Wednesday, March 19, 2025
Homeព័ត៌មានអន្តរជាតិបេសកជនUN អំពាវនាវឱ្យអាស៊ាន បង្កើតតំបន់ការ ពារជនរងគ្រោះមីយ៉ាន់ម៉ា ខណៈយោធាដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក

បេសកជនUN អំពាវនាវឱ្យអាស៊ាន បង្កើតតំបន់ការ ពារជនរងគ្រោះមីយ៉ាន់ម៉ា ខណៈយោធាដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យអាស៊ានបង្កើតក្របខណ្ឌតំបន់ការពារសម្រាប់អ្នក ដែលរងផលប៉ះពាល់ដោយវិបត្តិមីយ៉ាន់ម៉ាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បាននិយាយថាពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសមី យ៉ាន់ម៉ា បានធ្វើអោយប៉ះពាល់មកលើប្រទេសនិងប្រជាជនរបស់ខ្លួនបាននឹងកំពុង បំផ្លិចបំផ្លាញ។

លោកស្រី Heyzerបាននិយាយថា លោកស្រីគ្រោងនឹងប្រមូលផ្តុំសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាដើម្បីបង្កើតក្រប ខ័ណ្ឌការពារក្នុងតំបន់ដើម្បីជួយអ្នកដែលរង គ្រោះពីភាពចលាចលនេះ។

បេសកជនពិសេសបានប្រាប់CNAថាយើងត្រូវការឱ្យអាស៊ានចាប់ផ្តើមនិយាយ អំពីក្របខណ្ឌការពារក្នុងតំបន់ សម្រាប់ជនភៀសខ្លួន ជនភៀសខ្លួនដោយបង្ខំ … ប្រព័ន្ធត្រួតពិនិត្យនៅក្នុងតំបន់ ដើម្បីតាមដានអំពើហិង្សា និង កាត់បន្ថយវា ។

លោកស្រីក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ និងតំបន់ ដើរតួជារណសិរ្សរួបរួមលើវិបត្តិមនុស្សធម៌ និងដាក់ សម្ពាធរបបនេះឱ្យបញ្ចប់អំពើហិង្សា ស្តាប់ប្រជាជន និងនាំប្រទេសមកលទ្ធិប្រជាធិបតេយ្យវិញ។

លោកស្រីបានកត់សម្គាល់ថាការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើដំណោះស្រាយដ៏កម្រមួយស្តីពីប្រទេសមីយ៉ាន់ម៉ា កាលពីខែធ្នូដែលជាលើកទីមួយក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍ ដោយទាមទារ ឱ្យបញ្ចប់អំពើហិង្សា គឺជាការបង្ហាញឱ្យឃើញពីការរួបរួមបែបនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថាសំឡេងត្រូវតែបំប្លែង ទៅជាសកម្មភាពជាក់ស្តែង។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដាក់តំបន់មួយចំនួនស្ថិតក្រោមច្បាប់អាជ្ញាសឹក

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣បានអោយដឹងថារដ្ឋាភិ បាលយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់តំបន់មួយចំនួន ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹកបន្ទាប់ពីខ្លួនបានសម្រេច ដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល៦ខែទៀត។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាMRTVបានចេញផ្សាយសេចក្តីប្រកាសមួយ របស់លោក Aung Lin Dwe លេខាធិការ នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាម ក្រុងសរុបចំនួន៣៧ ក្នុងតំបន់និងរដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក បានអះអាងថា ការប្រកាសច្បាប់ អាជ្ញាសឹកបែបនេះ គឺជារឿងចាំបាច់ដើម្បីអាចរក្សាសន្តិសុខនិងនីតិរដ្ឋបានដោយប្រសិទ្ធភាព។

ក្នុងចំណោមនោះក្រុង១១ស្ថិតនៅតំបន់Sagaingនិងក្រុងចំនួន៧នៅរដ្ឋChinជាតំបន់នៅភាគពាយព្យប្រទេស ដែលមានការប្រយុទ្ធគ្នាខ្លាំងក្លា រវាងកងកម្លាំងរដ្ឋាភិបាល ហើយនិងក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារយោធា។ យោធាមីយ៉ាន់ម៉ាបានជួបការលំបាកក្នុងការគ្រប់គ្រងអំពើបះបោរនៅទូទាំងប្រទេស ធ្វើឡើងដោយក្រុមប្រឆាំង នឹងរបបរបស់ខ្លួន ដែលបាននាំគ្នាជ្រើសរើសកាន់អាវុធ បន្ទាប់ពីចលនាបាតុកម្មដោយសន្តិវិធីប្រឆាំង នឹងរដ្ឋប្រ ហារយោធាថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ដែលជាការដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោងសាន ស៊ូជី៕

RELATED ARTICLES