Friday, March 29, 2024
Homeកីឡាជាតិកក្រើកពហុកីឡដ្ឋានកំពង់ស្ពឺ​ ប្រដាល់គុនខ្មែរ KHMER FIGHT កីឡាករខ្មែរឈ្នះបរទេសទាំងអស់!!

កក្រើកពហុកីឡដ្ឋានកំពង់ស្ពឺ​ ប្រដាល់គុនខ្មែរ KHMER FIGHT កីឡាករខ្មែរឈ្នះបរទេសទាំងអស់!!

កំពង់ស្ពឺ៖ការប្រកួតកីឡាប្រដាល់គុនខ្មែរ(Khmer Fight) នៅពហុកីឡដ្ឋានកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២២  ពិតជាធ្វើឲ្យកក្រើកសែង្វៀនតែម្ដង ខណៈដែលអ្នកទស្សនា​រាប់ពាននាក់បានមកគាំទ្រនិងតាមដាន យ៉ាងជក់ចិត្តពីការប្រកួតគូរលក្ខណៈអន្ដរជាតិដល់ទៅ៦គូ។អ្វីដែលកាន់តែពិសេសនោះ សម្រាប់កីឡាករ កម្ពុជា ទាំង៦រូបគឺបានយកឈ្នះគូប្រកួរបស់ខ្លួនជាកីឡាករមកពីបរទេសទាំងអស់ក្នុងនោះគឺគូអន្ដរជាតិទី១៖កីឡាករបង្គោលក្រហមកាន់ ម៉េងហុង មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៤៥គ.ក្រ បាន យកឈ្នះបង្គោលខៀវកីឡាករPHAM BA HOI (Vietnam) ឈ្នះដោយពិន្ធុ ក្នុងការប្រកួ ត៣ទឹក,គូអន្ដរជាតិ ទី២៖ កីឡាករបង្គោលក្រហមបឺត សង្ឃឹម  មកពីក្លឹបប៉ែនកាក់គុនខ្មែរ សមាគមកីឡាប្រ ដាល់ក្រសួងមហាផ្ទៃ ទម្ងន់៥៧ គ.ក្រ បានយកឈ្នះត្រឹមទឹកទី២លើកីឡាករ​បង្គោលខៀវ​ARIEL LEE B. LAMPACAN (Philippines),គូអន្ដរជាតិ ទី៣៖កីឡាករបង្គោល​ក្រហម​ឡៅ ចិត្រា មកពី​ក្លឹប​បញ្ជា​ការដ្ឋាន​ពិ​សេស សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៦៧ គ.ក្រ បានយក​ឈ្នះ​លើកីឡាករបង្គោលខៀវKAO EH (Thailand)នៅទឹកទី២,គូអន្តរ​ជាតិ​ទី៤៖កី​ឡាករ​បង្គោល​ក្រ​ហមលន បញ្ញា មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទ ទម្ងន់៦៥,៥ គ.ក្រ បានយកឈ្នះបង្គោ លខៀវកីឡាករបង្គោលខៀវSHAQUILE SORIANO(Philippines) ត្រឹមទឹកទី១​,គូ​អន្តរ​ជាតិទី៥៖កីឡាករ បង្គោល ក្រហមរឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍ សមាគមកីឡាប្រដាល់ក្រសួង​មហា​ផ្ទៃ ទម្ងន់៧១.គ.ក្រ បានយក​ឈ្នះត្រឹមទឹកទី២លើកីឡារបង្គោលខៀវកីឡាករSRITRANG TOR BUAMAS (Thailand) និងគូអន្ដរជាតិទី ៦៖កីឡា ករបង្គោលក្រហមកែវ រំចង់ មកពីក្លឹបដំបងក្រញូងកីឡា ខេត្ត​បាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៨១ គ.ក្រ បានយកឈ្នះ​បង្គោល​ខៀវកីឡាករABOLFAZL(Iran) នៅទឹកទី២។

 កម្មវិធីប្រដាល់គុនខ្មែរនេះជាការរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដើម្បី​អប​អរសាទរឆ្លងឆ្នាំថ្មី ឆ្នាំសា​កល​២០២៣ និងជាការពង្រឹងកីឡាប្រដាល់គុនខ្មែរជាលក្ខណៈ​អន្ដរ​ជាតិ ក្នុងតំណើរឆ្ពោះទៅកាន់ ការប្រកួត​កីឡា​ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ ។Khmer Fight ថ្ងៃទី២នេះមានការការអញ្ជើញចូល​រួមក្រោម​អធិប​​តី​ភាព​ឯក​ឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌុលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈ​កម្មាការ​ទី៧​នៃ​រដ្ឋសភា និងលោក​ជំទាវយឹម ឆៃលីន ហ៊ុន ម៉ានី,ឯកឧត្តមយឹម សុខុម ប្រធាន​ក្រុមប្រឹក្សារខេត្ត​កំពង់ស្ពឺ,​ឯក​ឧត្តម​​​​វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ,ឯក​ឧត្តម​តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ ,លោក​Supachai Verapuchong អគ្គនាយទូរ​ទស្សន៍​ប៉ុស្ដិ៍លេខ៥ និងភ្ញៀវជាតិនិងអន្ដរ​ជាតិជា​ច្រើនទៀត។

  ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍​ថាជាលើកទី២សម្រាប់ទឹក​ដីខេត្តកំពង់ស្ពឺដែលសហការណ៍រៀបចំការប្រដាល់គុនខ្មែរនេះឡើងគឺលើកទី១ធ្វើនៅមជ្ឈមណ្ឌុលកីឡារខេត្តកំពង់ស្ពឺកាលពីថ្ងែទី២,៣វិច្ឆិកា ឆ្នាំ២១៩ និងលើក​ទី២​នៅថ្ងៃទី២៨,២៩ ធ្នូឆ្នាំ២០២២ នៅពហុកីឡដ្ឋានកំពង់ស្ពឺ ព្រមទាំង​មានការប្រគុំតន្រ្ដី២ថ្ងៃ​ផងដែរគឺនៅថ្ងៃទី៣០និង៣១ខែធ្នូ ដើម្បីអបអថ្ងៃឆ្លងឆ្នាំសាកល២០២២ឈាន​ចូល២០​២៣​។ឯក​ឧត្តមសង្កត់ថាដោយសារតែរាជរដ្ឋាភិបាលគ្រប់គ្រងកូវីដ បានដោយជោគជ័យទើប​ប្រទេសយើង​មាន​មាន​ការ​ជួបជុំឡើងវិញបានដូច​ជាការប្រកួតកីឡាករ​អន្ដរជាតិដូចពេល​នេះ។

 ឯកឧត្តមហ៊ុន ម៉ានី នី អ្នកតំណាងរាស្រ្ដមណ្ឌុលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈ​កម្មា​ការ​ទី៧នៃរដ្ឋសភាបាន​មាន​ប្រ​សាសន៍ដោយថ្លែងអំណរគុណដល់លោកSupachai Verapuchong អគ្គនាយកនិងសហការី​របស់ទូរ​ទស្សន៍​ប៉ុស្ដិ៍លេខ៥ និងសហព័ន្ធកីឡារកម្ពុជា ដែលបានសហការណ៍ជាមួយអាជ្ញាធរដែនដីរៀបចំព្រឹត្តិការណ៍ Khmer Fight នេះឡើងដើម្បី​ ផ្ដល់ជូនជាទស្សនីយ៍ភាពដល់អ្នកខេត្តកំពង់ស្ពឺ។ឯកឧត្តម្ភបន្ថែមទៀត​ថាការ​ជួប​ជុំនេះទៅរួចគឺដោយសារតែប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងនូវកូវីដ បានទើបឆ្នាំនេះ យើងរៀបចំកម្ម វិធីប្រ​ដាល់​គុនខ្មែរKhmer Fight ជាការអបអរឆ្នាំសាកល២០២២ ឈានចូល២០២៣ ដើម្បីឲ្យបងប្អូន​អ្នកកំពង់​ស្ពឺបាន​សប្បាយ​រីករាយទាំងអស់គ្នាតាមរយៈការទស្សនាប្រដាល់គុនខ្មែរ និងការប្រគុំ​តន្រ្ដី៕

RELATED ARTICLES