នាយកកីឡាក្លឹប Dortmund លោក Sebastian Kehl បានផ្តល់ពេលវេលាដល់ខ្សែប្រយុទ្ធ Youssoufa Moukoko ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចពីអនាគតរបស់គាត់។
កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ១៨ឆ្នាំនឹងផុតកុងត្រាក្នុងខែមិថុនា។ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គានឹងចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍ក្រោយបន្ទាប់ពីឈប់សម្រាកពាក់កណ្តាលរដូវកាលរបស់ខ្លួន ខណៈដែល Dortmund ទទួលភ្ញៀវ Augsburg នៅថ្ងៃអាទិត្យនេះ។
លោកKehl បានប្រាប់ទស្សនាវដ្តី Kicker កាលពីថ្ងៃចន្ទថា ឥឡូវនេះដល់ពេលវេលាដែលកីឡាករ Youssoufa អាចទទួលយកការផ្តល់ជូននេះ ហើយប្តេជ្ញាចិត្តនៅជាមួយ Dortmund ឬក៏ត្រូវចែកផ្លូវគ្នា។
កីឡាករYoussoufaនិងទីប្រឹក្សារបស់គាត់ត្រូវធ្វើការសម្រេចចិត្តក្នុងសប្តាហ៍នេះពីព្រោះយើងចង់ដោះស្រាយបញ្ហាមុនថ្ងៃប្រកួតដំបូង (ការចាប់ផ្តើមឡើងវិញ) ។ លោកបាន បន្ថែមថា កីឡាកររូបនេះទទួលបានការគាំទ្រយ៉ាងច្រើនមិនគួរឱ្យជឿពីពួកយើង ហើយបានខិតខំខ្លួនឯងដើម្បីសម្រេចបានជោគជ័យ៕