ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នៅមិនទាន់មានផលិតកម្មច្រៀងនោះទេ ក្រោយលោកផុត កុងត្រាជាមួយហង្សមាសកាលពីពេលថ្មីនេះក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ(២០១៧-២០២២) ខណៈដែលលោក ខេមរៈ ភារុណ ជាបងប្រុសនិងទីប្រឹក្សារបស់លោកនោះបានប្រាប់ថាសិរីមន្ដ នៅស្ងៀមទ្រឹងសិនតែមិនមាន គម្រោងចុះកុងត្រាថ្មីនៅហង្សមាសឡើយ។យ៉ាងណាទាំងអ្នកសិល្បៈនិងមជ្ឈដ្ឋានមហាជនបានមើលឃើញថា មានតែផលិតកម្ម១ប៉ុណ្ណោះដែលលោកប៊ុនថៃ មានភាគរយខ្ពស់នឹងទៅចូលរួមនោះGalaxy ព្រោះលោកសិរីមន្ដធ្លាប់ប្រាប់ថាទំនាក់ទំនងរវាងលោកនិងថៅកែផលិតកម្មគឺលោកឡេង ណាវ៉ាត្រា ស្និតស្នាលគ្នាលើសពីបងប្អូនទៅទៀត។ដោយឡែកប្រភពពីអ្នកជិតដិតថ្នាក់ដឹកនាំGalaxy បានបង្ហើបថាផលិតកម្មថ្មីតែមានលុយច្រើនមួយ នេះគឺពិតជាដាក់គោលដៅយកលោកសិរីមន្ដ ដែលអស់កុងត្រាជាមួយហង្សមាសនោះមែន ព្រោះថាផលិតកម្ម នេះក៍មានផែនការណ៍រៀបចំConcerts ធំៗដូចក្រុមហ៊ុនផ្សេងៗដែរ ហេតុនេះបើមានទាំងលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ,ខេម រួមទាំងនាងតន់ ច័ន្ទសីម៉ា នៅក្នុងដៃនោះគឺពិតជាធ្វើឲ្យអ្នករកស៊ីផ្នែកនេះផ្សេងទៀតពិបាកទប់ទល់ជាមិនខាន។

អ្នកនាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី២៤ ធ្នូ ថារឿង លោកខេមរៈ សិរីមន្ដ មកផលិតកម្មនេះដូចការលេចឭមែន រយ៉ាងណានោះនាងមិនទាន់អាចនិយាយបាននា ពេលនេះឡើយ។សុជាតា បន្ថែមថានោះជាគោលការណ៍របស់ក្រុមហ៊ុន ហេតុនេះមានតែទស្សនិកជនរងចាំ មើលទៅពេលខាងមុខទៀតចុះ ប៉ុន្ដែសម្ថភាពខ្លាំងដូចលោកសិរីមន្ដ អ្នកនាងមិនបានបដិសេធថាផលិតកម្មចាប់ អារម្មណ៍ឬចង់បានមករួមទ្រនុំនោះឡើយ។

មហាជនបានលើកឡើងថាប្រសិនបើលោកខេមរៈ សិរីមន្ដ ពិតជាទៅចូលរួមជាមួយGalaxy មែននោះទីផ្សារ ចម្រៀងនឹងចាប់ផ្ដើមកក្រើកឡើងវិញជាមិនខានហើយពេលនោះលោកព្រាប សុវត្ថិ ក៍មិនមែនយូៗបានចេញ១ បទដូចនៅពេលនេះដែរ គឺបើសិរីមន្ដ មានបទផ្ទុះ១បទហើយលោកសុវត្ថិ ត្រូវតែមាន១បទទប់ទល់វិញភ្លាមៗតែ ម្ដងដូចអំឡុងតារាទាំងពីរនៅទ្រនុំជាមួយគ្នានៅហង្សមាសដែរជាមិនខាន ថ្វីត្បិតតែតាំងពីតារា ទាំងពីរឡើង ជាឧកញ៉ាដូចគ្នាមក បទចម្រៀងរបស់ពួកគេលែងសូវមានការប្រជែងគ្នាដូចមុនក្ដី។ប៉ុន្ដែប្រភព១បានបង្ហើបថាសិរីមន្ដ ក៍មានភាគរយទាបបំផុតដែលអាចបើកផលិតកម្មខ្លួនឯងដែរក្នុងករណីដែលការចចារល័ក្ខខណ្ឌផ្សេងៗ នៅGalaxy មិនត្រូវគ្នានោះព្រោះមុននេះអតីតតារាសាន់ដេដែលធ្លាប់រួមទ្រនុំជាមួយលោកគឺខាន់ ជេមស៍ ក៍បាន ទៅបើកផលិតកម្មដោយខ្លួនឯងដែរ។

គូរបញ្ជាក់ថាក្នុងអាជីពចម្រៀងរយៈពេលជាង១៨ឆ្នាំ(២០០៤-២០២២)លោកខេមរៈ សិរីមន្ដ បានឈជើងនៅ ផលិតកម្ម៣ផ្សេងគ្នាគឺU2 ឬCB ,សាន់ដេ និងហង្សមាស ហេតុនេះបើតារាវ័យ៣៧ឆ្នាំរូបនេះទៅGalaxy មាន ន័យថាជាទ្រនុំទី៤របស់លោកហើយ។គេកត់សម្គាល់ថាការឈជើងនៅហង្សមាស៥ឆ្នាំលោកប៊ុនថៃ បានក្លាយ ទៅជាតារាឈានមុខគេបន្ទាប់ពីលោកព្រាប សុវត្ថិ បានចាកចេញពីហង្សមាសកាលពីខែសីហា ឆ្នាំ២០២០ ប៉ុ ណ្ណោះ ដែលធ្វើឲ្យលោកវ៉ាម្ចាស់ពានទាំងឡាយនៅទីនោះ ហើយអ្នកដែលកំណត់វាសនាអាជីពចម្រៀងរបស់តារាកូន៣នេះបានគឺមានតែលោកខេមរៈ ភារុណ ប៉ុណ្ណោះ ព្រោះបទចម្រៀងល្បីៗរបស់លោកប៊ុនថៃ ស្ទើតែទាំង ស្រុងគឺលោកភារុណ ជាអ្នកនិពន្ធ។យ៉ាងណាទស្សនិកជនរងចាំមើលថាតើលោកប៊ុនថៃ នឹងទៅប៉ៈគ្នាជាមួយ លោកព្រាប សុវត្ថិ នៅGalaxy នាំឲ្យមានកម្ដៅសារជាថ្មីម្ដងទៀតឬយ៉ាងណា?

