ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងផ្នែកយុវវ័យនាំមុខគេម្នាក់នាពេលបច្ចុប្បន្ន ហើយក៍អាចប្រជែងតំណែងតារារៀមច្បងខ្លាំងៗបានដែរនាពេលអនាគត។ប៉ុន្ដែបើគេក្រឡែកទៅមើលការចេញច្រៀងសម្ដែងរបស់សីម៉ា នារដូវក្ដៅនេះវិញគឺសកម្មភាពរបស់នាងហាក់មិនសូវលេចធ្លោឬបង្ហាញខ្លួនគ្រប់ឆាកដូចតារាល្បីៗដ៍ទៃទៀតឡើយ ពោលគឺយូៗម្ដងទើបគេឃើញនាងឡើងឆាកពិសេសគឺកម្មវិធីនោះរៀបចំដោយក្រុមការងាររបស់ផលិតកម្មនាងតែម្ដង ខណៈដែលការច្រៀងតាមបណ្ដារឆាកទូរទស្សន៍នៅStudio វិញនាងបាត់មុខស្ទើតែទាំងស្រុងរយៈពេល២ឆ្នាំមកហើយ។ការរយាលៗពីឆាកតន្រ្ដីធំៗបែបនេះធ្វើឲ្យសីម៉ា ហាក់គម្លាតពីFan របស់នាងនិងបាត់បង់ឱកាសលើកយកបទល្បីៗរបស់ខ្លួនទៅបញ្ចេញនៅចំពោះមុខគាំទ្រ ស្របពេលដែលអ្នកធ្វើការងារវិស័យសិល្បៈបានលើកឡើងថាពួកគេពិតជាចង់បានអតីតបេក្ខភាពThe Voice រដូវកាលទី២នេះឡើងច្រៀងកម្មវិធីរបស់គេ តែបញ្ហាតម្លៃខ្លួនខ្ពស់ជាងតារាផ្សេងៗទៀតគឺជាឧបស័ក្កធំពិបាកក្នុងការហៅតារាតូចតន់រូបនេះឡើងកម្មវិធីរបស់ខ្លួន។

លោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់Ctn ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកគ្មានលទ្ធភាពជួលតន់ ច័ន្ទសីម៉ា ឡើងច្រៀងនោះទេ ព្រោះតែកញ្ចប់ថវិការចំណាយមានកំណត់។យ៉ាងណាលោកថាបើខាងSponsor ចង់បានទម្លាក់ថវិការឲ្យហៅឬគេទាក់ទងហៅផ្ទាល់នោះលោកនឹងធ្វើទៅតាមម្ចាស់កម្មវិធីតម្រូវជានិច្ច។ការថ្ងូរដូចព្រាប របស់អ្នកដឹកនាំកម្មវិធីសិល្បៈទាំងឡាយរឿងថ្លៃខ្លួនជ្រុលរបស់សីម៉ា នោះក្រោយពីអ្នកគ្រប់គ្រងGalaxy ធ្លាប់ទម្លាយតម្លៃខ្លួនសីម៉ា ថានាងច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារឯណ្ណោះ ពោលគឺតម្លៃនេះហាក់ខ្ពស់ជាងតារាចម្រៀងស្រីល្បីៗយូឆ្នាំជាងនាងទៅទៀត។ប៉ុន្ដែកន្លងមកGalaxy ធ្លាប់បញ្ជាក់ថាផលិតកម្មមួយនេះគ្មានការបារម្ភច្រើនរឿងមានគេហ៊ានជួល ឬមិនហ៊ានលើតម្លៃខ្លួនតារារបស់ខ្លួនដែលបានកំណត់នោះទេ ព្រោះក្រុមហ៊ុននេះមានលទ្ធភាពចិញ្ចឹមតារារបស់ខ្លួនឲ្យរស់នៅបានសុខស្រួលហើយ។

គូររំលឹកថាតន់ ច័ន្ទសីម៉ា ធ្លាប់ច្រៀងនាពេលរាត្រីនៅភោជនីយដ្ឋានមួយដោយបានតម្លៃខ្លួនតែជាង១០ដុល្លារប៉ុណ្ណោះក្នុង១យប់ តែពេលនេះនាងវិវត្តិន៍ខ្លួនទៅជាតារាស្រីដែលស៊ីថ្លៃជាងគេក្នុងចំណោមអ្នកចម្រៀងមានគីឡូប្រហាក់ប្រហែលនាង ព្រោះតាមព័តមានថានាងរ៉េត ស៊ូហ្សាណា របស់ហង្សមាសដែលជាគូប្រជែងរបស់នាងនោះច្រៀងកម្មវិធីធំម្ដងតម្លៃតែជិត២ពាន់ដុល្លារប៉ុណ្ណោះ។តែក្រុមអ្នកកាន់កម្មវិធីប្រគុំតន្រ្ដីមួយចំនួនបាននិយាយព្រមានសីម៉ា ថាបើនាងនៅតែមិនព្រមបញ្ចុះតម្លៃឲ្យឲ្យបណ្ដារកម្មវិធីទាំងឡាយមានលទ្ធភាពជួលនាងទេ នោះច្បាស់ជាស្រីស្រស់រូបនេះប្រឈមធ្លាក់កូដវិញក៍ថាបាន ព្រោះកម្មវិធីភាគច្រើនគេនឹងបង្វឹលទៅហៅតារាផ្សេងជំនួស ព្រោះថាមួយរយៈចុងក្រោយនេះនាងក៍មិនសូវមានបទផ្ទុះខ្លាំងដូចមុនៗដែរ ពោលគឺតាំងពីអ្នកនិពន្ធលោកយឹម តាស្រង់ ចាកចេញពីGalaxy នោះចម្រៀងរបស់នាងហាក់មិនសូវកក្រើកដូចមុនឡើយ។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីតែម្នាក់គត់ដែលមានដៃគូច្រើនជាងអ្នកចម្រៀងស្រីផ្សេងៗទៀតនៅឆ្នាំ២០២៣ ព្រោះលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជាដើមគឺក្លាយទៅជាអ្នកច្រៀងឆ្លងឆ្លើយរបស់នាងតែម្នាក់គត់ដែលធ្វើឲ្យតារាស្រីល្បីៗមួយចំនួនទៀតប្រឈមមិនអាចទប់ទល់នាងបានឡើយ។អតីតអ្នកស្មូតលេខ១ ប្រចាំខេត្តតាកែវរូបនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាងច្រៀងស្ទីលអ្នកនាងខាត់ សុឃីម តែសម្លេងនាងអាចប្រើប្រាស់បានបទជាច្រើនទម្រង់មិនមែនតែបទកន្ទឹ្រមនោះឡើយ។

តារាវ័យ២៥ឆ្នាំដែលបានសារភាពថាបានកែសម្រស់៣ផ្នែកគឺទី១៖ធ្វើច្រមុះ,ទី២៖ពត់ធ្មេញ និងទី៣៖ចាក់ចង្ការូបនេះធ្លាប់លេចឭថានាងមានពោះម៉ាយម្នាក់តាមស្នេហាយ៉ាងស្អិត ប៉ុន្ដែសីម៉ា លែងហ៊ានស្និតលោកឧកញ៉ារូបនោះជាច្រើនខែមកហើយនារយៈពេលចុងក្រោយនេះ ហើយគ្រប់ពេលអ្នកព័តមាននិងFan សួរនាងរឿងស្នេហានាងតែងតែវាចាដដែលៗថាអត់សង្សារបណ្ដើរដូចគេទៅវិញ។តែសីម៉ា ដឹងខ្លួនថាការនិយាយរបស់នាងថាគ្មានម្ចាស់បេះដូងនោះអត់មានអ្នកណាជឿរជាក់លើរូបនាងឡើយ៕
