ភ្នំពេញ ៖ មន្ត្រីនគរបាលថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ម្នាក់ ដែលជាមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានអង្គភាពសម្រេចផ្អាកការងារ និងផ្អាកបៀវត្សបណ្តោះអាសន្ន ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

បណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា «អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា វរសេនីយ៍ទោ សួគ៌ នីដា ភេទស្រី អត្តលេខ ៧៣៨២៦ ជាមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ ផ្អាកការងារនិងផ្អាកបៀវត្សបណ្តោះអាសន្ន តាមប្រកាសលេខ ៨៧១៤ ប្រក. ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពនានារបស់វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការតាមបទវិន័យនគរបាលជាតិកម្ពុជា បន្តទៀត»…៕