Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គ្រោងនឹងបញ្ជូនរថ ក្រោះទៅឲ្យអ៊ុយក្រែនឆាប់ៗនេះ

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គ្រោងនឹងបញ្ជូនរថ ក្រោះទៅឲ្យអ៊ុយក្រែនឆាប់ៗនេះ

បន្ទាប់ពីមានការស្ទាក់ស្ទើរជាច្រើនខែ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គ្រោងនឹងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដែលទីក្រុងគៀវសង្ឃឹមថានឹងក្លាយជាការផ្លាស់ប្តូរសង្គ្រាមនៅលើសមរភូមិ។នេះបើយោងតាមការ ចេញផ្សាយ របស់បណ្តាញសារព័ត៌មានប៊ីស៊ីស៊ីកាលពីថ្ងៃពុធទី២៥ខែមករាឆ្នាំ២០២៣។

ប្រធានាធិបតីអាមេរិកលោក ចូបៃដិនទំនងជានឹងប្រកាសពីផែនការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ទៅកាន់ អ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រ។នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់កាលពីថ្ងៃអង្គារ។

មន្ត្រីដដែលនោះបាននិយាយថា សេចក្តីប្រកាសនេះនឹងរួមបញ្ចូល ចំនួនកងវរសេនាតូច ទំហំរថក្រោះដែលមាន ចំនួន ប្រហែលចន្លោះពី៣០-៥០គ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលានៅតែមិនច្បាស់លាស់ ហើយវាអាចចំណាយពេលជាច្រើនខែសម្រាប់ យានប្រយុទ្ធរបស់សហរដ្ឋអាមេរិក ដើម្បីទៅដល់សមរភូមិនៅអ៊ុយក្រែន។

ជាមួយគ្នានេះដែរអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក៏ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបញ្ជូន រថក្រោះ Leopard 2 យ៉ាងហោចណាស់ ១៤គ្រឿង។ លោកគ្រោងនឹងថ្លែងក្នុងសភានៅព្រឹក ថ្ងៃពុធ(ម៉ោងនៅ អាល្លឺម៉ង់)។

អាល្លឺម៉ង់បានស៊ូទ្រាំនឹងការពិភាក្សានយោបាយដ៏ឈឺចាប់ជាច្រើនខែ ចំពេលមានការព្រួយបារម្ភថាការបញ្ជូន រថក្រោះនឹងធ្វើឱ្យជម្លោះកាន់តែកើនឡើង និងធ្វើឱ្យណាតូក្លាយជាភាគីផ្ទាល់នៃសង្រ្គាមជាមួយរុស្ស៊ី។

មន្ត្រីអាល្លឺម៉ង់ បានទទូចថាពួកគេនឹងយល់ព្រមលើការផ្ទេរ Leopard2sទៅអ៊ុយក្រែនប្រសិន បើសហរដ្ឋអាមេរិក ព្រម បញ្ជូន M1 Abrams ផងដែរ។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តរបស់ លោកបៃដិន បានប្រាប់ កាសែត Politico កាលពីថ្ងៃអង្គារថាប្រសិនបើអាល្លឺម៉ង់បញ្ជូន Leopards លើលក្ខខណ្ឌដែលអាមេរិកបញ្ជូន Abrams នោះយើងគួរតែបញ្ជូន Abrams ដែរ។

ប្រទេសប៉ូឡូញ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុប និងណាតូចំនួន១៦ដែលមានរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ បាននឹងកំពុងជំរុញឱ្យបញ្ជូនយានទាំងនោះទៅអ៊ុយក្រែន ប៉ុន្តែក្រោមច្បាប់នាំចេញត្រូវ ការការអនុញ្ញាតពីទីក្រុងប៊ែរឡាំងជាមុនសិន។អ៊ុយក្រែនត្រូវការ រថក្រោះប្រយុទ្ធសំខាន់ចំនួន ៣០០ ដើម្បីឈ្នះ សង្គ្រាម។

រថក្រោះលោកខាងលិច រួមទាំងរថក្រោះ Challenger 2 របស់ចក្រភពអង់គ្លេស រថក្រោះ Leopard 2 របស់អាល្លឺ ម៉ង់ និង Abrams ផលិតដោយសហរដ្ឋអាមេរិក សុទ្ធតែត្រូវបានគេមើលឃើញថាល្អជាងសមភាគីសម័យសូវៀត ដូចជា T-72 គ្រប់ទីកន្លែង។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកបាននិយាយថាព័ត៌មាននេះគឺជាការញុះញង់និងជាការប្រកាសសង្គ្រាមថ្មីមួយទៀត៕

RELATED ARTICLES