នាយករដ្ឋមន្ត្រីរបស់ប្រទេសCape Verde បាននិយាយថា កីឡដ្ឋានជាតិនឹងត្រូវប្តូរដាក់ឈ្មោះPele។កីឡដ្ឋាន Estadio Nacional de Cabo Verde មានកៅអី ១៥០០០ ដែលមានទីតាំងនៅខាងក្រៅរដ្ឋធានី Praia នឹងក្លាយជា កីឡដ្ឋាន Pele ។
ដំណឹងនេះកើតឡើងបន្ទាប់ពីប្រធាន FIFA លោក Gianna Infantino បានស្នើឡើងក្នុងអំឡុងពេលប្រារព្ធពិធីរំ លឹកវិញ្ញាណក្ខន្ធលោក Pele ក្នុងប្រទេសប្រេស៊ីលថា គ្រប់ប្រទេសទាំងអស់គួរតែដាក់ឈ្មោះកីឡដ្ឋានមួយបន្ទាប់ ពីវីរបុរសបាល់ទាត់ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែធ្នូ ក្នុងអាយុ ៨២ ឆ្នាំ។
លោកUlisses បាននិយាយថា ជាការគោរព និងការទទួលស្គាល់ចំពោះស្នាដៃរបស់លោក ដែលធ្វើឲ្យយើងទាំង អស់គ្នាអស្ចារ្យខ្ញុំបង្ហាញចេតនាដាក់ឈ្មោះពហុកីឡដ្ឋានជាតិរបស់យើងជា កីឡដ្ឋាន Pele ក្នុងគំនិតផ្តួចផ្តើមមួយ ដែលខ្ញុំជឿថានឹងត្រូវបានអនុវត្តដោយប្រទេសជាច្រើនជុំវិញពិភពលោក។
លោកបានបន្តថាCape Verde និងប្រេស៊ីលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដើរទន្ទឹមគ្នាដោយចាត់ទុកថាពួកគេជា ប្រទេសបងប្អូនពីរនាក់ ដែលភ្ជាប់គ្នាដោយភាសា និងអត្តសញ្ញាណស្រដៀងគ្នាខ្លាំងណាស់។
Pele គឺតែងតែជាឯកសារយោងនៅក្នុងប្រទេសប្រេស៊ីល នៅក្នុងប្រទេសដែលនិយាយភា សាព័រទុយហ្គាល់ របស់យើង និងនៅក្នុងពិភពលោកទាំងមូលហើយជាតារាដែលភ្ជាប់ទំនាក់ទំនងជាច្រើនជំនាន់៕