃសម្រាលកូនតែប៉ុន្មានថ្ងៃទៀតនេះនាងបូព្រឹក្ស ត្រូវបានដេវីត លើកទឹកចិត្តនាងដោយលោកអះអាងថាបានមើលរំលងអាវប្រេន ប្រេន ហើយពេញចិត្តខ្លាំងស្នាដៃបូព្រឹក្ស ដែលចាក់អាវដោយផ្ទាល់ដៃឲ្យលោកពាក់ចេញច្រៀងសម្ដែង។ដេវីត បានហៅកូនក្នុងផ្ទៃរបស់បូព្រឹក្ស ថាស៊ូត និងចាត់ទុកថាបូព្រឹក្ស ជាភរិយាដ៍ពូកែរបស់លោក។ប៉ុន្ដែនៅពេលFan សួររឿងរៀបការទាំងបូព្រឹក្ស និងដេវីត មិនដែលឆ្លើយតបដោយច្បាស់លាស់នោះទេ ទើបគេសង្ស័យថាគូស្នេហ៍តារា១គូនេះអាចនឹងយកកូនថែមទៀតទើបគិតគូរឿងក្រាបផ្ទឹមតាមក្រោយ បើទោះជាពួកគេទាំងពីរធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding ដល់កោះម៉ាល់ឌីវតាំងពីឆ្នាំ២០១៩ ក្ដី ប៉ុន្ដែរឿងថាអ្នកទាំងពីរធ្លាប់បានភ្ជាប់ពាក្យឬចុះអេតាស៊ីវិលជាមួយគ្នាមុននឹងយកកូននេះហើយឬនៅមិនត្រូវបានសាមីខ្លួនទាំងពីរទម្លាយចេញមកឡើយ។

ទេព បូព្រឹក្ស -ងួន ចាន់ដេវីត បានរក្សារចំណងស្នេហារយៈពេលជាង៦ឆ្នាំមកហើយដែលពេលនេះពួកគេរស់នៅផ្ទះវីឡារប្រណិតនិងជិះរថយន្ដទំនើបEscalade យ៉ាងហ៊ឺហាទៀតផង។ការយកកូនរបស់បូព្រឹក្ស -ដេវីត នេះកាន់តែបញ្ជាក់ឲ្យគ្រប់គ្នាមើលឃើញថាពួកគេច្បាស់លាស់ជាមួយគ្នាហើយចំណងសេ្នហាកាន់តែរឹងមាំថែមទៀត បើទោះជាបូព្រឹក្ស ត្រូវបាត់បង់ការចេញរកលុយពីការច្រៀងសម្ដែងនៅរដូវក្ដៅនេះទាំងស្រុងក្ដី ប៉ុន្ដែរឿងយកកូនបន្ដពូជសំខាន់ជាង។ចំណែកដេវីត វិញក្រោយផ្ទុះសង្រ្គាមDiss Track គ្នា១ប្រាវជាមួយវណ្ណដា ឥឡូវលោកមានសកម្មភាពសិល្បៈនិងតម្លៃខ្លួនខ្ពស់ជាងមុន។

ក្រៅពីទេព បូព្រឹក្ស តារាដែលជ្រើសគូស្នេហ៍អ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម,សែម ឆវី,ពេជ្រ សោភា ,ប៉ាច គីមមួយ,ម៉ា នីកា, កុល ដាវី និងគង់ ច័ន្ទស្រីមុំ ជាដើម។សម្រាប់បូព្រឹក្ស វិញការសម្រាលកូនដែលតំណក់ឈាមរបស់លោកដេវីត នាពេលនេះមិនច្បាស់ថាជាកូនទី១របស់នាងឡើយ ព្រោះកន្លងមកគេឃើញក្មេងប្រុសម្នាក់អាយុខ្ទង់ជាង៥ឆ្នាំដើរតាមនាងនោះក៍តត្រូវបានគេសង្ស័យថាជាកូនរបស់នាងដែរ។ទស្សនិកជនរងចាំមើលថាបូព្រឹក្ស នឹងយកកូនឲ្យបានប៉ុន្មាននាក់ទៀតទើបព្រមរៀបការ?

