ព័ត៌មានតំបន់អាស៊ាន
ហ្វីលីពីន៖ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte ដែល ជាអ្នកធ្វើសង្គ្រាមបង្ហូរឈាម ប្រឆាំងគ្រឿង ញៀនបានគំរាម បោះមន្ត្រីពុករលួយពីលើឧទ្ធម្ភាគចក្រ ដោយ អះអាង ថាលោកធ្លាប់បាន អនុវត្តរួច មកហើយ កាលពីគ្រាមុន ចំពោះពួក ចាប់ជម្រិត មនុស្សទារប្រាក់ ហើយលោក នឹងមិនរារែក ចិត្តក្នុងការប្រតិបត្តិវា ជាថ្មីម្តងទៀតឡើយ ។
យោងតាមបណ្តាញ ព័ត៌មាន GMA News លោក Duterte បានថ្លែង នៅចំពោះមុខ ក្រុម មនុស្ស ជាច្រើនក្នុង ខេត្ត Camarines Sur កាលពីថ្ងៃ អង្គារថាខ្ញុំនឹង ជ្រើសរើស យកអ្នក ដឹកតាម ឧទ្ធម្ភាគចក្រ មកកាន់ រដ្ឋធានីម៉ានីល ហើយខ្ញុំ នឹងបោះអ្នក ចោលពីលើវេហា ។ ពីមុនមក ខ្ញុំធ្លាប់បានធ្វើវា រួចមកហើយ ។ តើមានហេតុផល អ្វីដែលខ្ញុំ មិនហ៊ាន អនុវត្តវាជាថ្មីម្តង ទៀតនោះ ?
ចំណែកសារ ព័ត៌មានក្នុង ស្រុកមួយ ផ្សេងទៀតឲ្យ ដឹងថាប្រធានា ធិបតីហ្វីលីពីន រូបនេះបាននិង កំពុងទស្សនកិច្ចទៅ កាន់តំបន់ជាច្រើននៃខេត្តនេះគឺនៅកោះភាគខាងជើង Luzon ដែលថ្មីៗ នេះបាន រងផល ប៉ះពាល់ ដោយ ខ្យល់ ព្យុះ Nock-Ten ដែល បណ្តាលឲ្យមានមនុស្សស្លាប់ ។ ព្យុះនេះគេបានកត់សម្គាល់ថា ស្ថិតក្នុងចំណោម ព្យុះដែលមាន កម្លាំងបោកបក់ ខ្លាំងជាងគេបំផុតរាប់តាំងព្យុះ Haiyan បំផ្លិច បំផ្លាញតំបន់ Visayas របស់ ហ្វីលីពីន កាល ពីឆ្នាំ ២០១៣ និងបាន សម្លាប់ មនុស្ស៦ នាក់នាំឲ្យពលរដ្ឋជម្លៀស ចេញ ពីលំនៅ ឋានរាប់ពាន់នាក់ ។
នៅក្នុងសន្ទរកថា របស់លោក ប្រមុខរដ្ឋហ្វីលីពីន រូបនេះបាន ប្រកាសថា លោកនឹងផ្តល់នូវទឹកប្រាក់១០០លានពីសូ (ប្រាក់ហ្វីលីពីន) ជាជំនួយផ្នែក ហិរញ្ញវត្ថុ បន្ថែមពី លើទឹកប្រាក់ ១ប៊ីលានពីសូ ដែលរៀបចំឡើង មួយផ្នែក សម្រាប់ជួយក្នុង ពេលប្រជា ពលរដ្ឋជួបទុក្ខលំបាក ។
បន្ទាប់ពីការ ប្រកាសបែបនេះ រួចលោកបានងាក ត្រឡប់ មកជជែក អំពីយុទ្ធនា ការប្រឆាំងនិង គ្រឿងញៀននិ ងអំពើពុក រលួយវិញម្តង ។
គួររំលឹកថា លោក Duterte បានថ្លែង ប្រាប់ស្ថានីយ៍វិទ្យុ ក្នុងស្រុកមួយ កាលពីខែមុន ថាលោក បានសម្លាប់ ឧក្រិដ្ឋជនពីរបីនាក់ក្នុងអំឡុង ពេលដែល លោកកាន់ តំណែងជា ចៅហ្វាយ ក្រុង Davao City ។ លោកបាន បញ្ជាក់ យ៉ាងច្បាស់ អំពីការសម្លាប់បុរស៣នាក់ដែល បានចាប់ ជម្រិតនិង រំលោភស្រី្តជនជាតិ ចិនម្នាក់កាល ពីឆ្នាំ១៩៨៨ នៅគ្រា នោះលោក ចូលកាន់ តំណែងទើបតែ បានប៉ុន្មាន ខែប៉ុណ្ណោះ ។ លោកបាន ថ្លែងថា ក្នុងអំឡុង ពេលប្រឆាំង និងក្រុម ឧក្រិដ្ឋជនបុរស ទាំងប៉ុន្មាននាក់ នោះកាន់កាំភ្លើងក្នុងដៃហើយ មិនលើកដៃ របស់ពួកគេ ឡើងលើឡើយ នៅពេលដែល លោកបានប្រាប់ ពួកគេឲ្យ លើកដៃ ឡើងលើ ដោយសារតែ បែបនេះទើប លោកសម្រេច ចិត្តបាញ់ផ្តាច់ ជីវិតពួកគេតែម្តង ។