Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិDortmund ផ្តល់ឱ្យឱកាសឲ្យ Moukoko ultimatumធ្វើការសម្រេចចិត្ត

Dortmund ផ្តល់ឱ្យឱកាសឲ្យ Moukoko ultimatumធ្វើការសម្រេចចិត្ត

នាយកកីឡាក្លឹប Dortmund លោក Sebastian Kehl បានផ្តល់ពេលវេលាដល់ខ្សែប្រយុទ្ធ Youssoufa Moukoko ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចពីអនាគតរបស់គាត់។

កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ១៨ឆ្នាំនឹងផុតកុងត្រាក្នុងខែមិថុនា។ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុន​ដេ​ស្លីហ្គា​នឹង​ចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍ក្រោយបន្ទាប់ពីឈប់សម្រាកពាក់កណ្តាលរដូវកាលរបស់ខ្លួន ខណៈដែល Dortmund ទទួលភ្ញៀវ Augsburg នៅថ្ងៃអាទិត្យនេះ។

លោកKehl បានប្រាប់ទស្សនាវដ្តី Kicker កាលពីថ្ងៃចន្ទថា ឥឡូវនេះដល់ពេលវេលាដែលកីឡាករ Youssoufa អាច​​​ទទួល​យកការផ្តល់ជូននេះ ហើយប្តេជ្ញាចិត្តនៅជាមួយ  Dortmund ឬក៏ត្រូវចែកផ្លូវគ្នា។

កីឡាករYoussoufaនិងទីប្រឹក្សារបស់គាត់ត្រូវធ្វើការសម្រេចចិត្តក្នុងសប្តាហ៍នេះពី​ព្រោះយើងចង់ដោះ​ស្រាយ​បញ្ហា​​មុនថ្ងៃប្រកួតដំបូង (ការចាប់ផ្តើមឡើងវិញ) ។ លោកបាន បន្ថែមថា កីឡាកររូបនេះទទួលបានការគាំ​ទ្រ​យ៉ាងច្រើនមិនគួរឱ្យជឿពីពួកយើង ហើយបានខិតខំខ្លួនឯងដើម្បីសម្រេចបានជោគជ័យ៕

RELATED ARTICLES