Liverpoolបានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធហុល្លង់Cody Gakpoពីក្លឹបPSV។នេះបើយោងតាមក្លឹបនៅក្នុងក្របខណ្ឌ Eredivisie បានប្រកាសកាលពីថ្ងៃចន្ទ។
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំស៊ុតបញ្ចូលទីបាន ៣គ្រាប់ឲ្យក្រុមជម្រើសជាតិក្នុងការប្រកួត បាល់ទាត់ពិភពលោកនៅប្រទេសកាតា ជាកន្លែងដែលក្រុមនេះត្រូវបានយកឈ្នះដោយក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។នៅជាមួយក្លឹបPSV ធ្លាប់ស៊ុតបាល់បាន៣៦គ្រាប់ក្នុងការបង្ហាញវត្តមាន១០៦ប្រកួតចាប់តាំងពីឆ្នាំ២០១៨។
ក្លឹបPSVមិនបានបង្ហាញតម្លៃផ្ទេរទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាមានតម្លៃប្រហែល ៤៣ទៅ ៥៣ លានដុល្លារ។
អ្នកចាត់ការទូទៅរបស់ PSV លោក Marcel Brands បាននិយាយថាតម្លៃផ្ទេរនេះនឹងក្លាយជាកំណត់ត្រាមួយសម្រាប់ក្លឹប៕