Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិកូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងក្លាយជា​នាយក​រដ្ឋមន្ត្រី

កូនស្រីពៅរបស់លោកថាក់ស៊ីន អាចនឹងក្លាយជា​នាយក​រដ្ឋមន្ត្រី

លោកស្រីPaetongtarn Shinawatra វ័យ៣៦ឆ្នាំ ដែលជាកូនស្រីពៅរបស់មហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាជម្រើសកំពូលរបស់ប្រទេសថៃ ដើម្បីក្លាយជាមេដឹកនាំបន្ទាប់។យោងតាមការស្ទង់​មតិមតិ​ដោយទទួលបានពិន្ទុច្រើនជាងពីរដងនៃគូប្រជែងដែលកំពុងកាន់អំណាចគឺលោក ប្រាយុទ្ធ ចាន់អូចា។

លោកស្រីត្រូវបានគេស្គាល់ច្បាស់បំផុតដោយឈ្មោះហៅក្រៅរបស់នាងថាUngIng។លោកស្រីគឺជានាយកប្រតិ​បត្តិនៅក្នុងគណបក្សភឿថៃដែលមិនទាន់បានបញ្ចេញឈ្មោះនាងជាបេក្ខជននាយករដ្ឋមន្ត្រីនៅឡើយទេ។

Paetongtarn ដែលឪពុកស៊ីណាវ៉ាត្រា និងម្តាយមីង យីងឡាក់ ទាំងពីរនាក់បានដឹកនាំរដ្ឋាភិបាលជាប់​ឆ្នោតដ៏​ពេញនិយមនិងត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារគឺជាជម្រើសកំពូលសម្រាប់អ្នកឆ្លើយសំណួរដោយទទួលបានសំឡេង៣៤ភាគរយនៅក្នុងការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA)។

ការគាំទ្ររបស់លោកស្រី Paetongtarn បានកើនឡើងយ៉ាងខ្លាំងពី២១,៦ភាគរយពីការស្ទង់មតិខែ​កញ្ញានៅពេល​ដែលការស្ទង់មតិភាគច្រើនមិនត្រូវបានសម្រេចចិត្ត។NIDAបានស្ទង់មតិទៅលើមនុស្សដែលមានអាយុ​បោះឆ្នោត​ចំនួន ២០០០ នាក់នៅចន្លោះថ្ងៃទី ១៧ខែធ្នូដល់ថ្ងៃទី ២២ ខែធ្នូ។ថៃត្រូវតែរៀបចំការបោះឆ្នោតនៅ​ខែឧសភា​ឆ្នាំ​ក្រោយ​ ។នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់​ខ្លួនប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទ​ច្បា​ស់​​លាស់នៅឡើយទេ។

អ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់ NIDA ដែលបានគាំទ្រ Paetongtarn បាននិយាយថា វាមកពី គោលនយោ​បាយ​របស់គណបក្សរបស់នាង និងសមិទ្ធិផលមុនៗរបស់គ្រួសារ ស៊ីណាវ៉ាត្រា។ការវាយតម្លៃរបស់លោក​ប្រា​យុទ្ធ​ក៏ប្រសើរឡើងដែរពី១០,១ភាគរយដល់១៤,០៥។នេះបើយោងតាមNIDA។លោកបានកាន់អំណាចតាំងពីឆ្នាំ ២០១៤នៅពេលដែលលោកជាមេទ័ព ដឹកនាំរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រង​ដោយលោកស្រី​យីងឡាក់។

លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បាននិរទេសខ្លួនដោយខ្លួនឯងដើម្បីជៀសវាងការកាត់ទោសដាក់គុក ដោយតុលាការ ក្នុងអំឡុងពេលគ្រប់គ្រងយោធា។

នៅក្នុងការស្ទង់មតិនេះដែរលោកPita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលជាគណបក្សប្រ​ឆាំង​ឈរ​នៅ​លេខរៀងទី ៣ ជាមួយនឹង សំឡេងគាំទ្រ ១៣,២៥ភាគរយ ខណៈដែល៨,២៥ ភាគរយមិនទាន់​សម្រេច​​ចិត្ត៕

RELATED ARTICLES