Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិFIFA​ កោះហៅអាជ្ញាកណ្តាលប៉ាឡេស្ទីន​ស្ត្រីដំបូងគេ​សម្រាប់​ Women's World Cup

FIFA​ កោះហៅអាជ្ញាកណ្តាលប៉ាឡេស្ទីន​ស្ត្រីដំបូងគេ​សម្រាប់​ Women’s World Cup

អាជ្ញាធរបាល់ទាត់ពិភពលោក FIFA បានជ្រើសរើសអាជ្ញាកណ្តាលស្ត្រីប៉ាឡេស្ទីនជាលើកដំបូងឲ្យធ្វើជា​អ្នកាត់​ក្តីនៅលើទីលានក្នុងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីនាពេលខាងមុខ។

ទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា លោកស្រីHeba Saadia ត្រូវបានហៅ​ទូរស័ព្ទឲ្យចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់ស្ត្រីពិភពលោកWomen’s World Cup នៅប្រទេសអូស្ត្រាលី និង​នូវែលសេឡង់ ចាប់ពីថ្ងៃទី ២០ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣។

ការប្រកួតបាល់ទាត់ស្ត្រីពិភពលោកលើកទី៩ ដែលនឹងប្រារព្ធឡើងដោយប្រទេសអូស្ត្រាលី និងនូវែល​សេឡង់​គឺជាលើកទីមួយ​ដែលត្រូវបានសហការរៀបចំដោយប្រទេសចំនួនពីរនិងជាលើកដំបូង​ដែលរួមបញ្ចូល​ប្រទេស​ចំនួន ៣២ប្រទេសចូលរួមប្រកួត៕

RELATED ARTICLES