Sunday, September 22, 2024
Homeកីឡាអន្ដរជាតិLiverpool កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធ Gakpo ពី PSV

Liverpool កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធ Gakpo ពី PSV

Liverpoolបានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធហុល្លង់Cody Gakpoពីក្លឹបPSV។នេះបើយោងតាម​ក្លឹប​នៅ​ក្នុងក្របខណ្ឌ Eredivisie បានប្រកាសកាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំស៊ុតបញ្ចូលទីបាន ៣គ្រាប់ឲ្យក្រុមជម្រើសជាតិក្នុងការប្រកួត បាល់ទាត់ពិភពលោកនៅប្រ​ទេស​កាតា ជាកន្លែងដែលក្រុមនេះត្រូវបានយកឈ្នះដោយក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។នៅជាមួយក្លឹបPSV ធ្លាប់ស៊ុតបាល់បាន៣៦គ្រាប់ក្នុងការបង្ហាញវត្តមាន១០៦ប្រកួតចាប់តាំងពីឆ្នាំ២០១៨។

ក្លឹបPSVមិនបានបង្ហាញតម្លៃផ្ទេរទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាមានតម្លៃប្រហែល ៤៣ទៅ ៥៣ លានដុល្លារ។

អ្នកចាត់ការទូទៅរបស់ PSV លោក Marcel Brands បាននិយាយថាតម្លៃផ្ទេរនេះនឹងក្លាយជាកំណត់ត្រា​មួយ​សម្រាប់​​​ក្លឹប៕

RELATED ARTICLES