Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី៖ការផ្តល់យន្តហោះចម្បាំងនឹងធ្វើឲ្យ អ៊ុយក្រែន ឈឺចាប់កាន់ខ្លាំង ខណៈហ្សេឡិនស្គី បង្ខំចូល EU

រុស្ស៊ី៖ការផ្តល់យន្តហោះចម្បាំងនឹងធ្វើឲ្យ អ៊ុយក្រែន ឈឺចាប់កាន់ខ្លាំង ខណៈហ្សេឡិនស្គី បង្ខំចូល EU

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខកាន់តែខ្លាំងប្រសិនបើចក្រភព អង់គ្លេសឬប្រទេសលោកខាងលិចផ្សេងទៀតផ្គត់ផ្គង់យន្តហោះចម្បាំងទៅទីក្រុងគៀវ ហើយបាននិយាយថាទី ក្រុងម៉ូស្គូនឹងបន្តយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែនដោយមិនគិតពីអាវុធប្រភេទអ្វីដែលលោកខាងលិចបានបញ្ជូនអោយ។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបាន អំពាវនាវឱ្យចក្រភពអង់គ្លេសបញ្ជូនយន្តហោះចម្បាំងទំនើបទៅកាន់ទីក្រុងគៀវដែលជាផ្នែកនៃដំណាក់កាលបន្ទាប់នៃការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បានព្រមានទីក្រុងឡុងដ៍ប្រឆាំងនឹងការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារាល់ការបញ្ជូនយន្តហោះចម្បាំងទំនើបស្តង់ ដារណាតូ នឹងនាំមកនូវការឈឺចាប់ និងទុក្ខវេទនាដល់ប្រជាជនអ៊ុយក្រែន ហើយបានរិះគន់ប្រទេសណាតូ ដែល ដើរតួនាទី ដោយផ្ទាល់បន្ថែមទៀតនៅក្នុងជម្លោះនេះ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា នេះគ្មានអ្វីក្រៅពីការកើនឡើងនៃការចូលរួមរបស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន”។

ប្រសិនបើលោកខាងលិចយល់ព្រមចំពោះការអំពាវនាវរបស់ លោកហ្សេឡិនស្គីសម្រាប់ការផ្តល់យន្តហោះ ចម្បាំងនោះ លោក Peskov បាននិយាយថា រុស្ស៊ីនឹងមិនមានការរារាំងឡើយ ហើយនឹងបន្តជាមួយនឹងអ្វីដែល ខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស របស់ខ្លួននៅអ៊ុយក្រែន រហូតដល់ទីក្រុងម៉ូស្គូបានសម្រេចគោលបំ ណងរបស់ខ្លួន។

ហ្សេឡិនស្គី ចង់ចូលជាសមាជិកភាពសហភាពអឺរ៉ុបឲ្យបានឆាប់

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាសហភាពអឺរ៉ុបប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានធ្វើការអំពាវនាវយ៉ាងស្មោះស្ម័គ្រចង់អោយប្រទេសរបស់លោកឱ្យក្លាយជាផ្នែកមួយនៃសហភាពអឺរ៉ុបកាន់តែឆាប់។

លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យើងចង់ត្រលប់មកផ្ទះវិញនៅអឺរ៉ុប។លោក បានគូសបញ្ជាក់ថាអ៊ុយ ក្រែនចែករំលែកតម្លៃជាមួយអឺរ៉ុប ជាជាងជាមួយនឹងរុស្ស៊ី ៕

RELATED ARTICLES