Tuesday, March 18, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសច្បាប់បោះឆ្នោតថ្មី តឹងរ៉ឹងខ្លាំង

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសច្បាប់បោះឆ្នោតថ្មី តឹងរ៉ឹងខ្លាំង

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែមករា បានអោយដឹងថារដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពី២ឆ្នាំ មុន បានប្រកាសដាក់ចេញច្បាប់ដ៏តឹងរ៉ឹងថ្មីមួយ ស្តីពីគណបក្សនយោបាយនៅមុនការបោះឆ្នោត ឆ្នាំ២០២៣។

ច្បាប់ដ៏តឹងរឹងនេះរួមមានហាមឃាត់គណបក្សនយោបាយនិងបេក្ខជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងបុគ្គលក៏ ដូចជាអង្គការ ត្រូវបានចាត់ទុកថា ប្រព្រឹត្តអំពើភេរវកម្មឬខុសច្បាប់។ គណបក្សដែលចូលរួមប្រកួតក្នុងការបោះ ឆ្នោត ត្រូវ សមាជិកយ៉ាងហោច១០ម៉ឺននាក់ ក្នុងរយៈពេលត្រឹម៣ខែក្រោយការចុះឈ្មោះ ហើយត្រូវមានមូលនិធិ ចំនួន១០០លានក្យាត ឬស្មើនឹង៤៥,០០០ដុល្លារ ដែលច្រើនជាងពីមុន១០០ដង។ លុយនេះត្រូវតែតម្កល់ទុកក្នុងធនា គាសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរដ្ឋ។

បន្ថែមពីនេះទៀតគណបក្សដែលមានស្រាប់ទាំងអស់ ចាំបាច់ត្រូវដាក់ពាក្យចុះឈ្មោះ ក្នុងរយៈពេល២ខែក្រោយ ច្បាប់ថ្មីនោះត្រូវបានប្រកាសដាក់ចេញ។

ច្បាប់នេះក៏បានចែងថាគណបក្សនយោបាយក៏ត្រូវបើកការិយាល័យយ៉ាងហោចណាស់ពាក់កណ្តាលនៃ៣៣០ សង្កាត់ទូទាំងប្រទេសក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការចុះឈ្មោះ ។របបនេះមានសិទ្ធិរំលាយគណបក្សណា មួយ ប្រសិនបើខ្លួនបរាជ័យក្នុងការប្រកួតប្រជែងយ៉ាងហោច ណាស់ពាក់កណ្តាលនៃមណ្ឌលបោះឆ្នោតទាំង អស់ហើយមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គណបក្សនយោបាយ ក៏អាចត្រូវជាប់បម្រាមរយៈពេល៣ឆ្នាំ ឬរំលាយចោលតែម្តងផងដែរ ប្រសិនបើមិនគោរព ឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានា ដែលមានចែងនៅក្នុងច្បាប់ថ្មី។ ជាចុងក្រោយ គណបក្សនយោបាយមិនត្រូវបាន អនុញ្ញាតឱ្យដាក់ពាក្យតវ៉ា ប្រឆាំងនឹងការសម្រេចចិត្តណាមួយរបស់គណៈ កម្មារៀបចំបោះឆ្នោតស្តីពីការចុះ ឈ្មោះឡើយយោងតាមខ្លឹមសារនៃច្បាប់ថ្មីនេះគណបក្សរបស់លោក ស្រីទំនងជាមិនអាចចូលរួមការបោះឆ្នោត បានទេ៕

RELATED ARTICLES