Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បិទប្រទេស៥ថ្ងៃ

កូរ៉េខាងជើង បិទប្រទេស៥ថ្ងៃ

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃពុធទី២៥ខែមករាឆ្នាំ២០២៥បានអោយដឹងថា ប្រទេសកូរ៉េខាងជើងបានបញ្ជាឱ្យបិទប្រទេសរយៈពេលប្រាំថ្ងៃនៅក្នុងទីក្រុងព្យុងយុំាង ដោយសារតែមានករណី កើនឡើងនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។ នេះគឺជាការរឹតបន្តឹងលើកដំបូងចាប់តាំងពីទីក្រុងព្យុងយុំាងបានប្រកាសជ័យ ជម្នះលើ កូវីដ-១៩ នៅក្នុងខែសីហាឆ្នាំ ២០២២។

គេហទំព័រNKNews ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍ដោយដក ស្រង់សេចក្តីជូនដំណឹង របស់រដ្ឋាភិបាលថាប្រជាជននៃរដ្ឋធានីកូរ៉េខាងជើងត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យ ហើយត្រូវពិនិត្យសីតុណ្ហភាពជាច្រើនដងក្នុងមួយថ្ងៃ។

កូរ៉េខាងជើងបានទទួលស្គាល់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ជាលើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែមកដល់ខែ សីហាបានប្រកាសជ័យជម្នះលើមេរោគនេះ។

របាយការណ៍មិនបាននិយាយអំពីកូវីដ-១៩ទេ ប៉ុន្តែបាននិយាយថាជំងឺដែលកំពុងរីករាលដាលនៅក្នុងរដ្ឋធានី រួមមានជំងឺផ្តាសាយធម្មតាផងដែរ។

បទបញ្ជារបស់រដ្ឋាភិបាលធ្វើឡើងមួយថ្ងៃបន្ទាប់ពី NK News បានរាយការណ៍ថាប្រជាជននៅក្នុងទីក្រុងធំបំផុត របស់ប្រទេសកូរ៉េខាងជើងហាក់ដូចជាកំពុងស្តុកទុកទំនិញសម្រាប់ការបិទទ្វារនេះ។

ប្រទេសកុម្មុយនីស្តមួយនេះមិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់ឆ្លងកូវីដ-១៩ នោះទេដោយសារតែប្រទេស នេះខ្វះមធ្យោបាយធ្វើតេស្ដយ៉ាងទូលំទូលាយ។

ផ្ទុយទៅវិញប្រទេសនេះបានរាយការណ៍ពីចំនួនប្រចាំថ្ងៃនៃអ្នកជំងឺដែលមានគ្រុនក្តៅ កើនឡើងដល់ប្រហែល ៤,៧៧ លាននាក់ ក្នុងចំណោមប្រជាជនប្រហែល ២៥លាននាក់។ ប៉ុន្តែវាមិនបានរាយការណ៍ករណីបែបនេះទេ ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា៕

RELATED ARTICLES