Friday, September 20, 2024
Homeសង្គម និងជីវិតអាកាសធាតុកម្ពុជា អំឡុងបុណ្យចូលឆ្នាំចិន តំបន់ខ្លះ អាចចុះត្រជាក់ដល់ ១៧អង្សា

អាកាសធាតុកម្ពុជា អំឡុងបុណ្យចូលឆ្នាំចិន តំបន់ខ្លះ អាចចុះត្រជាក់ដល់ ១៧អង្សា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តី ជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ (អំឡុងបុណ្យចូលឆ្នាំចិន) ដោយបញ្ជាក់ថា អាកាសធាតុនៅតំបន់ខ្លះអាចចុះត្រជាក់ដល់ ១៧អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនពីមធ្យម ទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំ ឡុងមួយសប្តាហ៍ ខាងមុខនេះ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ

– អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យ មានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ១៧-២១អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ពិសេសតំបន់ភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ

– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕

RELATED ARTICLES