Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិវីរបុរសMessi ជួយអាហ្សង់ទីនលើកពានបាល់ទាត់ ពិភពលោកលើកដំបូង បន្ទាប់ពីរង់ចាំ៣៦ឆ្នាំ

វីរបុរសMessi ជួយអាហ្សង់ទីនលើកពានបាល់ទាត់ ពិភពលោកលើកដំបូង បន្ទាប់ពីរង់ចាំ៣៦ឆ្នាំ

បន្ទាប់ពីចូលប្រយុទ្ធក្នុងសមរភូមិវាលស្មៅអស់រយៈពេលពេញមួយខែទីបំផុតក្រុមជម្រើសជាតិពពកសអាហ្សង់ទីនបានផ្តួលក្រុមការពារជើងឯកមាន់គកបារាំងកាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទីជាមួយនឹងជ័យជម្នះ ៤-២បន្ទាប់ពីលេងស្មើ២-២ក្នុងរយៈពេល៩០នាទីនិងលទ្ធផលស្មើ ៣-៣ក្នុងម៉ោងបន្ថែម១៥នាទី២ដងកាលពីរាត្រី ថ្ងៃអាទិត្យទី១៨ ខែធ្នូឆ្នាំ ២០២២។

បុរសនាំសំណាងMessi ស៊ុតបាល់ប៉េណាល់ទីនាំមុខបារាំង ១-០នៅនាទី២៣និងមួយគ្រាប់ទៀតនៅម៉ោងបន្ថែម នាទី១០៨ខណៈខណៈDi Mariaក៏រកបានមួយគ្រាប់ដែរនៅនាទី៣០មុនចប់តង់ទី១។ ចំណែកឯក្រុមបារាំងវិញស៊ុត បាល់បាន៣គ្រាប់ម្នាក់ឯងនៅនាទី ៨០(ប៉េណាល់ទី) ៨១ និង ១១៨ (ប៉េណាល់ទី)។

នេះគឺពានរង្វាន់បាល់ទាត់ពិភពលោកលើកទីមូយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បន្ទាប់ពីរង់ចាំអស់រយៈ ពេល៣៦ឆ្នាំតែវាជាពានរង្វាន់បាល់ទាត់ពិភពលោកលើកទី៣ក្នុងប្រវត្តិសាស្រ្ត។ ពពកស ឈ្នះពានបាល់ទាត់ ពិភពលោក ចំនួនបីលើកគឺនៅឆ្នាំ ១៩៧៨ ,១៩៨៦និង ២០២២។

បន្ទាប់ពីទទួលបានជ័យជម្នះMessi ដែលបង្ហាញវត្តមានបាន១៧២ដងសម្រាប់ប្រទេសរបស់គាត់បាននិយាយថា ខ្ញុំចង់បិទអាជីពរបស់ខ្ញុំជាមួយពានរង្វាន់នេះ។វាហាក់ដូចជាខ្ញុំកំពុងតាមរកអ្វីដែលបាត់ខ្លួន តែពេលនេះខ្ញុំរកវា ឃើញហើយ ដូច្នេះខ្ញុំមិនអាចសុំអ្វីទៀតទេ។រង្វាន់នេះបានបញ្ចប់ក្តីសុបិនរបស់Messi ដែលគេបានប៉ងប្រថ្នាជា យូរមកហើយ ។

Messi បន្តថាខ្ញុំធ្លាប់ទទួលបានពានរង្វាន់ Copa America ហើយឥឡូវនេះ World Cup ដែលខ្ញុំបានតស៊ូយ៉ាងលំ បាក។ ខ្ញុំបានទទួលវានៅចុងបញ្ចប់នៃអាជីពរបស់ខ្ញុំប៉ុន្តែខ្ញុំស្រឡាញ់បាល់ទាត់ ហើយខ្ញុំចង់បន្តរស់នៅក្នុងការ ប្រកួតពីរបីបន្ថែមទៀតនៅក្នុងពិភពលោក។

ក្រៅពីពានរង្វាន់រួមប្រធានក្រុមអាហ្សង់ទីនក៏ទទួលបានពានបាល់មាសសម្រាប់ការបង្ហាញទម្រង់លេង ដ៏អស្ចារ្យ របស់គាត់កាលពីថ្ងៃអាទិត្យខណៈដែលគាត់បានដឹកនាំក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។ Messi បានបង្ហាញទម្រង់លេងដ៏គួរឲ្យរំភើបក្នុងប្រទេសកាតា ដោយស៊ុតបញ្ចូលទីបានប្រាំពីរគ្រាប់ និងបញ្ជូន បាល់ឲ្យមិត្តរួមក្រុមបានបីដង។ កីឡាករខ្សែប្រយុទ្ធKylian Mbappe ឈ្នះពានរង្វាន់ស្បែកជើងមាស កីឡាករ Enzo Fernandez របស់អាហ្សង់ទីនបានឈ្នះពានកីឡាករវ័យក្មេង ខណៈកីឡាករចាំទី Emiliano Martinez ដណ្តើមបានពានរង្វាន់ស្រោមដៃមាស៕

RELATED ARTICLES