អាជ្ញាធរបាល់ទាត់ពិភពលោក FIFA បានជ្រើសរើសអាជ្ញាកណ្តាលស្ត្រីប៉ាឡេស្ទីនជាលើកដំបូងឲ្យធ្វើជាអ្នកាត់ក្តីនៅលើទីលានក្នុងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីនាពេលខាងមុខ។
ទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា លោកស្រីHeba Saadia ត្រូវបានហៅទូរស័ព្ទឲ្យចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់ស្ត្រីពិភពលោកWomen’s World Cup នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី ២០ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣។
ការប្រកួតបាល់ទាត់ស្ត្រីពិភពលោកលើកទី៩ ដែលនឹងប្រារព្ធឡើងដោយប្រទេសអូស្ត្រាលី និងនូវែលសេឡង់គឺជាលើកទីមួយដែលត្រូវបានសហការរៀបចំដោយប្រទេសចំនួនពីរនិងជាលើកដំបូងដែលរួមបញ្ចូលប្រទេសចំនួន ៣២ប្រទេសចូលរួមប្រកួត៕