កំពង់ស្ពឺ៖ការប្រកួតកីឡាប្រដាល់គុនខ្មែរ(Khmer Fight) នៅពហុកីឡដ្ឋានកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២២ ពិតជាធ្វើឲ្យកក្រើកសែង្វៀនតែម្ដង ខណៈដែលអ្នកទស្សនារាប់ពាននាក់បានមកគាំទ្រនិងតាមដាន យ៉ាងជក់ចិត្តពីការប្រកួតគូរលក្ខណៈអន្ដរជាតិដល់ទៅ៦គូ។អ្វីដែលកាន់តែពិសេសនោះ សម្រាប់កីឡាករ កម្ពុជា ទាំង៦រូបគឺបានយកឈ្នះគូប្រកួរបស់ខ្លួនជាកីឡាករមកពីបរទេសទាំងអស់ក្នុងនោះគឺគូអន្ដរជាតិទី១៖កីឡាករបង្គោលក្រហមកាន់ ម៉េងហុង មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៤៥គ.ក្រ បាន យកឈ្នះបង្គោលខៀវកីឡាករPHAM BA HOI (Vietnam) ឈ្នះដោយពិន្ធុ ក្នុងការប្រកួ ត៣ទឹក,គូអន្ដរជាតិ ទី២៖ កីឡាករបង្គោលក្រហមបឺត សង្ឃឹម មកពីក្លឹបប៉ែនកាក់គុនខ្មែរ សមាគមកីឡាប្រ ដាល់ក្រសួងមហាផ្ទៃ ទម្ងន់៥៧ គ.ក្រ បានយកឈ្នះត្រឹមទឹកទី២លើកីឡាករបង្គោលខៀវARIEL LEE B. LAMPACAN (Philippines),គូអន្ដរជាតិ ទី៣៖កីឡាករបង្គោលក្រហមឡៅ ចិត្រា មកពីក្លឹបបញ្ជាការដ្ឋានពិសេស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៦៧ គ.ក្រ បានយកឈ្នះលើកីឡាករបង្គោលខៀវKAO EH (Thailand)នៅទឹកទី២,គូអន្តរជាតិទី៤៖កីឡាករបង្គោលក្រហមលន បញ្ញា មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទ ទម្ងន់៦៥,៥ គ.ក្រ បានយកឈ្នះបង្គោ លខៀវកីឡាករបង្គោលខៀវSHAQUILE SORIANO(Philippines) ត្រឹមទឹកទី១,គូអន្តរជាតិទី៥៖កីឡាករ បង្គោល ក្រហមរឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៧១.គ.ក្រ បានយកឈ្នះត្រឹមទឹកទី២លើកីឡារបង្គោលខៀវកីឡាករSRITRANG TOR BUAMAS (Thailand) និងគូអន្ដរជាតិទី ៦៖កីឡា ករបង្គោលក្រហមកែវ រំចង់ មកពីក្លឹបដំបងក្រញូងកីឡា ខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៨១ គ.ក្រ បានយកឈ្នះបង្គោលខៀវកីឡាករABOLFAZL(Iran) នៅទឹកទី២។
កម្មវិធីប្រដាល់គុនខ្មែរនេះជាការរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មី ឆ្នាំសាកល២០២៣ និងជាការពង្រឹងកីឡាប្រដាល់គុនខ្មែរជាលក្ខណៈអន្ដរជាតិ ក្នុងតំណើរឆ្ពោះទៅកាន់ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។Khmer Fight ថ្ងៃទី២នេះមានការការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌុលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាការទី៧នៃរដ្ឋសភា និងលោកជំទាវយឹម ឆៃលីន ហ៊ុន ម៉ានី,ឯកឧត្តមយឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺ,ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ,ឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ ,លោកSupachai Verapuchong អគ្គនាយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងភ្ញៀវជាតិនិងអន្ដរជាតិជាច្រើនទៀត។
ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថាជាលើកទី២សម្រាប់ទឹកដីខេត្តកំពង់ស្ពឺដែលសហការណ៍រៀបចំការប្រដាល់គុនខ្មែរនេះឡើងគឺលើកទី១ធ្វើនៅមជ្ឈមណ្ឌុលកីឡារខេត្តកំពង់ស្ពឺកាលពីថ្ងែទី២,៣វិច្ឆិកា ឆ្នាំ២១៩ និងលើកទី២នៅថ្ងៃទី២៨,២៩ ធ្នូឆ្នាំ២០២២ នៅពហុកីឡដ្ឋានកំពង់ស្ពឺ ព្រមទាំងមានការប្រគុំតន្រ្ដី២ថ្ងៃផងដែរគឺនៅថ្ងៃទី៣០និង៣១ខែធ្នូ ដើម្បីអបអថ្ងៃឆ្លងឆ្នាំសាកល២០២២ឈានចូល២០២៣។ឯកឧត្តមសង្កត់ថាដោយសារតែរាជរដ្ឋាភិបាលគ្រប់គ្រងកូវីដ បានដោយជោគជ័យទើបប្រទេសយើងមានមានការជួបជុំឡើងវិញបានដូចជាការប្រកួតកីឡាករអន្ដរជាតិដូចពេលនេះ។
ឯកឧត្តមហ៊ុន ម៉ានី នី អ្នកតំណាងរាស្រ្ដមណ្ឌុលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាការទី៧នៃរដ្ឋសភាបានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់លោកSupachai Verapuchong អគ្គនាយកនិងសហការីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងសហព័ន្ធកីឡារកម្ពុជា ដែលបានសហការណ៍ជាមួយអាជ្ញាធរដែនដីរៀបចំព្រឹត្តិការណ៍ Khmer Fight នេះឡើងដើម្បី ផ្ដល់ជូនជាទស្សនីយ៍ភាពដល់អ្នកខេត្តកំពង់ស្ពឺ។ឯកឧត្តម្ភបន្ថែមទៀតថាការជួបជុំនេះទៅរួចគឺដោយសារតែប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងនូវកូវីដ បានទើបឆ្នាំនេះ យើងរៀបចំកម្ម វិធីប្រដាល់គុនខ្មែរKhmer Fight ជាការអបអរឆ្នាំសាកល២០២២ ឈានចូល២០២៣ ដើម្បីឲ្យបងប្អូនអ្នកកំពង់ស្ពឺបានសប្បាយរីករាយទាំងអស់គ្នាតាមរយៈការទស្សនាប្រដាល់គុនខ្មែរ និងការប្រគុំតន្រ្ដី៕