Saturday, September 21, 2024
Homeកីឡាអន្ដរជាតិDaley Blind អាចផ្ទេរទៅលេងជាមួយBayern

Daley Blind អាចផ្ទេរទៅលេងជាមួយBayern

យោងតាមកាសែតអង់គ្លេសThe Sun ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ខែមករាឆ្នាំ ២០២៣ បាននិ​យាយ​ថាកីឡាករDeley Blind  ជិតឈានដល់ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្លឹប Bayern ។

អតីតខ្សែបម្រើរបស់ Man United រូបនេះបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបកុមារភាព Ajax កាលពីខែធ្នូ បន្ទាប់​ពីអាជីពជោគជ័យ និងកំពុងស្វែងរកក្លឹបថ្មី។

កីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបបែលហ្ស៊ិកAntwerpប៉ុន្តែឥឡូវនេះវាហាក់ដូចជា​មិនអាចទៅរួចទេ។

របាយការណ៍ខាងលើបានអោយដឹងទៀតថាកីឡាករវ័យ ៣២ ឆ្នាំគ្រោងនឹងចូលរួមជាមួយ Bayern Munich ក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។គាត់ត្រូវបានគេរាយការណ៍ថានឹងទទួលការពិនិត្យសុខភាពសម្រាប់ការផ្ទេរដោយឥតគិតថ្លៃទៅកាន់កីឡដ្ឋាន Allianz Arena ។

ប្រសិនបើព័ត៌មាននេះពិតនោះមានន័យថា Blind នឹងចូលរួមជាមួយក្រុមBayernដែលចង់ឈ្នះពានលីកជាលើកទី ១១ជាប់ៗគ្នា៕

RELATED ARTICLES