អាមេរិក៖លោករ៉ម រ៉ឺន ដែលជាម្ចាស់បទដ៍ល្បីល្បាញ”ចំប៉ាប៉ោយប៉ែត”បានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំដោយជំងឺបេះដូងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីពេទ្យប៉ាសេហិល សហរដ្ឋអាមេរិក ។នេះបើតាមក្រុមគ្រួសាររបស់លោករ៉ម រ៉ឺន បានជូនដំណឹងមរណភាពរបស់តារាចម្រៀងជើងចាស់រូបនេះថាពិធីបុណ្យសពលោកធ្វើនៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក ហើយនៅថ្ងៃសៅរិ៍ទី២៤ ខែធ្នូ ក្រុមគ្រួសារនិងញាត្តិមិត្តរបស់លោកបានធ្វើបុណ្យបង្សកូលជូនដល់លោកផងដែរ។ប៉ុន្ដែការធ្វើបុណ្យនៅស្រុកខ្មែរជាទីកំណើតរបស់លោកនៅពេលណានោះមិនទាន់ត្រូវបានសាច់ញាត្តិលោកបង្ហាញគម្រោងនោះឡើយ។មរណភាពភាពរបស់លោករ៉ម រ៉ឺន នេះក៍ត្រូវបានតារាសម្ដែងលោកសាវិន ហ្វីលីព ចែកចាយជាដំណឹងជូនដល់អ្នកស្គាល់និងគាំទ្រលោកផងដែរ ។
គូររំលឹកថាលោករ៉ម រ៉ឺន កើតនៅឆ្នាំ១៩៥៥ បានបន្សល់ស្នាដៃបទចម្រៀងល្បីៗជាច្រើនបទមុនលោកចេញទៅរស់នៅសហរដ្ឋអាមេរិកមានដូចជាបទ”ម្ចាស់ស្នេហ៍ទូកដ”,”បាត់ដំបងស្នេហ៍កម្ម”,”អូននឹកបងទេ?”,”ព្យាណូបាក់ខ្ទង់”,”ចំប៉ាកំពង់ឆ្នាំង” …តែបទដែលល្បីល្បាញនិងត្រូវបានគេស្គាល់ច្បាស់ជាងគេគឺបទ”ចំប៉ាប៉ោយប៉ែត”។បទ”ចំប៉ាបោយម៉ែត”ត្រូវបានតារាចម្រៀងល្បីៗនាយុគសម័យថ្មីនេះនិយមយកទៅច្រៀងCover មានដូចជាលោកព្រាប សុវត្ថិ,កែវ វាសនា និងលោកយ៉ែម សំអូន ជាដើម។ប៉ុន្ដែគូរឲ្យស្ដាយពេលនេះម្ចាស់បទបានលាចាកលោកទៅហើយ ខណៈដែលចម្រៀង១បទនេះនៅតែជាទីពេញនិយមសម្រាប់មនុស្សគ្រប់ស្រទាប់ បើទោះបីជាចម្រៀង១បទនេះមានអាយុកាលជាច្រើនឆ្នាំទៅហើយ និងម្ចាស់បទលែងនៅលើលោកក្ដី តែចម្រៀងនេះនៅតែរស់ជាមួយអារម្មណ៍ដក់ជាប់ចិត្តមហាជនជារៀងរហូត។
ប្រភពបានឲ្យដឹងថាលោករ៉ម រ៉ឺន មានភរិយានិងកូនៗនៅអាមេរិកហើយមុនទទួលមរណភាពយូៗលោកមកខ្មែរម្ដងតែជាលក្ខណៈស្ងប់ស្ងាត់ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះជំងឺបេះដូងរបស់លោកដែលព្យាបាលជាច្រើនឆ្នាំនោះបានធ្វើទុក្ខកាន់តែខ្លាំងរហូតគ្រូពេទ្យជួយលែងបានធ្វើឲ្យលោកបានផុតដង្ហើមកាលពីថ្ងៃទី១៧ ធ្នូ នាំឲ្យក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកគាំទ្រលោកសោកស្ដាយជាខ្លាំង៕