លោកស្រីPaetongtarn Shinawatra វ័យ៣៦ឆ្នាំ ដែលជាកូនស្រីពៅរបស់មហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាជម្រើសកំពូលរបស់ប្រទេសថៃ ដើម្បីក្លាយជាមេដឹកនាំបន្ទាប់។យោងតាមការស្ទង់មតិមតិដោយទទួលបានពិន្ទុច្រើនជាងពីរដងនៃគូប្រជែងដែលកំពុងកាន់អំណាចគឺលោក ប្រាយុទ្ធ ចាន់អូចា។

លោកស្រីត្រូវបានគេស្គាល់ច្បាស់បំផុតដោយឈ្មោះហៅក្រៅរបស់នាងថាUngIng។លោកស្រីគឺជានាយកប្រតិបត្តិនៅក្នុងគណបក្សភឿថៃដែលមិនទាន់បានបញ្ចេញឈ្មោះនាងជាបេក្ខជននាយករដ្ឋមន្ត្រីនៅឡើយទេ។
Paetongtarn ដែលឪពុកស៊ីណាវ៉ាត្រា និងម្តាយមីង យីងឡាក់ ទាំងពីរនាក់បានដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតដ៏ពេញនិយមនិងត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារគឺជាជម្រើសកំពូលសម្រាប់អ្នកឆ្លើយសំណួរដោយទទួលបានសំឡេង៣៤ភាគរយនៅក្នុងការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA)។

ការគាំទ្ររបស់លោកស្រី Paetongtarn បានកើនឡើងយ៉ាងខ្លាំងពី២១,៦ភាគរយពីការស្ទង់មតិខែកញ្ញានៅពេលដែលការស្ទង់មតិភាគច្រើនមិនត្រូវបានសម្រេចចិត្ត។NIDAបានស្ទង់មតិទៅលើមនុស្សដែលមានអាយុបោះឆ្នោតចំនួន ២០០០ នាក់នៅចន្លោះថ្ងៃទី ១៧ខែធ្នូដល់ថ្ងៃទី ២២ ខែធ្នូ។ថៃត្រូវតែរៀបចំការបោះឆ្នោតនៅខែឧសភាឆ្នាំក្រោយ ។នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ខ្លួនប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
អ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់ NIDA ដែលបានគាំទ្រ Paetongtarn បាននិយាយថា វាមកពី គោលនយោបាយរបស់គណបក្សរបស់នាង និងសមិទ្ធិផលមុនៗរបស់គ្រួសារ ស៊ីណាវ៉ាត្រា។ការវាយតម្លៃរបស់លោកប្រាយុទ្ធក៏ប្រសើរឡើងដែរពី១០,១ភាគរយដល់១៤,០៥។នេះបើយោងតាមNIDA។លោកបានកាន់អំណាចតាំងពីឆ្នាំ ២០១៤នៅពេលដែលលោកជាមេទ័ព ដឹកនាំរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកស្រីយីងឡាក់។

លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បាននិរទេសខ្លួនដោយខ្លួនឯងដើម្បីជៀសវាងការកាត់ទោសដាក់គុក ដោយតុលាការ ក្នុងអំឡុងពេលគ្រប់គ្រងយោធា។
នៅក្នុងការស្ទង់មតិនេះដែរលោកPita Limjaroenrat មេដឹកនាំគណបក្ស Move Forward ដែលជាគណបក្សប្រឆាំងឈរនៅលេខរៀងទី ៣ ជាមួយនឹង សំឡេងគាំទ្រ ១៣,២៥ភាគរយ ខណៈដែល៨,២៥ ភាគរយមិនទាន់សម្រេចចិត្ត៕